ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម្ចាស់​ក្រុមហ៊ុន​ ជីប ម៉ុង ​ប្តេជ្ញា​បម្រើ​សេវាកម្ម​រាប់រយ​ឆ្នាំ ​ដល់​អតិថិជន​នៅ​កម្ពុជា !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ម្ចាស់​ក្រុមហ៊ុន​ជីប ម៉ុង គ្រុប​ដ៏​ល្បី​នៅ​កម្ពុជា អ្នកឧកញ៉ា លាង ម៉េ​ង បាន​ប្តេជ្ញា​បម្រើ​សេវាកម្ម​រាប់រយ​ឆ្នាំ​ដល់​អតិថិជន​នៅ​កម្ពុជា​ខណៈ​រូប​លោក​អញ្ជើញ​ទៅ​ប្រគល់​រង្វាន់​ផ្ទាល់​ជូន​ដល់​អតិថិជន​កំពូល​សំណាង​ទាំង​ ២០​…

រាជធានីភ្នំពេញ​ ៖ ម្ចាស់​ក្រុមហ៊ុន​ជីប ម៉ុង គ្រុប​ដ៏​ល្បី​នៅ​កម្ពុជា អ្នកឧកញ៉ា លាង ម៉េ​ង បាន​ប្តេជ្ញា​បម្រើ​សេវាកម្ម​រាប់រយ​ឆ្នាំ​ដល់​អតិថិជន​នៅ​កម្ពុជា​ខណៈ​រូប​លោក​អញ្ជើញ​ទៅ​ប្រគល់​រង្វាន់​ផ្ទាល់​ជូន​ដល់​អតិថិជន​កំពូល​សំណាង​ទាំង​ ២០​ នាក់ ​ដែល​បាន​គាស់​ឈ្នះ​រង្វាន់​ម៉ូតូ Honda Click ស៊េរី​ថ្មី​ពីក្រោម​ក្រវិល​កំប៉ុង Cambodia Beer ​។

អ្នកឧកញ៉ា លាង ម៉េ​ង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​លើក​ឡើង​ថា ​៖ «​ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​អស់​រយៈពេល​ជិត ​៤០ ​ឆ្នាំ បង្កើត​ការងារ​ឲ្យ​កូន​ខ្មែរ​ធ្វើ​ជា​ហូរហែ និង​តែងតែ​វិនិយោគ​បន្ថែម​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​» ​។

អ្នកឧកញ៉ា លាង ម៉េ​ង ក៏​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​មាន​ពហុ​ពាណិជ្ជកម្ម​ក្នុង​ដៃ​ប្រមាណ​១៣​អាជីវកម្ម​ធំ​ៗ​ដែល​សុទ្ធតែ​ជា​អាជីវកម្ម​ផ្តល់​សេវាកម្ម និង​ផលិតផល​គុណភាព​ខ្ពស់​ជូន​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ទៀត​ថា ​៖ «​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​គឺ​គិតគូរ​ច្បាស់លាស់​ដល់​អតិថិជន និង​ផ្តល់​កិត្តិយស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ។ យើង​ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​អាច​ធ្វើ​ល្អ​ដូច​ប្រទេស​ជិតខាង និង​ប្រទេស​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​បន្ថែម​ដើម្បី​ធ្វើ​យ៉ាង​មិច​បន្ត​បេស​កម្ម​បម្រើសេវា​កម្ម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដល់​ទៅ​ ១០០​ ឆ្នាំ​» ​។

អ្នកឧកញ៉ា លាង ម៉េ​ង បញ្ជាក់​ទៀត​ថា រោងចក្រ​ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​គេ​បំផុត និង​បាន​យក​អ្នកជំនាញ​ពី​សហគមន៍​អ៊ឺ​រ៉ុ​បម​ក​ត្រួតពិនិត្យ​ម៉ឺង​មាត់​បំផុត​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​មួយ​នេះ​ល្អ​ពិតប្រាកដ​មែន ​។ អ្នកឧកញ៉ា ក៏​បាន​អរគុណ​ដល់​បងប្អូន​ដែល​គាំទ្រ Cambodia Beer និង​បាន​បញ្ជាក់​ទៀត​ថា​រង្វាន់​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​គឺ​ពិតជា​មាន​តម្លាភាព​ពិតប្រាកដ និង​សុក្រឹត​ជាទី​បំផុត ​។

គួរ​បញ្ជាក់​ថា Cambodia Beer មាន​ផ្តល់​រង្វាន់​ជូន​អតិថិជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួម​មាន​រង្វាន់​ធំ​ទឹកប្រាក់ ២ ​ម៉ឺន​ដុល្លារ រង្វាន់​ម៉ូតូ Honda Click ស៊េរី​ថ្មី​ចំនួន ​២០២៣ គ្រឿង ដែល​ក្រុមហ៊ុន​ធ្វើការ​ចែក​រង្វាន់​ជា​រៀង​រាល់​ស​ប្តា​ហ៍ និង​មាន​ផ្សាយ​ផ្ទាល់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ​ ។ Cambodia Beer រូបរាង​ប្រណីត រសជាតិ​ឆ្ងាញ់​អស្ចារ្យ​ ! សូមពិសា​ដោយ​ការ​ទទួលខុសត្រូវ ​៕ អត្ថបទសហការ