ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ពិធី ​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ នៅ OH!SOME ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ទំនិញដ៏អស្ចារ្យ !

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដែល​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ OH!SOME សាខា AEON Mean Chey ដែល​ជា​ហាង​ទំនិញ​លក់រាយ​ដ៏​ទាន់សម័យ…

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដែល​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ OH!SOME សាខា AEON Mean Chey ដែល​ជា​ហាង​ទំនិញ​លក់រាយ​ដ៏​ទាន់សម័យ នឹង​ធ្វើការ​ផ្តល់​ជូន​ពិសេស ជាមួយនឹង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 30% លើ​ផលិតផល​លក់ដាច់​បំផុត និង​ការ​ទិញ​មួយ​ថែម​មួយ​លើ​ផលិតផល​ដែល​បាន​កំណត់ ​។

ដោយ​មានការ​ផ្តល់​ជូន​លើ​សម្ភារប្រើប្រាស់​ប្រចាំ​ថ្ងៃ ​ដូច​ជា ផលិតផល​ប្រើប្រាស់​ ក្នុង​ផ្ទះបាយ ផលិតផល​ថែរក្សា​ខ្លួន ថែម​ទាំង​កាបូបស្ពាយ និង​ដប​ទឹក​ដែល​សុទ្ធសឹងតែ​ជា​សម្ភារចាំបាច់​សម្រាប់​ការ​ធ្វើ​ដំណើរ​ផង​ដែរ ​។ លើស​ពី​នេះ​ទៅ​ទៀត សូមកុំ​ខកខាន​នូវ​ផលិតផល​ដែល​ចូលរួម​សហការ​ជាមួយ Disney IP រួម​មាន​គ្រឿងបន្លាស់​និងរ​បាំងបិទ​ភ្នែក Frozen និង​មេដែក​ទូរ​ទឹកកក Disney Tsum Tsum​ ។

អ្នកតំណាង OH!SOME ម្នាក់​និយាយ​ថា «​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​កាន់តែ​ខិត​ជិត​មក​ដល់ យើង​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​កាំភ្លើង​បា.ញ់​ទឹក ឡេ​ការពារ​កម្តៅថ្ងៃ ស្បែកជើងផ្ទាត់ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ៗ​ទៀត ​។​ “OH!SOME នឹង​បន្ត​ពង្រឹង​ភាព​សម្បូរ​ និង​លក្ខណៈ​ពិសេស​របស់​ផលិតផល ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់ និង​ទីផ្សារ​ក្នុងស្រុក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង» ​។​

ការ​ផ្តល់​ជូន​នេះ​មិន​ត្រឹមតែ​មាននៅ​ក្នុង​ហាង​ផ្ទាល់​ប៉ុណ្ណោះ​ទេ អ្នក​ទាំងអស់​គ្នា​ក៏​អាច​តាមដាន​គណនី Instagram ផ្លូវការ (@ohsome.kh) ដើម្បី​មានឱកាស​ក្នុង​ការ​ចូលរួម​លេង​ហ្គេ​ម​ផ្សេង​ៗ ដែល​នឹង​ទទួល​នូវ​កញ្ចប់​កាដូ​រួម​មាន វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​ដ៏​ទាន់សម័យ កាបូបស្ពាយ និង​មួក​ដ៏​ស្រស់​ស្អាត ហើយ​កម្មវិធី​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី 11 ខែមេសា​ខាង​មុខ​នេះ​ ។

ក្នុង​នាម​ជា​ម៉ាក​យីហោ​លក់រាយ​បែប One-Stop ដ៏​ពេញ​និយម​នៅ​អាស៊ី​អាគ្នេយ៍ OH!SOME​ ប្តេជ្ញា​បង្កើត​នូវ​ការ​រួម​បញ្ចូល​គ្នា​នូវ​ភាព​ជាស​កល​ជាមួយនឹង​វប្បធម៌​ក្នុងស្រុក ដើម្បី​នាំ​មក​នូវ​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​ពិសេស​សម្រាប់​អតិថិជន ​។ ហាង​បាន​ប្រមូលផ្តុំ​នូវ​ផលិតផល​សហ​ការណ៍​ពី IPs លំដាប់​កំពូល​របស់​ពិភពលោក ដូច​ជា​ផលិតផល​តួអង្គ Disney ដ៏​ល្បីល្បាញ ផលិតផល​ថែរក្សា​សម្រស់​ដ៏​ពេញ​និយម​របស់​កូរ៉េ សម្ភារការិយាល័យ​របស់​ជប៉ុន និងអាហារ​សម្រន់​និង​ភេសជ្ជៈ​នាំ​ចូល​ពី​ជុំវិញ​ពិភពលោក ដែល​បំពេញ​នូវ​តម្រូវការ “One-Stop” សម្រាប់​ការ​ទិញ​ទំនិញ​ពិសេស​ៗ​ពី​ជុំវិញ​ពិភពលោក ​។

គិត​ត្រឹម​ចុងខែ​មីនា OH!SOME បាន​ពង្រីក​ខ្លួន​ច្រើន​ជាង 110 ​ហាង នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ​។ ម៉ាក​យីហោ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ ​២០២៤ ហើយ​បាន​ក្លាយជា​គោលដៅ​ពាណិជ្ជកម្ម​ដ៏​ពេញ​និយម​នៅ​ក្នុង​តំបន់​យ៉ាង​ឆាប់រហ័ស ​។ ហាង​ទី​ ២ ​របស់ OH!SOME នឹង​ធ្វើការ​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ដោយ​រួម​ទាំង​តំបន់​កម្សាន្ត FuniFun! ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ក៏​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ។

អាសយដ្ឋាន​ហាង ​៖ ផ្សារទំនើប ÆON Mall Mean Chey ជាន់ទី ១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​គណនី Instagram ផ្លូវការ​របស់ OH!SOME ៖ @ohsome.kh
ទំនាក់ទំនង​សារព័ត៌មាន​ ៖
ផ្នែក​ទំនាក់ទំនង​សាធារណៈ OH!SOME
អ៉ីមែល​៖ pr@blueorigin.cn ៕ អត្ថបទសហការ