ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CEO ក្រុមហ៊ុន GenMusix ប្រាប់​ពី​ចំណុចខ្លាំង​ៗ នៃ​ផលិតកម្ម​ថ្មី​របស់​ខ្លួន ត្រៀម​វាយលុក​ចូល​ទីផ្សារ (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ GenMusix ជា​ក្រុមហ៊ុន​តន្ត្រី​ដ៏​ថ្មី​សន្លាង​មួយ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ…

រាជធានីភ្នំពេញ៖ GenMusix ជា​ក្រុមហ៊ុន​តន្ត្រី​ដ៏​ថ្មី​សន្លាង​មួយ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រោម​វត្តមាន​នាយិកា​ប្រតិបត្តិ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប ដែល​កម្មវិធី​ដ៏​ពិសេស​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ Hyatt Regency Phnom Penh ។ នេះ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​វិស័យ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា ជា​សញ្ញាណ​នាំ​មក​នូវ​ភាព​រីករាយ ការ​កម្សាន្ត​អារម្មណ៍​ដ៏​សម្បូរ​បែប តាម​រយៈ​ការ​ផលិត​នូវ​បទ​ចម្រៀង​រសជាតិ​ថ្មី​ ដ៏​មានគុណ​ភាព ពី​ផលិតកម្ម​ដ៏​ធំ និង​ថ្មីថ្មោង​មួយ​នេះ ​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន GenMusix ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​តន្ត្រី​ខ្នាត​យក្ស​ ហង្ស​មាស លោកស្រី អ៊ឹ​ង គី​ម​លាង ដែល​ជា​នាយិកា​ប្រតិបត្តិ បាន​ថ្លែង​ពី​គោលបំណង នៃ​ការ​បង្កើត​ផលិតកម្ម​ថ្មី​មួយ​នេះ ព្រមទាំង​បង្ហើប​ខ្លះ​ៗ​ពី​ចំណុចខ្លាំង​ៗ ដែល​អាច​នាំ​ឱ្យ​ក្រុមហ៊ុន​តន្ត្រី​របស់​ខ្លួន អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន ​។

លោកស្រី អ៊ឹ​ង គី​ម​លាង ថ្លែងថា ៖ «GENMUSIX ត្រូវ​បាន​បង្កើត​ឡើង ក្រោម​គំនិត​ផ្ដួចផ្ដើម និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ហើយ​បេសកកម្ម​នៃ​ក្រុមហ៊ុន GENMUSIX គឺ “​ការ​ផលិត​តន្ត្រី​គុណភាព​ស្តង់ដារ​អន្តរជាតិ​”» ​។

លោកស្រី​នាយិកា​ថ្លែង​បន្ត​ថា ទស្សនវិស័យ​របស់ GenMusix គឺ​៖ «ផ្តល់​នូវ​វេទិកា​លំដាប់ថ្នាក់​ពិភពលោក​សម្រាប់​វិស័យ​តន្ត្រី​នៃ​ប្រជាជន​កម្ពុជា​”​។ ចំណុច​នេះ​អាច​ចាត់​ទុក​ថា ជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា ដែល​មិនមែន​សម្រាប់​តែ​ការ​ប្រកួតប្រជែង​ក្នុងស្រុក​នោះ​ទេ ប៉ុន្តែ​ជា​ការ​បោះទុន ឆ្ពោះទៅ​កាន់​លំដាប់ថ្នាក់​ពិភពលោក ​។ អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ជាង​នេះ ចំពោះ​ផលិតកម្ម​ថ្មី​មួយ​នេះ គឺ​មិនមែន​គ្រាន់តែ​ផលិត​តន្ត្រី ដើម្បី​កម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែបើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី អ៊ឹ​ង គី​ម​លាង ក្រុមហ៊ុន​តន្ត្រី​របស់​ខ្លួន​មានគុណ​តម្លៃ​ដ៏​ពិសេស​គឺ «​ជំរុញ​ទឹកចិត្ត​មនុស្ស​តាម​រយៈ​តន្ត្រី​» ​។

លោកស្រី​នាយិកា​បន្ត​ទៀត​ថា ជាមួយនឹង​ការ​យល់​ដឹង​យ៉ាង​ជ្រាលជ្រៅ​របស់​ក្រុមហ៊ុន អំពី​ថាមពល និង​សក្ដានុពល​នៃ​តន្ត្រី លោកស្រី​ធានា​ថា​រាល់​ផលិតផល ឬ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​របស់​ក្រុមការងារ សិល្បករ​-​សិល្ប​ការិនី​នឺ​ង​បង្កើត​ផល​ជា​វិជ្ជមាន​ ​ដល់​សង្គម និង​ជំរុញ​ទឹកចិត្ត​ទស្សនិកជន​តាម​រយៈ​សមិទ្ធផល​´​ផ្សេង​ៗ​ជា​ច្រើន​ ។

គួរ​ឱ្យ​ដឹង​ថា Step និង SK នឹង​ក្លាយជា​សមាជិក​ផ្លូវការ​ដំបូង​គេ​របស់​ផលិតកម្ម GenMusix ដែល​ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​មក​បំបែក​កំណត់​ត្រា​ក្នុង​វិស័យ​តន្ត្រី​នៅ​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ

សូមទស្សនាវីដេអូ (MV) លោក Step និង SK ខាងក្រោម៖