ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Rothaya Brand សម្ពោធផលិតផលថ្មី ៣ ប្រភេទព្រមគ្នា កក្រើកទីផ្សារអនឡាញ !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ជោគជ័យ​ខ្លាំង​ជាមួយនឹងផលិតផល​គ្រឿងសម្អាង ម៉ាក Rothaya Brand ថែរក្សា​សម្រស់ពី​ចុងជើង​ដល់​ចុង​សក់ អ្នក​នាង កៅ ភី​រ៉ា​ន់​យ៉ា…

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ជោគជ័យ​ខ្លាំង​ជាមួយនឹងផលិតផល​គ្រឿងសម្អាង ម៉ាក Rothaya Brand ថែរក្សា​សម្រស់ពី​ចុងជើង​ដល់​ចុង​សក់ អ្នក​នាង កៅ ភី​រ៉ា​ន់​យ៉ា ស្រាប់តែ​ងាក​មក​ដាក់​សម្ពោធ​ផលិតផល​ថ្មីចំនួន ​៣ ​បន្ថែម​ទៀត នៅ​សណ្ឋាគារ​លំដាប់​ផ្កា​ប្រាំ កាលពី​ម្សិ​​ល​មិ​ញ​នេះ ​។

កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ និង​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រុមហ៊ុន Rothaya Brand តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តារា​ហ្វេ​ស​ប៊ុ​ក TikTok និង​មិត្ត​អ្នក​សារព័ត៌មាន យ៉ាងច្រើន​កុះករ​ ។

ផលិតផល​ថ្មី​ចំនួន ៣ ដែល​ត្រូវ​បាន​ក្រុមហ៊ុន Rothaya Brand សម្រិត​ស​ម្រា​ង​ទាំង​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព ធ្វើការ​ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​នោះ​រួម​មាន​ទី​មួយ​គឺ “​ម៉ាស​ស្ទី​ម​ភ្នែក​” ជួយ​ឲ្យ​ភ្នែក​ត្រជាក់ កម្ចាត់​រាល់​បញ្ហា​ភ្នែក ដូច​ជា ៖ ការ​ចុក​រោយ​ភ្នែក​, ស្ងួត​បាត​ភ្នែក​, ផ្សារ​ភ្នែក និង ស្រវាំងភ្នែក ដែល​បណ្តាល​មក​ពី​ការ​ទទួលទានដំណេកពុំ​គ្រប់គ្រាន់​, ការ​សំឡឹង​មើល​ទូរ​ស័ព្ទ​, iPad, កុំព្យូទ័រ​, ទូរ​ទរ​ស្សន៍​, ការ​បើកបរ​ផ្លូវ​ឆ្ងាយ​, ឬ ការ Live លក់​ផលិតផល​អន​ឡាញ​ច្រើន​ម៉ោង ​។ ផលិតផល​ទី​ពីរ​ គឺ​ផលិតផល​ទឹកអប់​អនាម័យ និងផលិតផល​ថ្មី​ទី ​៣ ​គឺក្រែ​ម​លាប​មាត់​ ។

ថ្លែង​នៅ​លើ​វេទិកា អ្នក​នាង កៅ ភី​រ៉ា​ន់​យ៉ា អគ្គ​នាយិកា ក្រុមហ៊ុន Rothaya Brand បាន​ឲ្យ​ដឹងថា ការ​នាំ​យក​នូវ​ផលិតផល​ថ្មីចំនួន ​៣ ​ព្រម​គ្នា គឺជា​ការ​ឆ្លើយ​តប​នូវតម្រូវការ​ទីផ្សារ និងសំណូមពរ​របស់​អតិថិជន ​។ អ្នកនាងបន្ថែម​ថា “​ខ្ញុំ​ជឿជាក់​ថា​វត្តមាន​ផលិតផល​ទាំង​ ៣ ​មុខ​នេះ រួម​មាន ៖ ម៉ាស​ស្ទី​ម​ភ្នែក បំបាត់​រាល់​បញ្ហា​ចុ​​ករោយ ហត់នឿយ​នៃ​ភ្នែក​, ផលិតផល​ទឹកអប់​អនាម័យ និងក្រែ​ម​លាប​មាត់ នឹង​ទទួល​បានការ​គាំទ្រ និង​ប្រជាប្រិយ​ខ្ពស់ពី​សំណាក់​ប្រជាជន​កម្ពុជា​ជាក់​ជា​ពុំខាន​ឡើយ​” ​។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន Rothaya Brand មាន​លក់ ផលិតផល​គ្រឿងសម្អាង ថែរក្សា​សម្រស់ ពី​ចុងជើង​ដល់​ចុង​សក់​ម៉ាក Rothaya Brand សរុប​ ២៤ ​ប្រភេទ ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ទាំង​ក្នុង​និង​ក្រៅប្រទេស ។

ផលិតផល​ម៉ាក Rothaya Brand បាន​យកឈ្នះ​បេះដូង​របស់​អតិថិជន តាម​រយៈ​ការ​ផ្តល់​នូវ​ទំនុកចិត្ត ផលិតផល​មានគុណ​ភាពល្អ ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល មាន​ចុះ​ប​ញ្ចី​ការ ប្រព័ន្ធ​លេខ​ប្រវេទន៍​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិន​ប្រសប់​របស់ អ្នក​នាង កៅ ភី​រ៉ា​ន់​យ៉ា​ ។

កម្មវិធី​សម្ពោធ​ផលិត​ថ្មី ម៉ាស​ស្ទី​ម​ភ្នែក បំបាត់​បញ្ហា​ចុក​រោយ ហត់នឿយ​នៃ​ភ្នែក​, ផលិតផល​ទឹកអប់​អនាម័យ និង ក្រែ​ម​លាប​មាត់ ម៉ាក Rothaya Brand ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ក្រោម​កម្រង​រូបថត វី​ដេ​អូ អនុស្សាវរីយ៍ ការ​សម្តែង និង ការ​ទទួលទាន​ភោជនីយ​ហារ​សាមគ្គី​រួម​គ្នា ​។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ផលិតផល​ថ្មី​ៗ​ទាំង​បី​មុខ​នេះ ឬ​ក៏​ផលិតផលគ្រឿងសម្អាង​ថែរក្សា​សម្រស់ពី​ចុងជើង​ដល់​ចុង​សក់​ម៉ាក Rothaya Brand អាច​ទំនាក់ទំនង​មក​កាន់ តេ​ឡេ​ក្រាម ៖ 015 74 7777 ឬ Hotline : 077 64 64 01 ឬ​ ក៏ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ ៖

Rothaya Brand Cambodia ៖

https://www.facebook.com/rothayabrandcambodia

https://www.facebook.com/Rothayagowoori2021​?​mibextid=LQQJ4d

https://www.facebook.com/rothayabrandcambodia​?​mibextid=LQQJ4d ៕ អត្ថបទសហការ