ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ជា ស៊ី​ណា ឃួ​ង ស្រេង ព្រមទាំង​ក្រុម​គ្រួសារ អបអរសាទរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត ដែល​ត្រូវ​បាន​តែងតាំង​ជា មេបញ្ជាការ​រង កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងក្រុមគ្រួសារ សូម​ចូលរួម​អបអរសាទរ និង​គោរព​ជូនពរ​ដល់ ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​មុខ​តំណែង​ជា​មេបញ្ជាការ​រង បញ្ជាការដ្ឋាន​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ។

ការ​ដំឡើង​មុខ​តំណែង​នេះ ​គឺ​ពិតជា​ស័ក្តិសម​នឹង​សមត្ថភាព ស្នាដៃ សមិទ្ធផល និង​ការ​លះបង់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​របស់ ឯកឧត្តម​ក្នុង​ការ​ចូលរួម​ពង្រឹង​សន្តិសុខ​ជាតិ រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ថែរក្សា​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជា​បន្តបន្ទាប់​ ។

សូម​សម្តែង​ការ​កោតសរសើរ និង​អរគុណ​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម​ក្នុង​ការ​ការពារ​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុ​ជានា​ពេល​កន្លង​មក បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត ។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ បវរ​មហាប្រសើរ ជូន ឯកឧត្តម​ឱ្យ​ទទួល​បាន​នូវ​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត ក្នុង​ការ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅ​រក​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សូម ឯកឧត្តម និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​ ៥ ​ប្រការ​គឺ​ ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង​ប​ដិ​ភានៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕ អត្ថបទសហការ