ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចសន្ទនាពហុភាគីស្តីអំពីការពង្រឹងកំណត់អាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា Legal Purchasing Age នៅកម្ពុជាចាប់ពីអាយុ 18 ឆ្នាំឡើង

11 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 25 ខែឧសភា ឆ្នាំ 2023 ភាគី និងអង្គភាពពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជនបានជួបប្រជុំគ្នាម្តងទៀតក្រោមប្រធានបទ…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 25 ខែឧសភា ឆ្នាំ 2023 ភាគី និងអង្គភាពពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជនបានជួបប្រជុំគ្នាម្តងទៀតក្រោមប្រធានបទ «កំណត់អាយុគ្រឿងស្រវឹង និង​ទិញស្របច្បាប់អប្បបរមា Legal Purchasing Age (LPA) លិទ្ធផលការស្រាវជ្រាវ  សារាចរនៃការផ្សព្វផ្សាយ និងការពិភាក្សានូវជំហានបន្ទាប់» ដើម្បីពិភាក្សាអំពីតម្រូវការសម្រាប់ LPA នៅក្នុងប្រទេសកម្ពុជា ។

ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានផ្តួចផ្តើមស្នើការប្រជុំបន្តកិច្ចសន្ទនាជាមួយភាគីនិងអង្គភាពពាក់ព័ន្ធ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងក្នុងខែមករាកន្លងទៅនេះ ដែលមានកិច្ចព្រមព្រៀងរួមស្តីពីសារៈសំខាន់នៃ LPA សម្រាប់ប្រទេសកម្ពុជា ។

លិទ្ធផលនៃការស្រាវជ្រាវបង្ហាញថា យុវជននៅកម្ពុជាគាំទ្រការកំណត់អាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា LPA ចាប់ពីអាយុ 18 ឆ្នាំឡើង

ជាផ្នែកនៃវគ្គសន្ទនាទីពីរ លិទ្ធផលការស្រាវជ្រាវរួមគ្នា ដែលធ្វើឡើងដោយ AVI និង MM4A ស្តីពីការយល់ឃើញ ទស្សនៈរបស់យុវជនក្នុងប្រទេសកម្ពុជាលើការកំណត់អាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា LPA ត្រូវបានដាក់បង្ហាញនិងចែករំលែក ។ ឯកសារស្រាវជ្រាវបង្ហាញថា 85% នៃអ្នកដែលបានស្ទង់មតិ មានគាំទ្រដល់កិច្ចចាប់ផ្តើមកំណត់ច្បាប់អាយុទិញគ្រឿងស្រវឹងស្របច្បាប់ LPA នៅក្នុងប្រទេសកម្ពុជា និង 73% បញ្ជាក់ថាអាយុស្របច្បាប់គួរតែត្រូវបានកំណត់ចាប់ពីអាយុ 18 ឆ្នាំឡើង ។

ការឯកភាពគ្នាក្នុងចំណោមយុវជនកម្ពុជាដែលត្រូវបានស្ទង់មតិ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភលើបញ្ហានៃការសេព គ្រឿងស្រវឹងមិនទាន់គ្រប់អាយុ ដោយប្រមាណ 33% បង្ហាញថា ពួកគេសេពគ្រឿងស្រវឹង ឬ ភេសជ្ជៈមានជាតិអាកុលក្រោមអាយុ 18 ឆ្នាំ និងមានករណីខ្លះ ក្មេងដល់អាយុ ៦ ឆ្នាំ ។ លើសពីនេះអត្រា 63% បង្ហាញថាពួកគេបានទិញភេសជ្ជៈមានជាតិអាកុល ក្នុងដេប៉ូតូចៗ និង កន្លែងលក់រាយក្រៅពាណិជ្ជកម្ម (ហាងលក់ទំនិញតូច និង ចាប់ហួយ)។

យោងតាមស្ថិតិនេះ បានបង្ហាញយ៉ាងជាក់ច្បាស់នូវចន្លោះបញ្ហា មួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នដោយយុវជនមានភាពងាយស្រួលក្នុងការទិញគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិអាល់កុល ។ វិស័យឯកជននៅក្នុងប្រទេសកម្ពុជា រួមទាំងអ្នកផលិតស្រាបៀរ និងភេសជ្ជៈមានអាកុល អ្នកចែកចាយ អ្នកលក់រាយ ក៏ដូចជាវិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតជាសាធារណៈក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារយុវជន ដែលមានអាយុក្រោម 18 ឆ្នាំ​ ពីការសេពភេសជ្ជៈមានជាតិស្រវឹង។

ក្នុងនាមជាឧស្សាហកម្មរួម យើងមានគោលបំណងចូលរួមភ្ជាប់និងទំនួលខុសត្រូវ អនុលោមតាមលក្ខណៈនៃការផ្គត់ផ្គង់ ការលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិអាល់កុលនៅក្នុងប្រទេសកម្ពុជា។

ច្បាប់កំណត់អាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា LPA ជាកិច្ចការបន្ទាន់ ដោយសារមានចន្លោះខ្វះខាតនៅក្នុងបទប្បញ្ញត្តិ និងអនុក្រឹត្យ និងច្បាប់

ប្រទេសកម្ពុជានៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមិនមានច្បាប់កំណត់អាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា LPA ឬ បទប្បញ្ញត្តិផ្សេងៗ ដែលកំណត់កម្រិតអាយុស្របច្បាប់ចំពោះការផ្គត់ផ្គង់ ការលក់ និងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិអាល់កុល ។ ដើម្បីបិទចន្លោះខ្វះខាតបច្ចុប្បន្ន លោកសាស្ត្រាចារ្យ ខាត់ ឆវ័ន្ម ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើបទបង្ហាញចពីផ្លូវយុទ្ធសាស្ត្រផ្សេងៗគ្នា នៅក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ដើម្បីពិចារណាពីរបៀបធ្វើសមាហរណកម្មបទប្បញ្ញត្តិលើច្បាប់កំណត់អាយុទិញគ្រឿងស្រវឹង LPA និងឱ្យទាន់ពេលវេលាយ៉ាងសមស្របមួយ។

ជម្រើសគោលការណ៍ និងវិធានការណ៍ដ៏មានប្រសិទ្ធភាពមួយចំនួនរួមមាន បទបញ្ជា/ប្រកាសរបស់រដ្ឋមន្ត្រី ឬ ការដាក់បញ្ចូលបទបញ្ញត្តិ កំណត់អាយុគ្រឿងស្រវឹងទិញស្របច្បាប់អប្បបរមា LPA ទៅក្នុងបទប្បញ្ញត្តិ ឬច្បាប់ដែលមានស្រាប់ ។

គោលការណ៍បង្កើតផ្លូវឆ្ពោះទៅមុខ ដោយមានការចូលរួមពីគ្រប់ភាគី និងអង្គភាពពាក់ព័ន្ធទាំងអស់

គណៈប្រតិភូ និងអ្នកចូលរួមទាំងអស់បានសម្រេចគាំទ្រ លើតម្រូវការដើម្បីបោះជំហ៊ានឆ្ពោះទៅ ក្នុងលក្ខណៈឯកភាព ហើយភាគី និងអង្គភាពពាក់ព័ន្ធនីមួយៗមានតួនាទីក្នុងការរួមចំណែក ការកាត់បន្ថយការសេពគ្រឿងស្រវឹង ផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិត ទទួលស្គាល់តម្លៃសង្គម និងការបង្កគ្រោះថ្នាក់ ខូចខាតដល់សម័្ពន្ធភាព និងសង្គមទូទៅទាំងមូល ។

បញ្ចប់សម័យសន្ទនាប្រកបដោយផ្លែផ្កា ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានសង្កត់ធ្ងន់ថា សិក្ខាសាលាថ្ងៃនេះ គឺជាការ ចែករំលែក និងពិភាក្សាដ៏អស្ចារ្យ នាំឱ្យមានការពង្រឹងនិងឯកភាព យ៉ាងមុតមាំក្នុងច្បាប់អនុក្រិត្យអាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា LPA សម្រាប់ប្រទេសកម្ពុជា ជាមួយនិងអាយុដ៏សមស្របមួយ ក្នុងទម្រង់ជាឯកសារច្បាប់ ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តនេះ ហើយមានក្តីសោមនស្សរីករាយក្នុងការដឹកនាំ លើសេចក្តីព្រាងអនុក្រឹត្យ រៀបចំកិច្ចប្រជុំក្រសួងដែលមានពាក់ព័ន្ធ និងសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងការការពារអនីតិជនពីការសេពគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិអាកុល ៕ អត្ថបទសហការ