Toyota Hilux Revo Rally និង Toyota Fortuner បង្អួតរូបរាង និងការតុបតែងជាមួយឈុត MODELLISTA យ៉ាងមានអំណាច !
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota ដែលបាន បំពាក់គ្រឿងតុបតែងរថយន្តពីក្រុមប្រណាំងរថយន្ត Rally HQ សម្រាប់ប្រើប្រាស់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2022 (AXCR) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022 នៅខេត្តសៀមរាប យ៉ាងអស្ចារ្យ ។
ផលិតផលតុបតែងរថយន្តជាពិសេសពីម៉ាក MODELLISTA នេះត្រូវបានជ្រើសរើសយ៉ាងពិសេសសម្រាប់តុបតែងរថយន្តចំនួន ៤ គ្រឿងដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។ លើសពីនេះទៀតដែរ ក្រោយពីការប្រកួតរថយន្ត ដែលចូលរួមប្រកួតបានបង្ហាញខ្លួននៅទីស្នាក់ការលក់នៃក្រុមហ៊ុន តូយ៉ូតា ខេមបូឌាសាខា ខេត្តសៀមរាប ដើម្បីជាការបង្ហាញបង្អួតរូបរាងដ៏អស្ចារ្យសម្រាប់អតិថិជន តូយ៉ូតា ខេមបូឌា បានទស្សនា និងចាប់កាន់ផ្ទាល់ទៅលើរថយន្តដែលបានតុបតែងជាមួយភាពអង់អាច និងកាចលើផ្លូវមានឧបសគ្គ ។
រថយន្តចំនួន ៤ គ្រឿងដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានដូចជា Toyota Hilux Revo Rally 2 គ្រឿង និង Toyota Fortuner ចំនួន ២ គ្រឿង ។ ជាមួយគ្នានេះដែរ អតិថិជនបានចូលរួមទស្សនាការតាំងបង្ហាញរថយន្ត និង ផលិតផលពិសេសពីម៉ាក MODELLISTA នេះដែរ និងទទួលបានភាពសប្បាយរីករាយ ឈ្នះរង្វាន់ក្នុងព្រឹត្តិការណ៍ពិសេសអស្ចារ្យនៃរថយន្ត TOYOTA Race Car ពី Asia Cross Country Rally 2022 ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា ៖ Facebook Telegram Youtube Website Instagram ។ ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ ៖ 017 333 503 រឺ 086 333 503 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ