ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកយាយវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅប្រទេសម៉ាឡេស៊ី (មានវីដេអូ)

2 ថ្ងៃ មុន

ទីក្រុងគូឡាឡាំពួ ៖ នៅឯទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី  មានស្ត្រីវ័យរហូតដល់ទៅ ១០២ ឆ្នាំម្នាក់ បានដើរឡើងវិញដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ក្រោយពីទទួលបានការវះកាត់ត្រគាក…

ទីក្រុងគូឡាឡាំពួ ៖ នៅឯទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី  មានស្ត្រីវ័យរហូតដល់ទៅ ១០២ ឆ្នាំម្នាក់ បានដើរឡើងវិញដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ក្រោយពីទទួលបានការវះកាត់ត្រគាក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (Sunway Medical Centre) នាទីក្រុង Sunway City ប្រទេសម៉ាឡេស៊ី ។

អ្នកជំងឺវ័យចំណាស់រូបនេះត្រូវបានគេហៅក្រៅថា «លោកយាយ (Popo)» គឺជាមនុស្សម្នាក់ដែលសកម្ម និងរស់នៅឯករាជ្យម្ចាស់ការលើខ្លួនឯង មុនពេលកើតមានរបួសនេះ ។ លោកយាយមានស្មារតីវៃឆ្លាត ល្អប្រសើរ និងអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងដិតដល់ ។ ប៉ុន្តែ ក្រោយពេលដួលនៅក្នុងផ្ទះ លោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវបានធ្វើរោគវិនិច្ឆ័យថា បានបាក់កឆ្អឹងភ្លៅ (Neck of Femur Fracture) ដែលនេះជាស្ថានភាពធ្ងន់ធ្ងរមួយសម្រាប់អ្នកជំងឺវ័យចំណាស់ ព្រោះវាអាចបណ្តាលឱ្យបាត់បង់លទ្ធភាពធ្វើចលនា និងធ្វើឱ្យសុខភាពធ្លាក់ចុះយ៉ាងគំហុក ។

ករណីរបស់អ្នកជំងឺភ្លាមៗនោះ បានធ្វើឱ្យប្រព័ន្ធសេវាសម្របសម្រួលការបាក់ឆ្អឹង (Fracture Liaison Service – FLS) របស់មន្ទីរពេទ្យចាប់ផ្តើមដំណើរការភ្លាម ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមគ្រូពេទ្យដែលរួមមាន ៖ គ្រូពេទ្យវះកាត់ឆ្អឹង គ្រូពេទ្យឯកទេសរោគមនុស្សចាស់ គ្រូពេទ្យស្ពឹក និងគ្រូពេទ្យឯកទេសស្តារនីតិសម្បទា បានប្រជុំឯកភាពគ្នាលើផែនការការព្យាបាលមួយ ។

ការវះកាត់នេះដឹកនាំដោយ លោកវេជ្ជបណ្ឌិត Jeffrey Jaya Raj ដែលជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏មានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពឆ្អឹងដ៏ស្មុគស្មាញ រួមទាំងករណីបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង (Fragility Fractures) ផងដែរ ដោយមានការចូលរួមសហការពីគ្រូពេទ្យឯកទេសរោគមនុស្សចាស់ (លោកស្រីវេជ្ជបណ្ឌិត Teh Hoon Lang) គ្រូពេទ្យស្ពឹក (លោកស្រីវេជ្ជបណ្ឌិត Lai Hou Yee) និងក្រុមគ្រូពេទ្យឯកទេសស្តារនីតិសម្បទា ។

ក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់ ប្តូរក្បាលឆ្អឹងភ្លៅម្ខាង (Bipolar Hemiarthroplasty) ដោយចំណាយពេលវះកាត់ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ។ ដើម្បីសុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ គ្រូពេទ្យបានជ្រើសរើសវិធីប្រើថ្នាំស្ពឹកតាមតំបន់ និងចាក់តាមខួរឆ្អឹងខ្នង ជំនួសឱ្យការសន្លប់ធំ អ្វីដែលមិនគួរឱ្យជឿនោះគឺ នៅថ្ងៃបន្ទាប់ លោកយាយអាចក្រោកឈរបាន ហើយក្នុងរយៈពេល ៤៨ ម៉ោង លោកយាយចាប់ផ្តើមហាត់ដើរដោយមានការទប់ជ្រោមជ្រែង ។ ក្នុងវ័យ ១០២ ឆ្នាំ លោកយាយត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺវះកាត់ត្រគាកដែលមានអាយុច្រើនជាងគេបំផុតម្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អព្ភូតហេតុនេះមិនមែនកើតឡើងដោយសារតែការវះកាត់តែមួយមុខនោះទេ ។ កត្តាដ៏ធំមួយទៀត គឺកម្លាំងចិត្ត និងការគាំទ្រយ៉ាងកក់ក្តៅពីក្រុមគ្រួសារ ។ លោកយាយត្រូវបានចោមរោមមើលថែ និងលើកទឹកចិត្តជាប្រចាំពីសំណាក់កូនៗ ចៅៗ និងចៅទួត ពេញមួយកំឡុងពេលព្យាបាល ។ លោកយាយផ្ទាល់ក៏មានស្មារតីរឹងមាំខ្លាំងដែរ ដោយបានប្រាប់ទៅកាន់ក្រុមគ្រួសារទាំងញញឹមថា ៖ «ឱ្យតែខ្ញុំអាចដើរបានខ្ញុំនឹងខំប្រឹងដើរ»

សម្រាប់ព័ត៌មានសាកសួរផ្នែកវេជ្ជសាស្ត្រសូមទាក់ទង ៖ ការិយាល័យតំណាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (Sunway Medical Centre) ប្រចាំរាជធានីភ្នំពេញប្រទេសកម្ពុជា កញ្ញា/លោកស្រី ជា គីមជូ

អ៉ីមែល ៖ smc-cambodia@sunway.com.my
លេខទូរស័ព្ទ ៖ +855 96 929 2921 ៕ អត្ថបទសហការ