ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រៀបចំ​កាលវិភាគ​រៀន​ត្រឹមត្រូវ ជំរុញ​ឱ្យយុវ​សិស្ស សៀន សុវណ្ណ ប្រឡង​ជាប់​និទ្ទេស A

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ «ចំពោះ​ខ្ញុំ ការ​រៀបចំ​ផែនការ​រៀន គឺ​ខ្ញុំ​ព្យាយាម​រៀន​ផ្ដោត​លើ​មុខ​វិជ្ជា​ ដែល​ត្រូវ​ប្រឡង និង​រៀន​គួរ​បំប៉ន​បន្ថែម ​។ លើស​ពី​នេះ មាន​កាលវិភាគ​ត្រឹមត្រូវ ដូច​ជា​ពេល​ព្រឹក​ត្រូវ​រៀន​អ្វី?…

រាជធានីភ្នំពេញ៖ «ចំពោះ​ខ្ញុំ ការ​រៀបចំ​ផែនការ​រៀន គឺ​ខ្ញុំ​ព្យាយាម​រៀន​ផ្ដោត​លើ​មុខ​វិជ្ជា​ ដែល​ត្រូវ​ប្រឡង និង​រៀន​គួរ​បំប៉ន​បន្ថែម ​។ លើស​ពី​នេះ មាន​កាលវិភាគ​ត្រឹមត្រូវ ដូច​ជា​ពេល​ព្រឹក​ត្រូវ​រៀន​អ្វី? ពេល​ថ្ងៃ​ត្រូវ​រៀន​អ្វី? ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ ​ក្នុង​ការ​សិក្សា»​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវ​សិស្ស សៀន សុវណ្ណ ជា​សិស្សសាលា​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និទ្ទេស A ឆ្នាំ​២០២២ ក្នុង​លំដាប់​ពិន្ទុ ៩៩,៧៦៤ ​។

យុវ​សិស្ស សៀន សុវណ្ណ ជា​សិស្ស​និ​ទ្ទស A ឆ្នាំ​២០២២ និយាយ​ថា រូបគេ​មិន​ធ្លាប់​គិត​ថា ប្រឡង​ជាប់​និទ្ទេស A នោះ​ទេ ប៉ុន្តែ​រូបគេ ខិតខំ​ប្រឡង​ដោយ​ធ្វើ​យ៉ាងណា ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព​ ។

យុវ​សិស្ស សៀន សុវណ្ណ បានបន្តថា៖ «ខ្ញុំ​មិន​ធ្លាប់​រំពឹង​ថា នឹង​ទទួល​បាន​និទ្ទេស A នោះ​ទេ គិត​ថា បាន​ត្រឹម​និទ្ទេស B ប៉ុន្តែ​នៅ​ពេល​ទទួល​បាន​និទ្ទេស A ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ ហើយ​មិន​គួរ​ឱ្យ​ជឿ​ថា ខ្លួនឯង​អាច​ធ្វើ​បាន​ពិតមែន» ។

ជា​កូន​ទី​២ ក្នុង​គ្រួសារ និង​មាន​បងប្អូន​ចំនួន​បី​នាក់ យុវ​សិស្ស សៀន សុវណ្ណ បន្ថែម​ថា ចំពោះ​មុខ​វិជ្ជា ​ដែល​ប្រឡង​ចំនួន ៧​ មុខ រូបគេ​ផ្ទាល់​ពូកែ​លើ​មុខ​វិជ្ជា​រូបវិទ្យា​ជាងគេ ។ ហើយ​នៅ​ពេល​រៀន​ត្រៀមប្រឡង​បាក់​ឌុ​ប រូបគេ​តែងតែ​ទន្ទេញមេរៀន​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​នៅ​ពេល​ព្រឹក ។ ចំណែក​នៅ​ពេល​ថ្ងៃ គេ​ទៅ​រៀន​គួរ​បំប៉ន​បន្ថែម​លើ​មុខ​វិជ្ជា​រូបវិទ្យា គណិត​វិទ្យា គីមីវិទ្យា​ជាដើម ហើយ​នៅ​ពេល​យប់ ទើប​អនុវត្ត​ធ្វើ​លំ​ហាត់​ទាំងនោះ​ឡើង​វិញ ​។

សិស្ស​និទ្ទេស A ឆ្នាំ​២០២២ ​រូប​នេះ និយាយ​ថា សម្រាប់​ឧបសគ្គ​ក្នុង​ការ​សិក្សា ដំបូង​ៗ​គឺ​រូបគេ​ពិបាក​បែងចែក​ពេលវេលា​រៀន​មិន​ទាន់​បាន​ត្រឹមត្រូវ មិនសូវ​មាន​កម្លាំង​ក្នុង​ការ​រៀន ប៉ុន្តែ​បន្ទាប់​ពី​បាន​ចាប់ផ្ដើម​រៀបចំ​កាលវិភាគ​រៀន​ឱ្យ​បាន​ត្រឹមត្រូវ ទើប​មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់ មាន​កម្លាំង​រៀន​គ្រប់គ្រាន់ និង​ទទួល​បាន​លទ្ធផល​សិក្សា​ល្អ ​។

បន្ថែមពីនេះ យុវ​សិស្ស សៀន សុវណ្ណ បានថ្លែងអំណរគុណដល់សាលាដូចនេះថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ដែល​បាន​យកចិត្តទុកដាក់ ហើយ​លោកគ្រូ អ្នកគ្រូ​បាន​ជួយ​ជំរុញ និង​មានការ​បង្រៀន​បំប៉ន​បន្ថែម​ច្រើន​ដល់​សិស្ស ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា» ។

បន្ទាប់​ពី​ប្រឡង​បាក់​ឌុ​ប​ជាប់ និង​ទទួល​បាន​និទ្ទេស A យុវ​សិស្ស សៀន សុវណ្ណ សម្រេច​បន្ត​ការ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដោយ​ប្រឡង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ខេ​មតិច ។ យុវ​សិស្ស​រូប​នេះ បន្ត​ថា សម្រាប់​ការ​ជ្រើសរើស​ជំនាញ​សិក្សា ​គ្មាន​ការ​បង្ខិតបង្ខំ​ពី​ឪពុក​ម្ដាយ​នោះ​ឡើយ ព្រោះ​ពួក​គាត់​សម្រេច​ទៅ​តាម​អ្វី​ ដែល​កូន​ៗ​ស្រឡាញ់ ​។

យុវ​សិស្ស សៀន សុវណ្ណ ក៏​បាន​លើកទឹកចិត្ត​ ទៅ​ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ ប្រសិនជា​ចង់បាន​លទ្ធផល​សិក្សា​ល្អ ត្រូវ​ខិតខំ​សិក្សា​តាំងពី​ដើមឆ្នាំ កុំ​បណ្ដោយ​ច្រើន​ពេក ត្រូវ​រៀន​ផង និង​មាន​ពេល​សប្បាយ​ផង ប៉ុន្តែ​បែងចែក​ពេលវេលា​សប្បាយ​ឱ្យ​បាន​ត្រឹមត្រូវ ​ដោយ​កុំ​លេង​ច្រើន​អំឡុង​ម៉ោង​រៀន​ ។ ម្យ៉ាងវិញទៀត នៅ​ពាក់កណ្ដាល​ឆ្នាំ​សិក្សា ពេល​រៀន​ក្នុង​ថ្នាក់​ខិតខំ​ស្ដាប់​គ្រូ​ពន្យល់ ជា​ពិសេស​ចំណាយពេល​រៀន​បំប៉ន​បន្ថែម ​លើ​មុខ​វិជ្ជា​ដែល​ខ្សោយ ​។ ចំណែក នៅ​ចុងឆ្នាំ​ប្រឡង សិស្សានុសិស្ស​អាច​រៀន​ផ្ដោត ​តែ​លើ​មុខ​វិជ្ជា​ណា ​ដែល​ត្រូវ​ប្រឡង នោះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​ នឹង​បើក​វគ្គ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា ​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ៕ អត្ថបទសហការ