ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ជី ដេ​វី​ដ ភ្ញាក់ផ្អើល​​កាដូ​នាឡិកាដៃ​ម៉ាក Rolex តម្លៃ ​២៣០០០ ដុល្លារ ពី​ក្រុមហ៊ុន Sting Cambodia ក្នុង​កម្មវិធី​ខួប​ទូត​សុច្ឆន្ទៈ​រយៈពេល​បី​ឆ្នាំ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ ២០២២ នេះក្រុមហ៊ុន Sting Cambodia…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ ២០២២ នេះក្រុមហ៊ុន Sting Cambodia ដែល​ជា​សមាជិក​នៃ PepsiCo តែង​ទទួល​បានការ​កោតសរសើរ​ចំពោះ​ការ​គាំទ្រ​ដល់​សិល្បករ​កម្ពុជា និងការ​ជួយ​ឱ្យ​វិស័យ​តន្ត្រី​កម្ពុជា កាន់តែ​វិ​វ​ឌ្ឍ​ទៅ​មុខ​មួយ​កម្រិត​ទៀត​ ។ តាម​រយៈ​ការ​បង្ហាញ​ការ​គាំទ្រ​នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Sting Cambodia បាន រៀបចំ​កម្មវិធី​ខួប​ទូត​សុច្ឆន្ទៈ​រយៈពេល​បី​ឆ្នាំ​សម្រាប់​សិល្បករ​ចម្រៀង ជី ដេ​វី​ដ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh និង​បាន​ធ្វើ​ឱ្យ​តារាចម្រៀង​រ៉ែ​ប ដ៏​ល្បីល្បាញ​រូប​នេះ​ភ្ញាក់ផ្អើល​នឹង​កាដូ​នាឡិកាដៃ​ម៉ាក Rolex ដែល​មាន​តម្លៃ ២៣០០០ ដុល្លារ សម្រាប់​អបអរ​ភាព​ជោគជ័យ​ដែល​លោក​សម្រេច​បាន​ក្នុង​វិ​ថី​សិល្បៈ​ជាមួយ Sting Cambodia ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មកនេះ ​។

ក្នុង​នាម​ជា​ទូត​សុ​ឆន្ទៈ​របស់ Sting Cambodia លោក ជី ដេ​វី​ដ បាន​ទទួល​ការ​គាំទ្រ​ជា​ប្រចាំ​ពី ក្រុមហ៊ុន ភេសជ្ជៈ​មួយ​នេះ ក៏​ព្រោះតែ​លោក​បាន​បង្ហាញ​នូវ ទេព​កោសល្យ​ក្នុង​ការ​បង្កើត​តន្ត្រី​ថ្មី​មួយ​សម្រាប់​កម្ពុជា ​។ សិល្បក រ​ចម្រៀង​រ៉េ​ប​រូប​នេះ បាន​កសាង​នូវ​ភាព​ជោគជ័យ​ជា​ច្រើន​ក្នុង​អាជីព​សិល្បៈ​របស់​លោក ដោយ​គិត​ចាប់ពី​ការ​ប្រគំ​តន្ត្រី ទោល​ក្នុង​សាល ដែល​មានឈ្មោះ​ថា “G-Devith x Sting” ឈាន​ទៅ​ការ​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង ថ្មី​មួយ​ក្រោម​ចំណងជើង​ថា “Passion” កាលពី​ខែកក្កដា ឆ្នាំ​២០២២ និង​ជា​ពិសេស​កម្មវិធី Family Friend Fan Party (FFF Party)​ ។

នៅ​ក្នុង​ខែ តុលា ឆ្នាំ ២០២២ លោក ជី ដេ​វី​ដ មើលឃើញ​ក្តី​សុបិន​ដ៏​ធំ​បំផុត​របស់​លោក​ក្លាយជា​ការ​ពិត នៅ​ពេល​ដែល ក្រុមហ៊ុន Sting Cambodia បាន​ឧបត្ថម្ភ​ដល់​ការ​ប្រគំ​តន្ត្រី​ដែល​មានឈ្មោះ​ថា “Passion The Album Concert by Sting MusicVerse”​ ។ នោះ​ជា​បទ​ពិសោធ​នៃ​ការ​ប្រគំ​តន្ត្រី​តែ​មួយ​គត់​គ្មាន​ពីរ មិនមែន​សម្រាប់​តែ​សិល្បករ​រ៉ែ​ប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​អ្នក​ស្រឡាញ់​តន្ត្រី​កម្ពុជា​ផង​ដែរ ​។ ការ​ប្រគំ​តន្ត្រី​នេះ​បាន​ទាក់ទាញ​អ្នក​ទស្សនា​ផ្ទាល់ ជាង​មួយ​ម៉ឺន​នាក់ នៅ​Elysee​កោះ​ពេជ្រ និង​អ្នក​ទស្សនា​តាម​អន​ឡាញ មួយ​លាន​នាក់​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Sting Cambodia ​។

នៅ​ក្នុង​កម្មវិធី​ជួប​អ្នកគាំទ្រ លោក ជី ដេ​វី​ដ បាន​បង្ហាញ​ការ​គោរព​ដឹងគុណ​ចំពោះ​ក្តី​ស្រឡាញ់ និង​ការ​គាំទ្រ ដែល​លោក​បាន​ទទួល​ពី​ក្រុមហ៊ុន Sting Cambodia​។ លោក​បាន​ថ្លែង​ថា ​៖ «​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន Sting Cambodia គឺជា​កត្តា​ចម្បង​ដែល​ជួយ​ឱ្យ​ភាព​ច្នៃ​ប្រតិដ្ឋ​របស់ខ្ញុំ​លេច​ជា​រូបរាង​ឡើង ជំរុញ​ឱ្យ​ខ្ញុំ​អាច​សម្រេច​បាន ភាព​ជោគជ័យ​ជា​ច្រើន​នៅ​ក្នុង​អាជីព​ការងារ និង​ធ្វើ​ឱ្យ​ដំណើរ​លើ​វិធី​សិល្បៈ​របស់ខ្ញុំ​កាន់តែ​រំភើប និង​មាន​មោទកភាព​ ។ យើង​ទាំងអស់​គ្នា​សប្បាយ​រីករាយ​នឹង​ភាព​ជោគជ័យ​នេះ​ជាមួយនឹង​អ្នកគាំទ្រ ហើយ​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ស្វែងរក​គំនិត និង សកម្មភាព​ថ្មី​ៗ​សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​របស់ខ្ញុំ​» ។​

លោក​បន្ថែម​ថា ​៖ «​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់ខ្ញុំ​កាន់តែ​ភ្ញាក់ផ្អើល​គឺ អាល់​ប៊ុ​ម “Passion II” ដែល​នឹង​ចេញ​ក្នុង ពេល​ឆាប់​ៗ​នេះ​ដោយ​មាន​បី​ភាគ ​។ ហើយ​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​កម្មវិធី Family Friend Fan Party និង ការ​សហការ​ចម្រៀង​របស់ខ្ញុំ​ជាមួយនឹង​សិល្បករ​អន្តរជាតិ​ល្បី​ៗ​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​។ សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ណា៎ ​!» ។

លោក Serkan Bulut តំណាង​ក្រុមហ៊ុន Sting Cambodia បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​មាន​មោទកភាព​យ៉ាង ក្រៃ​លែង​ដែល​បាន​ជួយ​សិល្បករ​កម្ពុជា និង​ជា​ចំណែក​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​តន្ត្រី​ក្នុងស្រុក​ ។ លោក​លើក​ឡើង​ថា​ ៖ «​កិច្ចសហការ​រវាង​ក្រុមហ៊ុន Sting Cambodia និង​លោក​ជី ដេ​វី​ដ គឺជា​បទ​ពិសោធ​ដ៏ គួរ​ឱ្យ​រំភើប​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មកនេះ​ ។ ដោយ​ការ​សហការ​គ្នា យើង​បាន​នាំ​យក​ការ កម្សាន្ត​ជា​ច្រើន​ទៅ​កាន់​អ្នកគាំទ្រ ហើយ​ខ្ញុំ​សូម​ជម្រាប​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​ថា ឆ្នាំ​២០២៣ នឹង​កាន់តែ​រំជើបរំជួល»​។​

លោក​បាន​បន្ត​ថា ​៖ «​យើង​ចង់​បង្ហាញ​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ​គំនិត​ច្នៃ​ប្រតិដ្ឋ និង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​សិល្បករ​ចម្រៀង​រ៉ែ​ប ជី ដេ​វី​ដ សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក តាម​រយៈ​ការ​ជូន​កាដូ​នាឡិកា Rolex ដែល​យើង គិត​ថា​ពិតជា​សាក​សម​បំផុត​សម្រាប់​លោក​ ។ Sting Cambodia ជឿជាក់​ថា ការ​អបអរសាទរ​សម្រាប់​ពេលវេលា​បី​ឆ្នាំ ដ៏​អស្ចារ្យ​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប​ពិតជា​សំខាន់​ណាស់ ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​កិច្ចសហការ​ជា​ដៃគូ របស់​យើង​នឹង​ស្ថិតស្ថេរ​យូរអង្វែង» ​។​

ឥឡូវនេះ ក្រុមហ៊ុន Sting Cambodia កំពុង​តែ​ត្រៀមខ្លួន​រៀបចំ​មហោស្រព​តន្ត្រី​ដែល​ធំ​បំផុត​នៅ​កម្ពុជា ដើម្បី​សម្ពោធភាគ​ទាំង​បី​នៃ​អាល់​ប៊ុ​ម Passion II​ ។ កម្មវិធី​មហោស្រព​ចំនួន​ពីរ​ថ្ងៃនេះ​នឹង​បង្ហាញ​វត្តមាន​តារា​អន្តរជាតិ ល្បី​ៗ​នៅ​កម្ពុជា ដើម្បី​អបអរ​ភាព​ជោគជ័យ​របស់​លោក ជី ដេ​វី​ដ​ ៕ អត្ថបទសហការ