ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​នាំ​ចូល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS រៀបចំ​ពិធី​ជួបជុំ​អតិថិជន​របស់​ខ្លួន​ឡើង​វិញ​ក្រោយ​ខកខាន ​២ ​ឆ្នាំ ដោយសារ​កូ​វី​ដ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ខកខាន​ក្នុង​ការ​ជួបជុំ​អតិថិជន​អស់​រយៈពេល ​២ ​ឆ្នាំ ដោយសារ​តែ​កូ​វី​ដ​១៩ ក្រុមហ៊ុន Professional Trader (…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ខកខាន​ក្នុង​ការ​ជួបជុំ​អតិថិជន​អស់​រយៈពេល ​២ ​ឆ្នាំ ដោយសារ​តែ​កូ​វី​ដ​១៩ ក្រុមហ៊ុន Professional Trader ( Cambodia ) និង​ក្រុមហ៊ុន ENEOS (Thailand ) Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ENEOS Corporation របស់​ជប៉ុន បាន​សហការ​គ្នា​ក្នុង​ការ​រៀបចំ​នូវ​ពិធី​ជួបជុំ​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ និង​មាន​ភាព​អធិកអធម​ជាង​ឆ្នាំ​មុន​ៗ ។ ពិធី​ជួបជុំ​អតិថិជន​នៅ​ក្នុង​ឆ្នាំ ២០២២​នេះ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត OCIC ជ្រោយចង្វារ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០២២​កន្លង​ទៅ​នេះ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន បានឱ្យ​ដឹង​ថា នេះ​គឺជា​ការ​ជួបជុំ​ប្រចាំឆ្នាំ​លើក​ទី​ ៥​ របស់​ក្រុមហ៊ុន Professional Trader ( Cambodia ) បន្ទាប់​ពី​ប្រតិបត្តិការ​លក់​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ​ENOEOS អស់​រយៈពេល ​៧ ​ឆ្នាំ​កន្លង​មក ហើយ​ប្រារព្ធ​ធ្វើ​ឡើង ​ក្នុង​គោលបំណង​ដើម្បី​ថ្លែង​នូវ​សេចក្ដី​អំណរ​គុណ​ដល់​ការ​គាំទ្រ​របស់​អតិថិជន​ ចំពោះ​ប្រេងម៉ាស៊ីន ENOES នឹង​ផ្ដល់​ឱកាស​ដល់​អតិថិជន ដែល​ជា​ប្រតិបត្តិ​ករ​ទីផ្សារ ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​លក្ខណៈ​ស្ដង់ដារ​បច្ចេកទេស និង​បទដ្ឋាន​ប្រើប្រាស់​របស់​ផលិតផល ក៏​ដូច​ជា​បង្កើត​ឱ្យ​មាន​បរិយាកាស និង​ទំនាក់ទំនង​ស្និត​ស្នាល​រវាង​អតិថិជន​និង​អតិថិជន របស់​ក្រុមហ៊ុន​ផង​ដែរ ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Professional Trader (Cambodia ) បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ នូវ​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ​ENEOS សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ក្រុមហ៊ុន ENEOS Corporation តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​ពី​ក្រុមហ៊ុន ENEOS (Thailand ) Ltd ។ ក្រុមហ៊ុន ENEOS Corpotation ជា​ក្រុមហ៊ុន​ដែល​មាន​ដើម​កំណើត​ នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​បាន​កំពុង​ឈានមុខ​គេ ​ក្នុង​ទីផ្សារ​ថាមពល​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន ។

ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក​នេះ មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ ២០១៦ និង​បាន​កំពុង​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​អតិថិជន​លក់ដុំ​និង​លក់រាយ ជាង​ ១៥០០ ​កន្លែង ហើយ​បាន​និង​កំពុង​ផ្គត់ផ្គង់​នូវ​ ផលិតផល​ជា​ច្រើន​ប្រភេទ ដែល​រួម​មាន ប្រេងម៉ាស៊ីន ​សម្រាប់​ម៉ូតូ​ធុន​តូច ម៉ូតូ​ស្ព​ត​ធុន​ធំ ម៉ូតូ​លេខ​ស្វ័យប្រវត្តិ​ប្រេងម៉ាស៊ីន ប្រេង​ប៉ុង ប្រេង​ប្រអប់លេខ សម្រាប់​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹក​ទំនិញ​ធន់​ស្រាល ធុន​មធ្យម និង​ធន់​ធ្ងន់ ព្រមទាំង​ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ សម្រាប់​គ្រឿងចក្រ​ធុន​ធ្ងន់ ដែល​បម្រើ​ឱ្យ​វិស័យ​សាធារណការ វិស័យ​ក​សិ ឧស្សាហកម្ម និង​វិស័យ​សំណង់ ព្រមទាំង​ផលិតផល​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត ។

សម្រាប់​ឆ្នាំ ២០២២ ​នេះ ក្រុមហ៊ុន​រំ​ពឺ​ង​បង្កើន​ចំនួន​អតិថិជន​ឱ្យ​បាន​ដល់​ទៅ​ ១៧០០​ កន្លែង និង​រំពឹង​ការ​លក់​ឱ្យ​បាន​ប្រមាណ​ ៦០០ ​តោន ។ កំណើន​ប្រតិបត្តិការ​នេះ នឹង​បន្ត​ជំរុញ​ឱ្យ​កម្រិត​អប្បរ​មា​ប្រមាណ ​១៥​ ភាគរយ​ ជា​រៀង​រាល់​ឆ្នាំ នា​ឆ្នាំ​បន្តបន្ទាប់​ទៅ​មុខ​ទៀត ។

អតិថិជន​ឬ​សាធារណជន​ មាន​ចំ​ង​ល់​ពាក់ព័ន្ធ​នឹង​ប្រេងម៉ាស៊ីន​នេះ អាច​ទាក់ទង​ទៅ​លោក សូ សុខ​ប៊ុ​ន​ថេ​ត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Profession Trader ( Cambodia ) Co.,Ltd តាម​រយៈ​លេខ​ទូរ​ស័ព្ទ 099 216 688 ឬ​ទៅ​កាន់​ក្រុមហ៊ុន​ផ្ទាល់​នៅផ្ទះ​លេខ ​៥២៧ ផ្លូវលំ​វត្ត​អង្គ​តា​មិ​ញ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕ អត្ថបទសហការ