ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​​អតិថិជន​លក់​បន្តទាំង ៦​រូប របស់ EXPREZ ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​សន្លឹក​ឆ្នោត​លើក​ទី ២

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រក​ឃើញ​អតិថិជន​ដែល​ជា​អ្នកលក់​បន្ត​តាម​រទេះ ៦​នាក់ ឈ្នះ​រង្វាន់​ធំ​ពី​ផលិតផល​របស់​ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​,…

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រក​ឃើញ​អតិថិជន​ដែល​ជា​អ្នកលក់​បន្ត​តាម​រទេះ ៦​នាក់ ឈ្នះ​រង្វាន់​ធំ​ពី​ផលិតផល​របស់​ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​, ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល និង​ទឹក​ពិសា កម្ពុជា ដែល​រង្វាន់​មាន​ម៉ូតូ Honda Dream ស៊េរី​ថ្មី ចំនួន ១​គ្រឿង និង​ទូរស័ព្ទ OPPO Reno 8 ចំនួន ៥​គ្រឿង ហើយ​ការ​ចាប់​រង្វាន់​បាន​ប្រព្រឹត្ត​ឡើង​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ក្នុង​ការ​ប្រគំ​តន្ត្រី EXPREZ Concert ​។

អតិថិជន​សំណាង​ទាំង ៦​រូប មាន​៖
១). ធី សំណាង អតិថិជន​លក់​បន្ត​តាម​រទេះ​នៅ K-Mall បាន​ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream ស៊េរី​ថ្មី ១​គ្រឿង

២). រ័​ត្ន ចាន់​ណា អតិថិជន​លក់​បន្ត​តាម​រទេះ​នៅ​បឹង​ស្នោ បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO Reno 8 ១​គ្រឿង


៣). ផុត ពិ​សិទ្ធ អតិថិជន​លក់​បន្ត​តាម​រទេះ​នៅ​ច្បារ​អំពៅ បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO Reno 8 ១​គ្រឿង


៤). សុ ធី អតិថិជន​លក់​បន្ត​តាម​រទេះ​នៅ K-Mall បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO Reno 8 ១​គ្រឿង


៥). សុភា អតិថិជន​លក់​បន្ត​តាម​រទេះ​នៅ​បឹង​ស្នោ បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO Reno 8 ១​គ្រឿង

៦). ចេប រចនា អតិថិជន​លក់​បន្ត​តាម​រទេះ​នៅ OCIC បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO Reno 8 ១​គ្រឿង ​។

ហើយ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ចាប់ ៥០​សន្លឹក​ឆ្នោត បន្ថែម​ទៀត​ផង​ដែរ​ដើម្បី​ស្វែងរក​អតិថិជន​ឈ្នះ​រង្វាន់ ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី ៣​កេស ៥០​រង្វាន់​ ។

អតិថិជន ​៥៦​ នាក់​ ដែល​ជា​អ្នក​ឈ្នះ​ខាងលើ សូម​ត្រៀម​ឯកសារ​សំខាន់​ៗ​ពីរ​៖ លេខ​សន្លឹក​ឆ្នោត​ដែល​បាន​ឈ្នះ និង អត្តសញ្ញាណប័ណ្ណ ដើម្បី​ឲ្យ​ក្រុមការងារ ខ្មែរ ប៊ែ​វើ​រី​ជី​ស ធ្វើការ​បើក​រង្វាន់​ជូន ​។

ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី ចែក​រង្វាន់​ច្រើន​សន្ធឹកសន្ធាប់​ដល់​អតិ​ជន​ដែល​ជា​អ្នកលក់ និង​អតិថិជន​ដែល​ទិញ​យក​ទៅ​ពិសា​។ រង្វាន់​ធំ​ៗ​ពី EXPREZ មាន​ម៉ូតូ Honda Beat ស៊េរី​ថ្មី​, ប្រាក់សុទ្ធ ១​ពាន់​ដុល្លារ ១​រយ​ដុល្លារ និង រង្វាន់ EXPREZ ជា​ច្រើន​កំប៉ុង​កំពុង​រង​ចាំ​អ្នក​។ ឥឡូវ EXPREZ បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Beat ស៊េរី​ថ្មី ៣០​នាក់ហើយ​ ៕ អត្ថបទសហការ