រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានចម្ងល់ចំពោះការចែករំលែកនូវលេខសម្ងាត់ ៦ ខ្ទង់ និងរូបភាពរ៉ុក្កែតមក ចម្លើយត្រូវបានលាតត្រដាង កាលពីថ្ងៃទី 11 ខែមេសា ឆ្នាំ 2025 ដោយនោះគឺជាកាលបរិច្ឆេទដែល អូរីអូ បានប្រារព្ធពិធី OREO Milky Way Dunk នៅ Nimo Highland ក្រុង Bandung ប្រទេសឥណ្ឌួនេស៊ី ដោយមតិវែកញែកទាំងប៉ុន្មាន មិនមែនជាលេខហុងស៊ុយ លេខតំណាងឲ្យលាភសំណាងសម្រាប់ឆ្នាំ ឬ លេខឆ្នោតសម្ងាត់ ដូចការប៉ានស្មានរបស់ប្រិយមិត្ដនោះទេ តែជាមហាព្រឹត្តិការណ៍ដែលរៀបចំដោយ អូរីអូ សោះ ។
ដោយការបង្ហោះនំឃុកឃីតាមរ៉ុក្កែតត្រូវបានផ្សាយបន្ដផ្ទាល់តាមផេកហ្វេសប៊ុកផ្លូវការរបស់ អូរីអូផ្ទាល់តែម្ដង ដើម្បីឲ្យហ្វេនទទួលបាននូវបទពិសោធន៍នំ អូរីអូ ហោះដល់ពិភពលំហអាកាសរួមជាមួយនឹងនំអូរអីរួមគ្នា ។
មិនតែប៉ុណ្ណោះ កម្មវិធីនេះមិនមែនមានត្រឹមតែការបង្ហោះនំ អូរីអូ តាម រ៉ុក្កែត និងមាន Influencers តាមបណ្ដាប្រទេសចូលរួមនោះទេ OREO បានបង្កើតកម្មវិធីលេងហ្គេមសប្បាយៗជាមួយនឹងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត !
សម្រាប់ព័ត៏មានបន្ថែម សូមតាមដានហ្វេសប៊ុកផេកផ្លូវការ OREO Cambodia ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ