ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពង្រឹង​ការ​ផ្លាស់​ប្តូរ លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប សូម​ស្វាគមន៍​គណៈប្រតិភូ​ធុរកិច្ច​អូស្ត្រាលី

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 17 ខែមីនា ឆ្នាំ 2023 ៖ ក្នុង​នាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​គេ ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ស្ថាប័ន​សំខាន់​មួយរបស់​ក្រុមហ៊ុន…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 17 ខែមីនា ឆ្នាំ 2023 ៖ ក្នុង​នាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​គេ ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ស្ថាប័ន​សំខាន់​មួយរបស់​ក្រុមហ៊ុន Prince Holding Group ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ ដែល​មាន​វិសាលភាព​អាជីវកម្ម​ធំ​សម្បើម និង​រីក​ចម្រើន​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Prince Real Estate Group បាន​រៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ផ្នែក​ធុរកិច្ច​អូស្ត្រាលី ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ ដើម្បី​បង្ហាញ​នូវ​សក្តានុពល​វិនិយោគ​របស់​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ​។

លោក Kenneth Tang ប្រធាន AusCham Cambodia លោក Matthew Care សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ DCG និង​លោក Tom O’Sullivan នៃ realestate.com.kh បាន​ធ្វើការ​ស្វាគមន៍​គណៈប្រតិភូ​នា​ថ្ងៃ​នោះ ដែល​រួម​មាន​ស្ថាបនិក និង​មន្ត្រី​ប្រតិបត្តិ​កម្រិត C មក​ពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និង Amtrade International ។​ល​។​

លោក Edward Lee នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Prince Real Estate Group បាន​មាន​ប្រសាសន៍​ថា «ដោយសារ​ការ​កើនឡើង​នៃ​ចំណាប់អារម្មណ៍​របស់​ប្រតិភូ​ផ្នែក​ធុរកិច្ច​អូស្ត្រាលី​ ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​បាន​និង​កំពុង​រៀបចំ​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ម្ហូបអាហារ​និង​ភេសជ្ជៈ និង​ការ​លក់រាយសម្រាប់​ប្រតិភូ​ផ្នែក​ធុរកិច្ច​អូស្ត្រាលី​ ដែល​កំពុង​ស្វែងរក​ការ​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា ​។ លោក Lee បាន​បន្ថែម​ថា «យើង​ព្យាយាម​រៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ផ្នែក​ធុរកិច្ច​កាន់តែ​ច្រើន​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ធ្វើ​ជា​សាក្សី និង​ចូលរួម​នៅ​ក្នុង​គន្លង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​» ​។

លោក Tom O’Sullivan មាន​ប្រសាសន៍​ថា «ក្នុង​នាម​ជា​ពាណិជ្ជករ​អូស្ត្រាលី​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ចាត់​ទុក​បេសកកម្ម​ពាណិជ្ជកម្ម​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​ពី​តំបន់ ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​ដ៏​មាន​តម្លៃ និង​ឱកាស​វិនិយោគ​ថ្មី​ៗ» ​។ លោក​បាន​បន្ថែម​ថា «តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​អាជីវកម្ម​ដែល​គួរ​ឱ្យ​ទុកចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ប្រមូលផ្តុំ​អ្នកជំនាញ​ដែល​មាន​ទស្សនៈ​ដូច​គ្នា យើង​អាច​ជំរុញ​កំណើន និង​ជំរុញ​ការ​ច្នៃប្រឌិត​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​បាន​» ។

ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស អាជីវកម្ម​កាន់តែ​ច្រើន​ឡើង​ៗ​ពី​ទូ​ទាំង​តំបន់​កំពុង​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រីក​ជំហាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​បដិសណ្ឋារកិច្ច​ ។ Prince Real Estate Group នៅ​តែ​បន្ត​ប្តេជ្ញា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព ស្រប​តាម​ទស្សនៈវិស័យ «កសាង​ជីវិត​ឱ្យ​កាន់តែ​ប្រសើរ​» ៕ អត្ថបទសហការ