ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កា​ណា​ឌី​យ៉ា ធ្វើ​ឱ្យ​ការ​បង់ថ្លៃ​សេវា​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​ព្រះ​សីហ​នុ កាន់តែ​ងាយស្រួល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ជា​ធនាគារ​ពាណិជ្ជកម្ម​មួយ​ដែល​ឈានមុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ដាក់​ដំណើរការ​នូវ​ប្រព័ន្ធ​បង់ថ្លៃ​សេវាកម្ម​តាម​ឌី​ជី​ថ​ល​សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ (PPSHV Expressway)​ ។ ប្រព័ន្ធ​បង់ថ្លៃ​សេវាកម្ម​តាម​ឌី​ជី​ថ​ល​នេះ​រួម​មាន…

រាជធានីភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ជា​ធនាគារ​ពាណិជ្ជកម្ម​មួយ​ដែល​ឈានមុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ដាក់​ដំណើរការ​នូវ​ប្រព័ន្ធ​បង់ថ្លៃ​សេវាកម្ម​តាម​ឌី​ជី​ថ​ល​សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ (PPSHV Expressway)​ ។ ប្រព័ន្ធ​បង់ថ្លៃ​សេវាកម្ម​តាម​ឌី​ជី​ថ​ល​នេះ​រួម​មាន ៖ ឧបករណ៍​កាត់​ប្រាក់​បង់ថ្លៃ​សេវាកម្ម​ដោយ​ស្វ័យប្រវត្តិ (OBU Device) នៅ​លើ​គន្លង Electronic Toll Collection (ETC Lanes) និង​បញ្ចូល​សមតុល្យ​ក្នុង​ផ្លា​ក​លេខ (License Plate Top-Up) តាម​រយៈ Canadia Mobile App ​។

ធនាគារ កា​ណា​ឌី​យ៉ា បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ចុះ​ឈ្មោះ​បើក​គណនី ETC និង​សេវាកម្ម​ទូទាត់​តាម​ឌី​ជី​ថ​ល​សម្រាប់​អតិថិជន ដោយ​ធនាគារ បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និង ក្រុមហ៊ុន PPSHV Expressway Co., Ltd, ដែល​ជា​ក្រុមហ៊ុន​វិនិយោគ និង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ ។

យានយន្ត​ដែល​ភ្ជាប់​នឹង​ឧបករណ៍ OBU Device អាច​ធ្វើការ​ប្រើប្រាស់​នឹង​ឆ្លងកាត់​តាម​គន្លង ETC (ETC) យ៉ាង​ងាយស្រួល ដោយ​មិន​ចាំបាច់​ធ្វើការ​ឈប់​បង់ប្រាក់​ផ្ទាល់​នោះ​ទេ ដោយ​ឧបករណ៍​នឹង​ធ្វើការ​កាត់ទឹក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ ហើយ​ការ​ចុះ​ឈ្មោះ និង​តម្លើង​ឧបករណ៍ OBU Device មាន​ភាព​ងាយស្រួល​និង​ចំណេញ​ពេលវេលា ​។ កាន់តែ​ងាយស្រួល​ទៀត​នោះ គឺ​លោក​អ្នក​អាច​ឆែក​មើល​សមតុល្យ​គណនី​នៃ​ឧបករណ៍ ក៏​ដូច​ជា​បញ្ចូល​ទឹកប្រាក់​បាន​តាម​រយៈ Canadia Mobile App ​។

ដើម្បី​ទទួល​បាន​ឧបករណ៍ OBU ដំឡើង​ភ្ជាប់​នឹង​យានយន្ត លោក​អ្នក​អាច​ស្វែងរក​បញ្ជរ​របស់​ធនាគារ កា​ណា​ឌី​យ៉ា ដែល​មា​នទី​តាំងនៅ​មជ្ឈមណ្ឌល​សេវាកម្ម ETC ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ សាខា​ភ្នំពេញ​ ។ សេវាកម្ម​ចុះ​ឈ្មោះ​ទទួល និងដំឡើង​ប្រើប្រាស់​ឧបករណ៍ OBU នឹង​មាននៅ​សាខា​ផ្សេង​ៗ ក៏​ដូច​ជា មជ្ឈមណ្ឌល​សេវាកម្ម ETC ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ សាខា​ព្រះ​សីហ​នុ នា​ពេល​ឆាប់​ៗ​នេះ​ ។

បន្ថែម​ពីលើ​នេះ​ផង​ដែរ ធនាគារ កា​ណា​ឌី​យ៉ា បាន​សហការ​ជាមួយនឹង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន (MPWT) ដើម្បី​ផ្តល់​នូវ​សេវាកម្ម​បញ្ចូល​សមតុល្យ ​ក្នុង​ផ្លា​ក​លេខ​យានយន្ត​របស់​អតិថិជន សម្រាប់​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ដោយ​ប្រើប្រាស់ Canadia Mobile App ឬ​អតិថិជន​អាច​មក​កាន់​បញ្ជរ​របស់​ធនាគារ កា​ណា​ឌី​យ៉ា គ្រប់​សាខា​ទូ​ទាំង​ប្រទេស ​។

ការ​ផ្តល់​ជូន​ថ្មី​ៗ​បែប​ឌី​ជី​ថ​ល​ខាងលើ​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ កា​ណា​ឌី​យ៉ា ក្នុង​បន្ត​អភិវឌ្ឍ​និង​ពង្រឹងសមត្ថភាព​របស់​សេវាកម្ម និង​ផលិតផល​របស់​ខ្លួន​ដើម្បី​ស្រប​ទៅ​នឹង​ធនាគារ​សម័យ​ឌី​ជី​ថ​ល ​។

លោក Howard Lau ប្រធាន​ផ្នែក​ព​ត៌​មាន​វិទ្យា នៃ​ធនាគារ កា​ណា​ឌី​យ៉ា មាន​ប្រសាសន៍​ថា ៖ «​ការ​ផ្តល់​នូវ​សេវាកម្ម​បង់ប្រាក់​បែប​ឌី​ជី​ថ​ល​សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គឺជា​គម្រោង​មួយ​ក្នុង​គម្រោង​ជា​ច្រើន​ទៀត​ដែល​ធនាគារ កា​ណា​ឌី​យ៉ា បាន​បន្ត​ពង្រឹងសមត្ថភាព​និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ធនាគារ​។ គោលដៅ​យើង​ដ៏​ធំ​បំផុត​របស់​ដំណើរ​នៃ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល គឺ​ដើម្បី​ផ្តល់​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​អតិថិជន ហើយ​ធនាគារ​នឹង​បន្ត​នាំ​មក​នូវ​ផលិតផល​និង​សេវាកម្ម​បែប​ឌី​ជី​ថ​ល​បន្ថែម​ទៀត​នា​ពេល​អនាគត​» ។​

អំពី​ធនាគារ កា​ណា​ឌី​យ៉ា
ធនាគារ កា​ណា​ឌី​យ៉ា គឺជា​ធនាគារ​ពាណិជ្ជកម្ម និង​សេវាកម្ម​ដ៏​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ​១៩៩១ ​។ ធនាគារ កា​ណា​ឌី​យ៉ា ត្រូវ​បាន​ទទួលស្គាល់ និង​ឈ្នះ​ពានរង្វាន់​របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ ​ឆ្នាំ​ជាប់​ៗ​គ្នា និង​ពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុង​ឆ្នាំ​ ២០២១ ​។ ក្នុង​ឆ្នាំ ២០២២ ធនាគារ​ត្រូវ​បាន World HRD Congress ផ្តល់​ពានរង្វាន់ “Dream Company To Work For” និង​ឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយ​ថ្មី​ៗ​នេះ ធនាគារ កា​ណា​ឌី​យ៉ា បាន​ឈ្នះ “Best Domestic Bank” និង “Best SME Bank” ពី​ស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពី​ទស្សនាវដ្តី Asiamoney ​។

គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០២២ ធនាគារ កា​ណា​ឌី​យ៉ា មាន​សាខា​ចំនួន​ ៦៤ ទូ​ទាំង​ ២៥ ខេត្ត​ក្រុង ព្រមទាំង​ឧបករណ៍​ឌី​ជី​ថ​ល​និង​ធនាគារ​ស្វ័យប្រវត្តិជាង ​៤០០​ កន្លែងទូ​ទាំង​ប្រទេស​។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ +855 (0) 23 868 222 ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ ៖ www.canadiabank.com.kh ៕ អត្ថបទសហការ