រាជធានីភ្នំពេញ ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា ។
ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួលកំពង់ស្ពឺ ក្រោយពីយកឈ្នះត្រីឆ្លាំងភ្នំពេញក្នុងលទ្ធផល ៣ សិតទល់នឹង ២ សិត ។ ការប្រកួតដែលមាន ៨ ក្រុមចូលរួម និងប្រើពេល ៣ ខែ ធ្វើដំណើរ ៨ ខេត្ដក្រុងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន ។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗចេញពីខេត្តនីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់ ។
ក្នុងការចូលរួមបិទពាន Slamball លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយ ៖ «ព្រឹត្តិការណ៍ Slamball នេះ ក៏ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា ។ ការប្រកួត Slamball នេះគឺអាជ្ញាកណ្តាលមកពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលត្រូវបានបំពាក់បំប៉នយ៉ាងគត់មត់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ហើយក្រុមដែលចូលរួម សុទ្ធតែបានចុះបញ្ជីត្រឹមត្រូវតាមក្បូនច្បាប់ផងដែរ» ។
ចំពោះចំណាតថ្នាក់នៃពាន slamball 2022 នេះគឺ ៖
លេខ ១ ក្រុមពង្រួលកំពង់ស្ពឺ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស
លេខ ២ ត្រីឆ្លាំងភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០ កេស
លេខ ៣ ដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ