ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប និង CBRE Cambodia ចាប់ដៃគ្នាលើកកម្ពស់ប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៉ិនធើណាសិនណល ផ្លាហ្សា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៉ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍ចម្រុះជាមួយផ្ទៃក្រឡាសំណង់ជាង 200.000 ម៉ែត្រការ៉េ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ។
ភាពជាដៃគូរវាងក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាទាំងពីរនេះ គឺសំដៅធានានូវការអនុវត្តល្អបំផុត និងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៉ិនធើណាសិនណល ផ្លាហ្សា ។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានលើកឡើងថា «គោលដៅនៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន CBRE Cambodia គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងផ្សារទំនើប ដើម្បីឆ្លើយតប និងសម្រេចនូវការរំពឹងទុករបស់អតិថិជនលើផ្សារទំនើបរបស់យើងខ្ញុំ» ។
លោកបានបន្តថា «CBRE Cambodia ជាក្រុមហ៊ុនសេវាអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា និងជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារ ដែលនឹងជួយយើងក្នុងការដោះស្រាយបញ្ហា និងធ្វើឲ្យផ្សារទំនើបយើងកាន់តែមានភាពពេញនិយម តាមរយៈក្រុមការងារដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់» ។
លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា «ព្រីនស៍ អ៉ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយ ដែលទទួលបានពានរង្វាន់ជាច្រើន និងបានកំណត់គោលដៅច្បាស់ ដើម្បីបម្រើទីផ្សារអ្នកប្រើប្រាស់ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅកម្ពុជា» ។
លោក Lennon បានបន្ថែមថា ភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ក្នុងការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៉ិនធើណាសិនណល ផ្លាហ្សា ជាការបង្ហាញពីឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ក្នុងការពង្រឹងបន្ថែមនូវផលិតផលដ៏ល្អឥតខ្ចោះមួយនៅក្នុងព្រីនស៍ អ៉ិនធើណាសិនណល ផ្លាហ្សា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ