ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ដាក់​វិន័យ​កូន​ដោយ​មិនបាច់​ដាក់​ទណ្ឌកម្ម !

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​មួយ​ចំនួន​វាយ​កូន​ពេល​កូន​ធ្វើ​ខុស ។ ប៉ុន្តែ​តើ​មាន​វិធានការ​វិន័យ​ផ្សេង​ទៀត​ដែល​មាន​ប្រសិទ្ធភាព​ជាង​នេះ​ដែរ ឬទេ ? វា​ជា​ការ​ល្អ​ណាស់​ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​វិធីសាស្ត្រ​ផ្សេង​ទៀត​ចំពោះ​ការ​ដាក់​វិន័យ​លើ​កូន​ៗ ។ ការ​វាយ…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​មួយ​ចំនួន​វាយ​កូន​ពេល​កូន​ធ្វើ​ខុស ។ ប៉ុន្តែ​តើ​មាន​វិធានការ​វិន័យ​ផ្សេង​ទៀត​ដែល​មាន​ប្រសិទ្ធភាព​ជាង​នេះ​ដែរ ឬទេ ? វា​ជា​ការ​ល្អ​ណាស់​ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​វិធីសាស្ត្រ​ផ្សេង​ទៀត​ចំពោះ​ការ​ដាក់​វិន័យ​លើ​កូន​ៗ ។ ការ​វាយ ឬ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូន​អាច​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍មិនល្អ និង​អាម៉ាស់ ។ វា​អាច​នាំ​ឱ្យ​មានការ​កើនឡើង​នូវ​ភាព​ឆេវឆាវ បញ្ហា​អាកប្បកិរិយា បញ្ហា​ផ្លូវចិត្ត និង​ការ​អាក់អន់ចិត្ត ព្រមទាំង​ប៉ះពាល់​ដល់​រាង​កាយ​កូន​ផង​ដែរ ។ ការ​ដាក់​ទណ្ឌកម្ម ជា​ញឹកញាប់​មិន​អាច​បង្រៀន​មេរៀន​ល្អ​ដល់​កូន​តាម​ដែល​ឪពុក​ម្តាយ​មាន​បំណង​នោះ​ទេ ហើយ​ការ​ស្រាវជ្រាវ​ក៏​បង្ហាញ​ថា ក្នុង​រយៈពេល​វែង​ការ​ដាក់​ទណ្ឌកម្ម​នឹង​មិន​អាច​កែ​លម្អ​អាកប្បកិរិយា​មិនល្អ​របស់​កូន​ឡើយ ។

ការ​ដាក់​ទណ្ឌកម្ម​បង្រៀន​កូន​ក្មេង​ថា ការ​ឈ្លានពាន ការ​វា.យដំ ឬ​ការ​ដាក់​ទណ្ឌកម្ម គឺជា​ការ​ឆ្លើយ​តប​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​អារម្មណ៍​ខឹង ។ វា​អាច​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​នឹង​វាយ​បងប្អូន​បង្កើត​មិត្ត​ភ័ក្តិ​របស់​ពួក​គេ និង​អ្នក​ដទៃ ។ ម្យ៉ាងទៀត​ក្មេង​ខ្លះ​មាន​អាកប្បកិរិយា​មិន​សមរម្យ ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍ ។ ដូច្នេះ​ការ​វាយ​គ្នា​ពិតជា​អាច​បង្កើត​ឥរិយា​បទ​អវិជ្ជមាន​បាន ។ សម្រាប់​ហេតុផល​ទាំងនេះ អ្នកជំនាញ​មិន​ណែនាំ​អោយ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូន​នោះ​ទេ ។

មធ្យោបាយ​ផ្សេង​ទៀត​ក្នុង​ការ​ដាក់​វិន័យ​ដល់​កុមារ​ប្រកបដោយ​ប្រសិទ្ធភាព​រួម​មាន ការ​អស់​ពេល ការ​ដកសិទ្ធិ ការ​ធ្វើ​គំរូ​តាម​អាកប្បកិរិយា​សមរម្យ (​ដូច​ជា​ការ​គ្រប់គ្រង​ខ្លួនឯង​) និង​ការ​ជួយ​កុមារ​ឱ្យ​យល់​អំពី​ទំនាក់ទំនង​រវាង​សកម្មភាព និង​លទ្ធផល ។ ការ​អស់​ពេល​មាន​ប្រយោជន៍​សម្រាប់​កុមារ និង​ឪពុក​ម្តាយ​របស់​ពួក​គេ ។

ការ​ឆ្លៀតពេល​នៅ​ឆ្ងាយ​ពី​កូន​នៅ​ពេល​កូន​មាន​អាកប្បកិរិយា​មិនល្អ​អាច​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ដកដង្ហើម​វែង​ៗ​បាន​មួយ​រយៈ ហើយ​មាន​អារម្មណ៍​ស្ងប់​ល្អ​ពេល​ប្រដៅ​កូន ។ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ផ្តល់​ឱ្យ​កុមារ​នូវ​ការ​ពង្រឹង​វិជ្ជមាន​ជា​ច្រើន (​ឧទាហរណ៍ ការ​សរសើរ និង​ការ​ផ្តល់​រង្វាន់​) សម្រាប់​អាកប្បកិរិយា​ល្អ ។ សូម​ចាំ​ថា កុមារ​នឹង​ធ្វើ​សកម្មភាព​មួយ​ចំនួន ដែល​ពួក​គេ​ចាប់អារម្មណ៍ ។ ការ​សរសើរ​ពេល​ពួក​គេ​ធ្វើ​បាន​ល្អ​ជួនកាល​វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​មាន​អាកប្បកិរិយា​វិជ្ជមាន​នេះ​ឡើង​វិញ ជា​ជាង​ការ​ប្រៀនប្រដៅ​ដោយ​ផ្ទាល់មាត់ ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា អ្នក​ត្រូវការ​ការ​ណែនាំ​បន្ថែម សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក អ្នក​ប្រឹក្សា​យោបល់ ឬ​ទាក់ទង​អ្នក​ចិត្តសាស្ត្រ​កុមារ ដើម្បី​ពិភាក្សា និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិន័យ​ថ្មី ៕ ប្រភព ៖ kidshealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕