ABA បន្តរក្សាបានកម្រិតឥណទាន ប្រភេទ B+ ពី S&P
រាជធានីភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជ ធំជាងគេនៅកម្ពុជា នៅតែបន្តបង្ហាញពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ជាមួយចំណាត់ថ្នាក់ឥណទាន ប្រភេទ B+ ពីទីភ្នាក់ងារវាយតម្លៃឥណទាន…
រាជធានីភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជ ធំជាងគេនៅកម្ពុជា នៅតែបន្តបង្ហាញពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ជាមួយចំណាត់ថ្នាក់ឥណទាន ប្រភេទ B+ ពីទីភ្នាក់ងារវាយតម្លៃឥណទាន…
រាជធានីភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជ ធំជាងគេនៅកម្ពុជា នៅតែបន្តបង្ហាញពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ជាមួយចំណាត់ថ្នាក់ឥណទាន ប្រភេទ B+ ពីទីភ្នាក់ងារវាយតម្លៃឥណទាន ដ៏ធំបំផុតរបស់ពិភពលោក Standard and Poor’s (S&P Global) ។ ចំណាត់ថ្នាក់ឥណទាននេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ ។
ការបញ្ជាក់ជាថ្មី នៃចំណាត់ថ្នាក់ឥណទាន ប្រភេទ B+ នេះ ជាលទ្ធិផលវាយតម្លៃ ក្នុងអំឡុងពេលស្ថានភាពទីផ្សារ កំពុងមានបញ្ហាប្រឈម ។ ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញ S&P បានបង្ហាញពីទំនុកចិត្ត លើសមត្ថភាពរបស់ធនាគារ ABA ក្នុងការបន្តរក្សាអានុភាពខ្លាំងក្លា ការចាក់គ្រឹះយ៉ាងរឹងមាំល្អ និងវត្តមានភាពសេវាឌីធីថល របស់ខ្លួនទូទាំងប្រទេស ក្នុងនាមជាធនាគារធំជាងគេនៅកម្ពុជា ។ លទ្ធផលនេះនឹងបន្តពង្រឹងប្រូហ្វាលមូលនិធិប្បទាន របស់ធនាគារឱ្យកាន់តែរឹងមាំបន្ថែមជាលំដាប់ ។
ក្នុងសនិទានភាពនៃការវាយតម្លៃនេះ ក្រុមអ្នកជំនាញ S&P បានលើកឡើងថា ប្រាក់បញ្ញើរបស់ធនាគារ ABA បានកើនឡើង 25% ក្នុងឆ្នាំ 2023 បើធៀបនឹង ប្រាក់បញ្ញើសរុប ក្នុងវិស័យនេះដែលកើន 14% ។ លទ្ធផលពីការស្រាវជ្រាវនេះ បានកោតសរសើរចំពោះការយកចិត្តទុកដាក់ យ៉ាងខ្លាំងក្លារបស់ធនាគារ លើបច្ចេកវិទ្យា និងការអភិវឌ្ឍដ៏រឹងមាំ នៃផលិតផលហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ។
S&P បានអធិប្បាយថា៖ «អ្នកប្រើប្រាស់សេវាធនាគារឌីជីថលរបស់ ABA បានកើនឡើងជាង 2 ដងក្នុងឆ្នាំ 2021 ដល់ 2023 ។ កំណើននេះបានឆ្លុះបញ្ចាំង ពីការវិនិយោគរបស់ធនាគារ ក្នុងវិស័យបច្ចេកវិទ្យា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលជាមូលហេតុធ្វើឱ្យក្លាយជាធនាគារលេចធ្លោ ជាងគេនៅកម្ពុជា ។ ធនាគារបានប្រើប្រាស់បច្ចេកវិទ្យា ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ និងដំណោះស្រាយនានា ជាមួយនឹងក្រុមហ៊ុនព័ត៌មានវិទ្យានាំមុខ» ។
ការវាយតម្លៃ “អនាគតស្ថិរភាព” សម្រាប់ធនាគារ ABA ស្ដែងឱ្យឃើញតាមរយៈទស្សនៈរបស់ ក្រុមអ្នកជំនាញដែលថា ធនាគារនឹងរក្សាតុល្យភាពកំណើនប្រាក់កម្ចីប្រកបដោយចីរភាព ជាមួយនឹងការប្រមូលប្រាក់បញ្ញើបានគ្រប់គ្រាន់ និងស្តង់ដារវាយតម្លៃកម្ចីយ៉ាងគត់មត់រឹងមាំ ក្នុងរយៈពេលពី 12 ទៅ 18 ខែជាបន្តទៀត។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ធនាគារ ABA នៅបន្តជាធនាគារបុត្រសម្ពន្ធយុទ្ធសាស្ត្ររបស់ធនាគារជាតិ នៃកាណាដាក្នុងរយៈពេលយូរអង្វែង ទៅមុខទៀត ។
ចំណាត់ថ្នាក់ឥណទាន កម្រិត B+ និងលទ្ធិផល “អនាគតស្ថិរភាព” ពី S&P Global Ratings ធ្វើឲ្យអតិថិជន វិនិយោគិន និងភាគីពាក់ព័ន្ធទាំងអស់ កាន់តែជឿទុកចិត្តបន្ថែមទៀតលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនឹងធឹងល្អ និងទិដ្ឋភាពវិជ្ជមាននានារបស់ធនាគារ ABA ។
ការទទួលស្គាល់នេះ គឺជាសក្ខីភាពបញ្ជាក់ពីអានុភាពហិរញ្ញវត្ថុខ្លាំងក្លា ការគ្រប់គ្រងហានិភ័យយ៉ាងគត់មត់ និងការប្តេជ្ញាចិត្តរបស់ ABA ក្នុងការផ្តល់សេវាធនាគារប្រកបដោយនវានុវត្ត ដល់អតិថិជន ។
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2024 ទ្រព្យសកម្មរបស់ធនាគារ កើនឡើងដល់ 13 ប៊ីលានដុល្លារ ប្រាក់បញ្ញើសរុបចំនួន 10.4 ប៊ីលានដុល្លារ និងឥណទានចំនួន 8.5 ប៊ីលានដុល្លារ ។
ជាមួយបណ្ដាញ 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA បន្តពង្រីកការបម្រើអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។
អំពី S&P Global Ratings
គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ ឥណទានឈានមុខកម្រិតពិភពលោក ដែលបានផ្តល់ចំណាត់ថ្នាក់ឥណទាន ដ៏លេចធ្លោប្រមាណជាង 1 លាន ដល់ស្ថាប័នរដ្ឋាភិបាល, សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុន ហិរញ្ញវត្ថុ និងមូលបត្រអន្តរជាតិ ។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានារបស់ S&P Global Ratings ជួយឱ្យមានការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារកាន់តែច្រើនឡើង នៅលើពិភពលោក ។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង 1,500 នាក់ក្នុង 128 ប្រទេស ទូទាំងពិភពលោក ។ ទីភ្នាក់ងារនេះ មានទីស្នាក់ការកណ្តាលស្ថិតនៅ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ