ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឌី​ជី​ប៊ី ផ្តល់​ការ​អត្រា​ប្រាក់​ទាប​ ដល់​ម្ចាស់​គេហ​ដ្ធា​ន​ថ្មី

5 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ដាក់​ដំណើរការ​នូវ​កម្មវិធី…

រាជធានីភ្នំពេញ៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ដាក់​ដំណើរការ​នូវ​កម្មវិធី ប្រូ​ម៉ូ​សិន​ពិសេស​មួយ​សម្រាប់​ឥណទាន​គេហ​ដ្ធា​ន ​។ តាម​រយៈ​ប្រ​ម៉ូ​សិន​ពិសេស​នេះ អាច​ជួយ​សម្រួល​ដល់​តម្រូវការ​របស់​អតិថិជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ទិញ​គេហ​ដ្ធា​ន​ថ្មី ​ក្នុង​ក្តី​ស្រមៃ​សម្រាប់​ក្រុម​គ្រួសារ ​ដើម្បី​បង្កើន​នូវ​សុភមង្គល​របស់​ពួក​គេ ​។

ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស​នេះ អតិថិជន​អាច​ធ្វើការ​ស្នើ​សុំ​ឥណទាន​បាន​រហូត​ដល់ 80% នៃ​តម្លៃ​ផ្ទះ រួម​ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប​ត្រឹមតែ 7.89% តែ​ប៉ុណ្ណោះ ​។ បន្ថែម​ពី​នេះ​ទៀត​អតិថិជន​អាច​ធ្វើការ​ស្នើ​សុំ​ឥណទាន​បាន​ទំហំ​ធំ​រហូត​ដល់ 1,000,000 ដុល្លារ​អា​មេ​រិ​ក ជាមួយ​រយៈពេល​សង​កម្ចី​វែង​រហូត​ដល់ 25 ឆ្នាំ និង​មិន​អស់​កម្រៃ​សេវា​រដ្ឋបាល​ឡើយ ​។ ឥណទាន​គេហ​ដ្ធា​ន​ពី​ធនាគារ ឌី​ជី​ប៊ី​ពិតជា​អាច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ប្រចាំខែ​របស់​លោក​អ្នក​ជាមួយនឹង​ការ​ផ្តល់​ជូន​ទាំង​ឥណទាន​ថ្មី និង​ការ​ផ្ទេរ​ឥណទាន​បង់​ផ្តាច់​ឥណទាន​ចាស់​ផង​ដែរ ​។

លោក Kim Pan Seung អគ្គនាយក នៃ​ធនាគារ ឌី​ជី​ប៊ី បាន​មាន​ប្រសាសន៍​ថា​៖ ធនាគារ ឌី​ជី​ប៊ី គឺ​តែងតែ​យកចិត្តទុកដាក់ និង​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​យើង​ទាំងអស់​គ្នា គឺ​ទាំង​អតិថិជន​ឥណទាន បញ្ញើ​សន្សំ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​របស់​ធនាគារ​។ លោក​បាន​បន្ថែម​ទៀត​ថា ការ​មាន​គេហ​ដ្ធា​ន​ផ្ទាល់ខ្លួន​មិន​ត្រឹម​ជា​ការ​វិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ជីវិត និង​អនាគត​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ។ ដូចនេះ ធនាគារ ឌី​ជី​ប៊ី​ប្តេជ្ញា​ចិត្ត​ជួយ​ឱ្យ​អតិថិជន​ទាំងអស់​សម្រេច​បាន​នូវ​គេហ​ដ្ធា​ន​ថ្មី​ក្នុង​ក្តី​ស្រមៃ​ ។

អំពី​ធនាគារ ឌី​ជី​ប៊ី
ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។ ធនាគារ ឌី​ជី​ប៊ី បើក​ដំណើរការ​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មានឈ្មោះ​ថា Cam Capital Co, Ltd ហើយ​នៅ​ក្នុង ឆ្នាំ 2020 ធនាគារ បាន​ទទួល​អាជ្ញាប័ណ្ណ ជា​ធនាគារពាណិជ្ជ ពី​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ធនាគារ ឌី​ជី​ប៊ី ភី​អិ​ល​ស៊ី​។ ធនាគារ បាន​និង​កំពុង​បន្ត​ផ្ដល់​ជូន​នូវ​សេវា​ធនាគារ យ៉ាង​ពេញលេញ​ដល់​អតិថិជន​ដូច​ជា​៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ធនាគា​ចល័ត អេ​ធី​អឹ​ម ប័ណ្ណ​ឥណ​ពន្ធ សេវា​បើកប្រាក់​បៀរ​វត្ស​ន៍ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស សេវា​ទទួល ឬ ផ្ទេរ​ប្រាក់​ក្រៅប្រទេស SWIFT សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ ផ្សេង​ៗ​ទៀត ​៕ អត្ថបទសហការ