ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឈ្នះក្តីក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយហ្វេសប៊ុក The Cambodia Daily Khmer ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលប់ចោល

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily ដែលមានឈ្មោះថា «The Cambodia…

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily ដែលមានឈ្មោះថា «The Cambodia Daily Khmer» និងមានអ្នក Follow ចំនួន ១ លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក លប់ចោលហើយ ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មានបំផ្លៃ បំផ្លើស ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានធ្វើការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ផេកហ្វេសប៊ុក The cambodia daily khmer មានអ្នកហ្វូឡូ 1.5 លាននាក់ ត្រូវចាកចេញពីពិភពលោកហើយ បន្ទាប់ពីចាញ់បណ្ដឹងនៅក្នុង facebook ខ្ញុំជាច្រើនករណី ។ អ្នកបានទទួលបាបកម្មបណ្ដើរៗហើយ ដោយការប្រើអំណាចសារព័ត៌មាន បំផ្លាញសន្តិភាពចោទថ្នាក់ដឹកនាំទាំងបំពាន និងតាមសម្លា.ប់សេដ្ឋកិច្ច និងអាយុជីវិត ជីវភាពអង្គភាពខ្ញុំ ដែលទទួលផលទាំងផ្ទាល់ និងទាំងប្រយោលរាប់សែននាក់ ដូច្នេះអំពើអាក្រក់ទាំងនេះ គឺជាបាបកម្មបានធ្លាក់ទៅអស់លោកបណ្ដើរៗហើយ ។ បើសិនជាអស់លោកចង់បាន ផេកនោះមកវិញ យើងអាចតតាំងគ្នា នៅតុលាការអន្តរជាតិក៏បាន ខ្ញុំកំដរជានិច្ច ខ្ញុំជឿលើភាពត្រឹមត្រូវរបស់ខ្ញុំ ឬក៏ស្នើមកអង្គភាពខ្ញុំ ខ្ញុំនឹងប្រជុំពិចារណា តែក៏មិនប្រាកដថា អង្គភាពខ្ញុំព្រមនោះទេ ឬក៏លោកអាចពឹងពាក់បរទេសតាមទម្លាប់លោកដដែលចុះ ។ ខ្ញុំប្រាប់ហើយថា ចប់ស៊ីហ្គេមខ្ញុំឲ្យស្ពៃ ។ ឡេង ណាវ៉ាត្រា បានប្រាប់ហើយ បើវាយ ឡេង ណាវ៉ាត្រា ត្រូវវាយអោយដួល បើវាយមិនដួលឡេង ណាវ៉ាត្រា នឹងតដៃវិញ» ។

គួររំលឹកផងដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily ដែលមានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំផ្លៃ និងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ។ ដូចនេះការលប់ចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានមួយនេះ គឺជារឿងដ៏គួរឱ្យសាទរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាមេរៀនមួយសម្រាប់សារព័ត៌មានដែលបម្រើបរទេសដទៃទៀត ដែលកំពុងតែធ្វើសកម្មភាពញោះញង់ បង្កើតនូវព័ត៌មានក្លែងក្លាយដូចជាសារព័ត៌មាន The Cambodia Daily នេះផងដែរ ៕ អត្ថបទសហការ