ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង ជី​អូ​លីង គ្រុប​ ៖ ភាព​ជា​ដៃគូ​រយៈពេល ២៥​ឆ្នាំ​ ដែល​ជំរុញការ​ច្នៃប្រឌិត សុវត្ថិភាព និង​និរន្តរភាព ​ក្នុងវិស័យ​ភស្តុ​ភារ

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ភាព​ជា​ដៃគូ​រយៈពេល ២៥ ឆ្នាំ​រវាង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន ដឹក​ជញ្ជូន និង​ភស្តុ​ភារ​ក្នុងស្រុក…

រាជធានីភ្នំពេញ​ ៖ ភាព​ជា​ដៃគូ​រយៈពេល ២៥ ឆ្នាំ​រវាង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន ដឹក​ជញ្ជូន និង​ភស្តុ​ភារ​ក្នុងស្រុក ជី​អូ​លីង គ្រុប (Geolink Group) បាន​រួមចំណែក​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​ដឹក​ជញ្ជូន ដោយ​បាន​កំណត់​ស្តង់ដា​ថ្មី ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​និរន្តរភាព​នៅ​ក្នុង​វិស័យ​ភស្តុ​ភារ នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

ភាព​ជា​ដៃគូ​នេះ​បាន​ចាប់ផ្តើម ក្នុងអំឡុងពេល​ដែល​វិស័យ​ភស្តុ​ភារ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​ជឿនលឿន​នៅឡើយ​ ។ ពេល​នោះ ដំណើរការ​ចែកចាយ​ផលិតផល មិន​ទាន់​មាន​ភាព​ស្របគ្នា និង​សុ​ក្រិត ដោយសារ​តែ​ភ្នាក់ងារ​តំណាង​ចែកចាយ និង​ដេប៉ូ ត្រូវ​មក​ទទួល និង​ប្រមូល​ផលិតផល​ដោយ​ផ្ទាល់ ដែល​បាន​បង្ក​នូវ​បញ្ហា​ទាក់ទង​នឹង​ស្តង់ដា​នៃ​តម្លៃ​ ។

ជាមួយនឹង​ចក្ខុវិស័យ​រួម​គ្នា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ជី​អូ​លីង បាន​បង្កើត​នូវ​ប្រព័ន្ធ​ភស្តុ​ភារ និង​ដឹក​ជញ្ជូន​មួយ​ដែល​រៀបចំ​ការ​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន​កាន់តែ​ជឿនលឿន មាន​ប្រព័ន្ធ​មួយ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ការ​ចែកចាយ​ផលិតផល​កាន់តែ​មាន​ប្រសិទ្ធភាព និង​អាច​ជឿ​ទុកចិត្ត​បាន ​។

លោក​ឧកញ៉ា វ៉ា​ន គិ​ម​ឆ​ន ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ជី​អូ​លីង មាន​ប្រសាសន៍​ថា «ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង ជី​អូ​លីង គ្រុប មាន​ចក្ខុវិស័យ​រួម​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ និង​ធ្វើ​ទំនើប​កម្មវិស័យ​ភស្តុ​ភារ​» ។ «​នៅ​ពេល​ចាប់ផ្តើម​ដំបូង ដំណើរការ​មួយ​នេះ​ គឺ​ពិតជា​ពិបាក យើង​ត្រូវ​ពន្យល់​ទៅ​កាន់​ដៃគូ​ដែល​ជា​ដេប៉ូ និង​ហាង​នានា អំពី​អត្ថប្រយោជន៍​នៃ​បណ្តាញ​ចែកចាយ​ប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព​មួយ​នេះ​ ។ ទោះជា​យ៉ាងណា​ក៏​ដោយ តាម​រយៈ​កិច្ចសហការ និង​ការ​តាំងចិត្ត​ដ៏​មុតមាំ យើង​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដោយ​ជោគជ័យ និង​បាន​ជំរុញ​កំណើន​អាជីវកម្ម​របស់​យើង​ទាំង​ពីរ​» ។​

ការ​សហការ​នេះ បាន​ធ្វើ​ឲ្យ​មានការ​លូតលាស់​រួម​គ្នា ដោយ​ក្រុមហ៊ុន ជី​អូ​លីង បាន​ចាប់ផ្តើម​ជាមួយនឹង​បុគ្គលិក​ចំនួន ៣៩ នាក់ ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ​មាន​បុគ្គលិក​កើនឡើង​មក ៤៥៩ នាក់ ហើយ ជី​អូ​លីង​បាន​លូតលាស់​ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ផ្នែក​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​នៅ​កម្ពុជា ​។

ការ​ជំរុញវប្បធម៌​សុវត្ថិភាព និង​នវានុវត្តន៍
លោក Andy Hewson អគ្គនាយក​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា «ភាព​ជា​ដៃគូ​រយៈពេល​វែង​របស់​យើង​ជាមួយ ជី​អូ​លីង បង្ហាញ​ពី​ការ​សហការ​មួយ​ដែល​បង្កើត​តម្លៃ និង​ផល​វិជ្ជមាន​ទៅ​វិញ​ទៅ​មក​សម្រាប់​ឧស្សាហកម្ម សេដ្ឋកិច្ច និង​ដៃគូ​អាជីវកម្ម​របស់​យើង​» ។ «យើង​ពិតជា​អរគុណ ដល់​ក្រុមហ៊ុន ជី​អូ​លីង​ចំពោះ​ការ​សហការ​ដ៏​ល្អ​មួយ​នេះ​ចំពោះ​ប្រតិបត្តិការ​របស់​យើង ក៏​ដូច​ជា​ការ​អភិវឌ្ឍ និង​ការ​ច្នៃប្រឌិត​ជា​បន្តបន្ទាប់​របស់​ពួក​គេ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការងារ​» ។​

ភាព​ជា​ដៃគូ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ការ​ដឹក​ជញ្ជូន​របស់ ជី​អូ​លីង ដោយ​ជាក់ស្តែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​រថយន្ត​ជា​ច្រើន​ដែល​មាន​ស្តង់ដា​ខ្ពស់ ដោយ​ផ្លាស់​ប្តូរ​ពី​រថយន្ត​ធុន​តូច​ដែល​មាន​ចំណុះ​ពី ១,៥ តោន ទៅ ៣,៥ តោន ទៅ​ជា​រថយន្ត​ទំនើប​ដែល​មាន​ចំណុះ ១៩ តោន​, ៣៥ តោន និង​រហូត​ដល់ ៤០ តោន​។ លើស​ពី​នេះ ជី​អូ​លីង ក៏​មាននូវ​រថយន្ត​បើក​ស្លាប (Wing-body Truck) ផង​ដែរ ដែល​ផ្លាស់​ប្តូរ​ពី​ការ​លើកដាក់​ទំនិញ​ដោយ​ប្រើ​កម្លាំង មក​ប្រើប្រាស់ រថយន្ត Forklift វិញ ដែល​នេះ​បាន​ធានា​នូវ​ប្រសិទ្ធភាព​ការងារ ធានា​បាន​នូវ​ល្បឿន និង​សុវត្ថិភាព​របស់​បុគ្គលិក ​។

នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សុវត្ថិភាព​គឺជា​អាទិភាព​ចម្បង​សម្រាប់​រាល់​ប្រតិបត្តិការ​ទាំងអស់ ជាក់ស្តែង​ត្រូវ​បាន​អនុវត្ត​តាម “Life Saving Rules” របស់​ក្រុមហ៊ុន​ដែល​បាន​បន្ត​អនុវត្ត​ទៅ​ដល់​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ទាំងអស់​។ ក្រុមហ៊ុន ជី​អូ​លីង បាន​ប្រកាន់ខ្ជាប់​នូវ ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន (RTSMS) ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ធានា​ការ​គោរព​ច្បាប់​ ។

ក្រុមហ៊ុន ជី​អូ​លីង បាន​ពង្រឹង​កម្មវិធី​បណ្ដុះបណ្ដាល និង​ជ្រើសរើស​អ្នកបើកបរ​របស់​ខ្លួន ដោយ​រួម​បញ្ចូល​នូវ​គោលការណ៍​សុវត្ថិភាព​ចរាចរណ៍ រួម​មាន ការ​វាយតម្លៃ​អំពី​កាយសម្បទា ផ្លូវចិត្ត ការ​ធ្វើតេស្ត​គ្រឿង​ស្រវឹង និង​គ្រឿងញៀ.ន​ដ៏​តឹងរ៉ឹង ​។ លើស​ពី​នេះ ក្រុមហ៊ុន​បាន​ណែនាំ​ប្រព័ន្ធ “Glass Run” ដែល​ជា​កម្មវិធី​ឌី​ជី​ថ​ល​រួម​បញ្ចូល GPS ដែល​អនុញ្ញាត​ឱ្យ​មានការ​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​តាម​ពេលវេលា​ជាក់ស្តែង ធានា​បាន​នូវ​ប្រតិបត្តិការ​ទាន់​ពេលវេលា និង​តម្លាភាព​នៃ​ប្រតិបត្តិការ​ពេញលេញ​។
លោក ប៊ុ​ន សំណាង ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន ជី​អូ លីង បាន​ចែករំលែក​ថា «ពី​មុន យើង​ត្រូវ​ល់ក​ដាក់​ទំនិញ និង​ផលិតផល ដោយ​កម្លាំង​កម្មករ ដែល​ពេល​ខ្លះ​មិនសូវ​មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​វា​មាន​ទម្ងន់​ធ្ងន់​។ ឥឡូវនេះ ជាមួយនឹង​រថយន្ត​ដឹក​ទំនិញ និង​បច្ចេកវិទ្យា​ទំនើប​ៗ ការងារ​របស់​យើង​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន» ​។​

ការ​ជម្រុញ​និរន្តរភាព​ទៅ​មុខ
ទោះបីជា​ក្រុមហ៊ុន ជី​អូ​លីង ជា​ក្រុមហ៊ុន​ក្នុងស្រុក​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​បាន​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដា​អន្តរជាតិ ជា​ពិសេស​នោះ​និរន្ត​ភាព​ជា​ស្នូល​នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ផ្ទាល់​ ។ ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ចំពោះ​ផ្នែក​និរន្ត​ភាព​នេះ បាន​ពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​ជី​អូ​លីង និង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ។ គម្រោង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​គំនិត​ផ្តួចផ្តើម “Returnable Glass Bottle” (RGB) ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​លើកកម្ពស់​ច​ក្រា​វិស័យ និង​កាត់​បន្ថយ​កាក​សំណល់ ដែល​នេះ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ឧស្សាហកម្ម​ចំពោះ​ការ​ទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​ ។ ខណៈ​ពេល​ដែល​ការ​ចាប់ផ្តើម​ដំបូង​តម្រូវ​ឱ្យ​មានការ​ណែនាំ និង​ពន្យល់​ដល់​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​យ៉ាងណា​ក្តី ក៏​ជី​អូ​លីង​បាន​ចាប់​យក​គម្រោង​នេះ​ដោយ​មិន​រាក​រេ​ ។ ហេតុនេះ​ហើយ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន បាន​ជឿជាក់ និង​ទុកចិត្ត ជី​អូ​លីង​ដើម្បី​គ្រប់គ្រង​ដំណើរការ​ទាំងមូល នៅ​ពេល​ចាប់ផ្តើម​គម្រោង​នេះ​ដំបូង​ក្នុង​ឆ្នាំ ២០២៣​ ។ លោក ឡេ​ង ចំណាន នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន ជី​អូ​លីង បាន​ចែករំលែក​ថា “​ចាប់តាំងពី​ពេល​នោះ​មក បារ និង​ភោជនីយដ្ឋាន​ជាង ១៨០០ បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ហើយ​ថ្ងៃនេះ Geolink ធានា​នូវ​ការ​ប្រមូល​ប្រកបដោយ​ប្រសិទ្ធភាព ធានា​ការ​សម្អាត​ជាបឋម ដើម្បី​បន្ត​ឲ្យ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌាប​ន្ត​សម្អាត​តាម​ស្តង់ដា​ត្រឹមត្រូវ និង​ប្រើប្រាស់​ម្តងទៀត ។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​ឈានមុខ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៤​ ។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជម្រុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken ® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០​នាក់​នៅ​ទូ​ទាំង​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​ ។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង ព្រមទាំង សង្គម និង​ការ​ទទួលទាន​ដោយ​ការ​ទទួលខុសត្រូវ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ heinekencambodia.com

អំពី​ក្រុមហ៊ុន Geolink
អស់​រយៈពេល​ជិត​បី​ទសវត្សរ៍​មក​ហើយ ក្រុមហ៊ុន Geolink Logistics គឺជា​ដៃគូ ប្រកបដោយ​ការ​ជឿ​ទុកចិត្ត ក្នុង​ការ​ដោះស្រាយ បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​វិវត្តន៍​របស់​កម្ពុជា ​។ Geolink បាន​ទទួល​នូវ​ទំនុកចិត្ត​ពី​អតិថិជន​ជា​ច្រើន ដែល​ជា​ម៉ាក​យីហោ​ធំ​ៗ​នៅ​ក្នុង​ពិភពលោក ដូច​ជា HEINEKEN Cambodia, Chevron, Total Energy, DKSH, Coca-Cola និង​ម៉ាក​ផ្សេង​ទៀត ដែល​ក្រុមហ៊ុន​នីមួយ​ៗ​ទាមទារ​ការ​ធ្វើ​ប្រតិបត្តិការ​ទាន់​ពេលវេលា សុវត្ថិភាព និង​ប្រកបដោយ​វិជ្ជាជីវៈ ​។ ជាមួយនឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​គ្រប់​មធ្យោបាយ​ដ៏​រឹង​មាំ និង​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដែល​មាន​ទីតាំង​យុទ្ធសាស្ត្រ Geolink បាន​ផ្តល់​នូវ​ដំណោះស្រាយ​តាម​តម្រូវការ​ជាក់ស្តែង​របស់​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ