ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​ទូទាត់​តាម QR Code ឆ្លង​ដែន នៅ​ក្នុង​ប្រទេស​ឡាវ (​ដំណាក់កាល​ទី​ ១ កម្ពុជា​ស្កេ​ន​ឡាវ QR Code)

10 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី “​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​” បាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​ ១៨ ខែសីហា ឆ្នាំ…

រាជធានី​ភ្នំពេញ​ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី “​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​” បាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​ ១៨ ខែសីហា ឆ្នាំ ​២០២៣ នេះ ថា ធនាគារ អេ​ស៊ី​លី​ដា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​ទូទាត់​តាម QR Code ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​ឡាវ ដំណាក់កាល​ទី​ ១ ៖ កម្ពុជា​ស្កេ​ន​ឡាវ QR Code ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​តំបន់​អាស៊ាន និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ស្រប​តាម​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)​ ។

បណ្ឌិត អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ភាព​ជោគជ័យ​តាម​រយៈ​ប្រព័ន្ធ​បាគង​ដែល​ធនាគារ អេ​ស៊ី​លី​ដា ជា​សមាជិក និង​ត្រូវ​បាន​ចាត់តាំង​ដោយ​ធនាគារជាតិ នៃ កម្ពុជា (NBC) ជា​ធនាគារ​ទំនាក់ទំនង ធនាគារ អេ​ស៊ី​លី​ដា នៅ​តែ​បន្ត​បេសកកម្ម​បន្ថែម​ទៀត​ជាមួយនឹង​ការ​ពង្រីក​ការ​ទូទាត់​តាម​រយៈ​ការ​ស្កេ​ន QR ឆ្លង​ដែន​នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ឡាវ បន្ទាប់​ពី​បាន​ដំណើរការ​ទូទាត់ QR ឆ្លង​ដែន​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ថៃ និង​វៀតណាម​ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​ធនាគារ អេ​ស៊ី​លី​ដា ឡាវ លីមីត​ធី​ត ត្រូវ​បាន​ជ្រើសរើស​ជា​ធនាគារ​ទូទាត់​សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន​រវាង​កម្ពុជា និង​ឡាវ សម្រាប់​ប្រតិបត្តិការ​ទទួលយក​ការ​ទូទាត់​ជា​រូបិយប័ណ្ណ​ក្នុងស្រុក (​ប្រាក់​រៀល និង​ឡាវ​គីប​) ​។

លោក​បណ្ឌិត បាន​បន្ថែម​ថា ការ​ទូទាត់​ឆ្លង​ដែន​នេះ មាន​គោលបំណង​លើកកម្ពស់​ការ​ទូទាត់​រវាង​ប្រទេស​ទាំង​ពីរ និង​ក្នុង​តំបន់ ដើម្បី​គាំទ្រ​ដល់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ​។ ការ​ទូទាត់​ឆ្លង​ដែន​តាម​រយៈ QR Code អនុញ្ញាត​ឱ្យ​អតិថិជន និង​សាធារណជន អាច​ទិញ​ទំនិញ និង​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិតខាង​ដោយ​គ្រាន់តែ​ស្កេ​ន QR Code បាន​កាន់តែ​មាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព ​។ ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ភ្ញៀវ​ទេសចរ និង​ក្រុមហ៊ុន ក៏​ដូច​ជា​ពង្រឹង​រូបិយប័ណ្ណ​ក្នុងស្រុក​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់ និង​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ ​។ ជាង​នេះ​ទៅ​ទៀត សម្រាប់​ជំហាន​បន្ទាប់ អតិថិជន​នៃ​សមាជិក​បាគង​ទាំងអស់​នឹង​អាច​ធ្វើការ​ទូទាត់​ជា​ប្រាក់​រៀល​ពី​គណនី​ធនាគារ​តាម​ទូរស័ព្ទ​របស់​ពួក​គាត់​នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​ប្រជាជន​ឡាវ​ក៏​អាច​ធ្វើ​ប្រតិបត្តិការ​ស្កេ​ន KHQR នៅ​កម្ពុជា​បាន​យ៉ាង​ងាយស្រួល​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ​ ។

អំពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន (៤) គឺ​ ៖ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ២) អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី ៣) ធនាគារ អេ​ស៊ី​លី​ដា ឡាវ លីមីត​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន​ម៉ា ​។

គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៩,៣៣​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦,៤០​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,៧៨​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៨៦​ លាន​នាក់ ​។ ធនាគារ អេ​ស៊ី​លី​ដា មាន​ចំនួន​អ្នក​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​បាល ច្រើន​ជាង ២,៩៦​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម ច្រើន​ជាង ០,២៧ លាន​ដៃគូ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៣​ ៕​ អត្ថបទសហការ