ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន រី​យូ​ស៊ី​ន អេ​ន​ធើ​ធេ​ន​ម៉ិ​ន ប្រកាស​មោឃភាព​បុគ្គល​ពីរ​រូប​ដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន រី​យូ​ស៊ី​ន អេ​ន​ធើ​ធេ​ន​ម៉ិ​ន ឯ​.​ក ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​ ៤ សង្កាត់​លេខ​ ៤…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន រី​យូ​ស៊ី​ន អេ​ន​ធើ​ធេ​ន​ម៉ិ​ន ឯ​.​ក ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​ជា​សាធារណៈ​នូវ​បុគ្គល​ពីរ​រូប​ដែល​ពុំ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន ។

បើ​តាម​សេចក្ដីជូនដំណឹង​របស់​លោក​ឈួ​ន យូ ជា​អភិបាល​ក្រុមហ៊ុន ខេ​ម​បូ​ឌា រី​យូ​ស៊ី​ន អេ​ន​ធើ​ធេ​ន​ម៉ិ​ន បានឱ្យ​ដឹង​ថា បុគ្គល​ឈ្មោះ ថៃ ស៊ុន​លី កាន់​អត្តសញ្ញាណ​បណ្ណ​លេខ ០១១ ២១៧ ២២៨ ចុះ​ថ្ងៃ​ទី​ ១០ ខែឧសភា ឆ្នាំ ​២០១៦ ពុំ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ទេ ហើយ​ចំពោះ​មេធាវី​ឈ្មោះ ឆ ក​ញ្ច​នា ក៏​ពុំ​មែន​ជា​មេធាវី​របស់​ក្រុមហ៊ុន​ដែរ ។

តាម​សេចក្ដីជូនដំណឹងរ​ប់ស​លោក ​ឈួ​ន យូ បាន​បញ្ជាក់​ថា ប្រសិនបើ​បុគ្គល ទាំង​ពីរ​រូប ប្រព្រឹត្ត​ទ​ង្វើ​ខុសច្បាប់​ក្នុង​ការ​ចាត់ចែង​ការងារ​ក្រុមហ៊ុន ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន ដោយ​ប្រការ​ណាមួយ​នោះ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕ អត្ថបទសហការ