
កក្រើកឆាកសង្វៀនប្រដាល់ ! ប្រគល់រង្វាន់លុយសុទ្ធ ២ ម៉ឺនដុល្លារជូនអតិថិជន ២ រូប របស់ Cambodia Beer
រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ Cambodia Beer បានធ្វើការប្រគល់រង្វាន់ប្រាក់សុទ្ធ ២ ម៉ឺនដុល្លារ ដោយផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា…
រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ Cambodia Beer បានធ្វើការប្រគល់រង្វាន់ប្រាក់សុទ្ធ ២ ម៉ឺនដុល្លារ ដោយផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា…
រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ Cambodia Beer បានធ្វើការប្រគល់រង្វាន់ប្រាក់សុទ្ធ ២ ម៉ឺនដុល្លារ ដោយផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជូនទៅកាន់អតិថិជនរបស់ខ្លួននៅលើឆាកសង្វៀនប្រដាល់ MasFight នៅស្ថានីយទូរទស្សន៍ ថោន ។
អតិថិជនដែលឈ្នះរង្វាន់ធំ ២ ម៉ឺនដុល្លារទាំងពីររូបរួមមាន ៖ បងស្រី នុត ណែត រស់នៅខេត្តព្រៃវែង និង លោក Kenneth Sloan Sydiskis រស់នៅខេត្តកំពត ។
អ្នកឧកញ៉ា លាង ម៉េង បានថ្លែងឱ្យដឹងថា ៖ «គោលបំណងដែលខ្ញុំបាទមកចែករង្វាន់ផ្ទាល់នៅទីនេះ គឺដើម្បីបង្ហាញឱ្យបងប្អូនស្គាល់ថា ក្រុមហ៊ុនក្នុងស្រុកខ្មែរមួយនេះ វិនិយោគដោយខ្មែរ ១០០% ហើយខិតខំបំពេញតម្រូវការរបស់ប្រជាជនខ្មែរ» ។
គិតរហូតមកដល់ថ្ងៃនេះ Cambodia Beer បានរកឃើញអតិថិជនដែលបានឈ្នះរង្វាន់ធំ ២ ម៉ឺនដុល្លារ ៣២ នាក់ហើយដែលសរុបជាទឹកប្រាក់គឺ ៦៤ ម៉ឺនដុល្លារ ។ រង្វាន់ច្រើនសន្ធឹកសន្ធាប់ពី Cambodia Beer ! តើនរណាជាអតិថិជនកំពូលសំណាងបន្ទាប់ ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ