
ក្រុមហ៊ុន Manulife នាំមកជូនផលិតផលធានារ៉ាប់រងឌីជីថលដំបូងគេ «Manulife សុខសប្បាយ» ដល់អតិថិជន ABA
រាជធានីភ្នំពេញ, ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា…
រាជធានីភ្នំពេញ, ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា…
រាជធានីភ្នំពេញ, ថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា មានសេចក្តីសោមនស្សសូមប្រកាសអំពីការដាក់ឲ្យដំណើរការ ផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងរបស់ខ្លួនឈ្មោះថា Manulife សុខសប្បាយ ជូនដល់អតិថិជនធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាធនាគារឌីជីថលឈានមុខមួយនៅកម្ពុជា ។
Manulife សុខសប្បាយ គឺជាគម្រោងធានារ៉ាប់រងដែលមានតម្លៃសមរម្យ ដែលអតិថិជន ABA អាចទិញពី Manulife បានយ៉ាងងាយស្រួល និងរហ័សត្រឹមតែ ១ នាទីប៉ុណ្ណោះ ពីផ្នែក “សេវាកម្ម” ក្នុងកម្មវិធីកម្មវិធី ABA Mobile ។
ផលិតផលធានារ៉ាប់រងឌីជីថលថ្មីនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការការពារក្នុងតម្លៃសមរម្យបំផុតចាប់ពី 16 ដុល្លារ ក្នុង 1 ឆ្នាំ ដោយមិនតម្រូវឲ្យមានការពិនិត្យសុខភាពឡើយ ។ Manulife សុខសប្បាយ ផ្តល់ការការពារក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចៃដន្យនានាជាមួយសំណងរហូតដល់ 1 ម៉ឺនដុល្លារ ។ ការទាមទារសំណង ក៏អាចធ្វើឡើងបានយ៉ាងងាយស្រួលដូចគ្នាតាមផ្លែតហ្វម មេនូឡាយហ្វ៍ ដែលមាននៅផ្នែក “សេវាកម្ម” ក្នុង ABA Mobile ។ សម្រាប់ព័ត៌មានលម្អិត និងអត្ថប្រយោជន៍ផ្សេងៗទៀតពីគម្រោងនេះ សូមចូលទៅកាន់ ៖ https://bit.ly/3BgfIQd ។
លោក Justin Helferich នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ Manulife Cambodia បានមានប្រសាសន៍ថា “នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មដ៏ច្បាស់លាស់មួយក្នុងការជួយកសាងអនាគតឲ្យកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា ។ ការក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលគឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់យើងដើម្បីសម្រេចបាននូវបេសកកម្មនោះ ហើយការសម្ពោធគម្រោង “Manulife សុខសប្បាយ” នេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្រេចឲ្យបាននូវបេសកកម្មមួយនេះ” ។
លោកបានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថា ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយធនាគារ ABA ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង “Manulife សុខសប្បាយ” នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនទៀតទទួលបាននូវការការពារហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយស្របតាមតម្រូវការរបស់គាត់” ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា ធនាគារ ABA ពិតជាមានសេចក្ដីសោមនស្សក្នុងការគាំទ្រដៃគូយុទ្ធសាស្ដ្ររបស់ខ្លួន ដោយណែនាំអតិថិជន ABA ទៅកាន់ផ្លែតហ្វម Manulife ដើម្បីទទួលបានជម្រើសផលិតផលធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ លោកបានបន្ថែមថា “ក្នុងនាមជាធនាគារឌីជីថលឈានមុខមួយនៅក្នុងកម្ពុជា យើងជឿជាក់ទៅលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានា ដែលនឹងកាន់តែទូលំទូលាយជាងមុន ។ ហេតុនេះហើយទើបយើងឃើញមានវត្តមានរបស់ Manulife សុខសប្បាយ នៅក្នុង ABA Mobile ដែលជាផលិតផលប្រកបដោយគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គម ដោយផ្ដល់ការការពារហិរញ្ញវត្ថុក្នុងករណីមានគ្រោះថ្នាក់ចៃដន្យនានា ជាមួយនឹងតម្លៃសមរម្យ និងមិនមានលក្ខខណ្ឌស្មុគស្មាញ ជូនដល់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែច្រើន ។ ផលិតផល Manulife សុខសប្បាយ ក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសអ្នកបើកបរម៉ូតូ ព្រោះថាវាផ្ដល់សុវត្ថិភាពផ្លូវចិត្តដល់ពួកគាត់ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ ក្នុងករណីគ្រោះថ្នាក់លើដងផ្លូវ” ។
លោកបានបន្ថែមទៀតថា “ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនរបស់យើង ឲ្យទទួលយកការផ្ដល់ជូនដ៏ល្អនេះ ដើម្បីទទួលបានការការពារជាមួយ Manulife សុខសប្បាយ ក្នុងកម្មវិធី ABA Mobile” ។
គួរបញ្ជាក់ផងដែរថា កិច្ចសហការរវាងក្រុមហ៊ុន Manulife Cambodia និងធនាគារ ABA បានចាប់ផ្ដើមតាំងពីឆ្នាំ 2016 ។ ហើយក្នុងឆ្នាំ 2019 ស្ថាប័នទាំងពីរបានសហការគ្នា ផ្តល់សេវាបង់បុព្វលាភធានារ៉ាប់រងដល់អតិថិជនមេនូឡាយហ្វ៍តាម កម្មវិធី ABA Mobile ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ ៖ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ ៖ www.manulife.com.kh ។
អតិថិជនដែលមិនទាន់មានគណនី ABA ហើយចាប់អារម្មណ៍លើគម្រោង Manulife សុខសប្បាយ អាចដោនឡូតកម្មវិធី ABA Mobile ទីនេះ ហើយបើក គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ និងស្មាតហ្វូនមានលេខដំណើរការ) ។
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
កញ្ញា ជា វិជាន
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង
ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី
+855-12 244-323
Vichean_chea@manulife.com
កញ្ញា ឃួន ពីនុជ្ជ
អ្នកគ្រប់គ្រងកិច្ចការសារព័ត៌មាន និងទំនួលខុសត្រូវសង្គម
ធនាគារ ABA
+855-98 630-281
khuon.pinoch@ababank.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ