
ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្ម និងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា…
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា…
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំសិក្ខាសាលាធំមួយក្រោមឈ្មោះ “CP Town Hall 2025” នៅសណ្ឋាគារ Oakwood Premier Phnom Penh ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជាង ៤០០ នាក់ ។ កម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា លោក Amphon Sunthonthiraphong អគ្គនាយកហិរញ្ញវត្ថុ និងវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅនៃការិយាល័យអភិវឌ្ឍយុទ្ធសាស្ត្រ អាជីវកម្ម និងទីផ្សារ ព្រមទាំងថ្នាក់ដឹកនាំជាច្រើន ។ សិក្ខាសាលាមានគោលបំណងបង្ហាញចក្ខុវិស័យអាជីវកម្មកសិឧស្សាហកម្ម និងចំណីអាហារសម្រាប់ឆ្នាំ ២០២៥ ដើម្បីកំណត់គោលដៅ និងផែនការអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ ធ្វើឱ្យការងាររបស់បុគ្គលិកកាន់តែមានប្រសិទ្ធភាព និងសមរម្យទៅតាមសម័យសង្គម ។
កម្មវិធីបានបែងចែកជាពីរវគ្គព្រឹក និងរសៀល ដោយវគ្គសិក្ខាសាលាពេលព្រឹកមានការធ្វើបទបង្ហាញពីទិសដៅ និងគោលនយោបាយអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ អាជីវកម្មផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងការកែច្នៃចំណីអាហារ ។
លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានបានថ្លែងថា ក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិឧស្សាហកម្ម និងចំណីអាហារនៅប្រទេសកម្ពុជាអស់រយះពេល ២៨ ឆ្នាំ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» កាលពីឆ្នាំ ២០២៤ កន្លងមក CPF បានទទួលពានរង្វាន់លេខ ៦ ក្នុង CPF Food Global Business Award ដែលជាការទទួលស្គាល់លើសកម្មភាពអាជីវកម្មទូទាំងពិភពលោក ។
ទស្សនៈវិស័យក្នុងការអភិវឌ្ឍដោយនិរន្តរ៍ភាពរបស់ក្រុមហ៊ុនមានគោលនយោបាយផ្តោតសំខាន់ទៅលើការផលិតនូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ សេវាល្អ បង្កើនប្រសិទ្ធភាពក្នុងការប្រតិបត្តិការងាររបស់បុគ្គលិក ហើយមានយុទ្ធសាស្ត្រក្នុងយកចិត្តទុកដាក់ចំពោះអតិថិជន ដៃគូសហការ បុគ្កលិក និងសាងសម្ព័ន្ដមិត្ត ។
កិច្ចសំណេះសំណាលអំពីអាជីវកម្មចំណីសត្វក្រោមប្រធានបទ អាជីវកម្មចំណីសត្វឆ្ពោះទៅកាន់កសិឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដែលមានទិសដៅក្នុងការបង្ហាញនូវទស្សនវិស័យពាក់ព័ន្ធទៅនឹងស្ថានការណ៍ទូទៅនៃការផលិតចំណីសត្វ ការគ្រប់គ្រងគុណភាពវត្ថុធាតុដើម តម្រូវការទីផ្សារនិងការប្រើប្រាស់ តិចណូឡូជី ដើម្បីត្រួតពិនិត្យគុណភាពស្របទៅតាមស្តង់ដារចំណីសត្វ ។ លើសពីនេះក្រុមហ៊ុនបានចូលរួមក្នុងការជួយគាំទ្រកសិករខ្មែរតាមរយៈការទទួលទិញដាំណាំកសិកម្មដូចជា ពោត ដំឡូងមី ដើម្បីផលិតអាហារសត្វដែលមានគុណភាពខ្ពស់សម្រាប់ចិញ្ចឹមសត្វ ។
កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំស្តីអំពីអាជីវកម្មចិញ្ចឹមសត្វក្រោមប្រធានបទ ការអភិវឌ្ឍន៍ការចិញ្ចឹមសត្វឆ្ពោះទៅកាន់និរន្តរ៍ភាព ផ្តោតសំខាន់ទៅលើមាត្រដ្ឋានស្តង់ដារការចិញ្ចឹម ការប្រើប្រាស់តិចណូឡូជីការត្រួតពិនិត្យរោគវិនិច្ឆ័យ និងការពារជំងឺរាតត្បាតផ្សេងៗដោយមានបសុពេទ្យជំនាញ មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមហ៊ុនក៏មានការគ្រប់គ្រងកសិដ្ឋានតាមប្រព័ន្ធបិទជិត (Evap) ដែលអាចកំណត់បានលើសីតុណ្ហភាពទៅតាមអាយុរបស់សត្វដើម្បីជួយកសិករខ្មែរនៅក្នុងការការពារជំងឺសត្វ និងអភិវឌ្ឍន៍ផលិតកម្មសត្វឱ្យកាន់តែប្រសើរឡើង ។
កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំអាជីវកម្មកែច្នៃចំណីអាហារក្រោមប្រធានបទអាហារសំរាប់អនាគតដ៏ល្អប្រសើរ ដូចដែលលោកអ្នកដឹងហើយថា ក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនឈានមុខគេខាងផ្នែកផលិតចំណីអាហារ ដូចច្នោះគ្រប់ដំណាក់កាលនៃកាផលិតក៏ដូចជាចែកចាយទៅកាន់អតិថិជនក្រុមហ៊ុនផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពជាចំបង គោលបំណងសំខាន់ គឺដើម្បីបង្កើនស្ដង់ដារផលិតអាហារ ។
ក្នុងវគ្គរសៀល ក្រុមហ៊ុនបានអញ្ជើញវាគ្មិនជំនាញលោក Khemakorn Apichatiyakul ផ្តល់បណ្តុះបណ្តាលក្រោមប្រធានបទ “Professional Image for Leader” ដោយផ្តោតលើការរៀបចំខ្លួន អាកប្បកិរិយា និងទំនាក់ទំនងសាធារណៈសម្រាប់អ្នកដឹកនាំក្នុងអង្គភាព ។ ស៊ី.ភី. ខេមបូឌា ចំកាត់ បានបង្ហាញពីការប្តេជ្ញារឹងមាំក្នុងការគាំទ្រ និងជំរុញអាជីវកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា ឱ្យមានការរីកចម្រើន និងសម្របសម្រួលទៅនឹងតម្រូវការទីផ្សារពិភពលោក ។ ជាមួយនឹងចក្ខុវិស័យយ៉ាងច្បាស់ គោលនយោបាយប្រសើរ និងយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ក្រុមហ៊ុននិងចូលរួមជាផ្នែកមួយក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាជនកម្ពុជា ។
ក្នុងបរិបទគោលការណ៍ផ្ដល់និរន្តរ៍ភាពចំណីអាហារ ក្រុមហ៊ុនស៊ី.ភី. បានដើរតួសំខាន់ក្នុងការផ្តល់អាហារដែលមានគុណភាពល្អ មានអនាម័យ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ។ បន្ថែមទៅលើនេះ ក្រុមហ៊ុនបានបង្កើតឱកាសការងារ និងរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ ជួយលើកកម្ពស់កម្រិតជីវភាព និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ