ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទន្សាយ​នាំ​សំណាង​ ដល់​បុរស​ ២០ ​នាក់​នៅ​សៀមរាប ​ឈ្នះ​រង្វាន់​ធំ​ ២ ​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ មិន​ទាន់​ចូល​ឆ្នាំ​ចិន​ស្រួលបួល​ផង​ ទន្សាយ​នាំ​សំណាង​របស់ Cambodia Beer បាន​ពាំនាំ​រង្វាន់​ធំ​លុយ ​២​ ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​បុរស​កំពូល​សំណាង ​២០​ នាក់…

រាជធានីភ្នំពេញ​៖ មិន​ទាន់​ចូល​ឆ្នាំ​ចិន​ស្រួលបួល​ផង​ ទន្សាយ​នាំ​សំណាង​របស់ Cambodia Beer បាន​ពាំនាំ​រង្វាន់​ធំ​លុយ ​២​ ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​បុរស​កំពូល​សំណាង ​២០​ នាក់ ​រស់នៅ​ក្នុង​ខេត្តសៀមរាប​ ពេល​ពួក​គាត់​ទិញ​អស់ ​១២ ​កំប៉ុង ​មក​ពិសា​ជុំ​គ្នា​ក្រោយ​ពី​បង្ហើយ​ការងារ​ ។

ហេង​ចូល​ហេង ពេល​កំពុង​ពិសា Cambodia Beer ស្រាប់តែ​បងប្រុស​ឈ្មោះ ស៊ន់ សា​រុំ រស់នៅ​ភូមិ​ខ្នារ​ចាស់ សង្កាត់​ជ្រាវ ស្រុក​សៀមរាប ខេត្ត​សៀម​ខេត្ត បាន​ចាប់​ចំ​កំប៉ុង​មាន​រង្វាន់​ធំ​លុយ ​២ ​ម៉ឺន​ដុល្លារ ដែល​ជា​កំប៉ុង​មានការ​រចនា​ថ្មី សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ចិន ​ដោយ​មានការ​បញ្ចូល​រូប​ទន្សាយ​នាំ​លាភ​នាំ​ជ័យ​ជូន​ដល់​អតិថិជន​ខ្លួន ​។

បងប្រុស ស៊ន់ សា​រុំ ដែល​បច្ចុប្បន្ន​មាន​អាជីព​ជា​អ្នក​បើកឡាន​ដឹក​ដី បាន​ឱ្យ​ដឹង​ថា​ក្រោយ​ពី​គាស់​ឃើញ ​២​ ម៉ឺន​ដុល្លារ ​ភ្លាម​គាត់​ក៏​បាន​ទាក់ទង​ទៅ​ម្ចាស់​តូប​លក់ Cambodia Beer ដើម្បី​ប្រាប់​ពី​ដំណឹង​ហើយ​មួយ​រំពេច​ក្រោយមក ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​ ដែល​គាត់​ត្រូវ​រង្វាន់​ភ្លាម​ៗ​តែ​ម្តង ​។

បងប្រុស ស៊ន់ សា​រុំ និង​មិត្ត​រួម​អាជីព​ទាំង​ ១៩ ​រូប​ទៀត​បាន​ស្រុះស្រួល​គ្នា​ សម្រេច​បែងចែក​រង្វាន់​ធំ​លុយ​ ២ ​ម៉ឺន​ដុល្លារ​នេះ​ជា ​២០ ​ចំណែក​ដោយ​ម្នាក់​ៗ ​ទទួល​បាន​ទឹកប្រាក់ ​១ ​ពាន់​ដុល្លារ ​។ ​ពិតជា​គួរ​ឲ្យ​សរសើរ​ទឹកចិត្ត​រាប់អាន​គ្នា ​ដ៏​ល្អ​របស់​បងប្រុស​ទាំង ​២០ ​នាក់​នេះ​ណាស់​ ។

តាង​នាម​ឱ្យ​បុគ្គល​សំណាង​ទាំង​ ២០ ​នាក់ បងប្រុស ស៊ន់ សា​រុំ បាន​សម្តែង​អារម្មណ៍​សប្បាយចិត្ត​ឥត​ឧបមា ​ហើយ​បាន​ពោល​ពាក្យ​ថា​៖ «​ត្បិត​តែ​លុយ ​២ ​ម៉ឺន​ដុល្លារ ​ចែក​គ្នា ​២០ ​នាក់ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ព្រោះ​មាន​លុយ​សម្រាប់​ក្រុម​គ្រួសារ​ចាយវាយ​ នា​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ហើយ​កាន់តែ​សប្បាយចិត្ត​ខ្លាំង ​ព្រោះ​នៅ​សុខ​ៗ​លុយ​ក៏​រត់​ចូល​មក​ឯង​ៗ» ​។

គួរ​បញ្ជាក់​ថា ទន្សាយ​នាំ​លាភ​នាំ​ជ័យ​របស់ Cambodia Beer កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​ពាំនាំ​លុយ ​២ ​ម៉ឺន​ដុល្លារ​ ជូន​ដល់​បងប្រុស​ម្នាក់​រស់នៅ​ខេត្តកណ្តាល​ផង​ដែរ ​។

តើ​អតិថិជន​របស់ Cambodia Beer រូប​ណា​នឹង​ទទួល​បាន​លាភ​ជ័យ​ពី​ទន្សាយ​នាំ​សំណាង?
ពិសារ​ដោយ​ការ​ទទួលខុសត្រូវ ៕ អត្ថបទសហការ