ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet ចែក​សម្ភារប្រើប្រាស់ ថវិកា និង​អង្ករ​ ជូន​ចាស់ជរា​ដែល​មាន​ជីវភាពខ្វះខាត​ក្នុង​តំបន់​ជី​ផាត ខេត្តកោះកុង

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមការងារ​របស់​ក្រុមហ៊ុន TODAY internet បាន​ចូលរួម​ចុះ​ចែក​នូវ​សម្ភារប្រើប្រាស់ ថវិកា និង​អង្ករ​ជូន​ដល់​មនុស្ស​ចាស់​ដែល​មាន​ជីវភាព​ខ្វះខាត​រស់នៅ​ក្នុងភូមិ​ជាំ​ស្លា ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមការងារ​របស់​ក្រុមហ៊ុន TODAY internet បាន​ចូលរួម​ចុះ​ចែក​នូវ​សម្ភារប្រើប្រាស់ ថវិកា និង​អង្ករ​ជូន​ដល់​មនុស្ស​ចាស់​ដែល​មាន​ជីវភាព​ខ្វះខាត​រស់នៅ​ក្នុងភូមិ​ជាំ​ស្លា ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ដោះស្រាយ​ការ​លំបាកបាន​មួយ​ចំនួន​ ។ នេះ​គឺជា​សកម្មភាព​មួយ​ដែល​ក្រុមហ៊ុន TODAY internet តែងតែ​ធ្វើ​កន្លង​មក និង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការ​ចូល​រួ​ម​ចំណែក​សង្គម​មួយ​នេះ​ ។

ក្នុង​នោះ​ផង​ដែរ​ក្រុមការងារ​ក៏​បាន​ក្រើនរំលឹក​ដល់​លោកតា​លោកយាយ​អោយ​យកចិត្តទុកដាក់ និង​ថែរក្សា​សុខភាព​អោយ​បាន​ដិត​ដល់​ជា​ពិសេស​ក្នុង​រដូវ​ចុះ​ត្រជាក់​នេះ ​។ កម្មវិធី​ចូលរួម​ចំណែក​សង្គម​របស់​ក្រុមហ៊ុន TODAY internet ដែល​មានឈ្មោះ​ថា TODAY CSR ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដើម្បី​ជា​ការ​តបស្នង​វិញ​ដល់​សង្គម និង​រួមចំណែក​ជួយ​ដល់​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​មនុស្ស​ចាស់ជរា​ដែល​ជួប​ការ​លំបាក​ ។ នា​ពេល​កន្លង​មក​ក្រុមហ៊ុន បាន​ចូលរួម​ចំណេ​ក​ជា​ច្រើន​ដើម្បី​ជួយ​ដល់​សាលារៀន​ និង​សិស្សានុសិស្ស​ដែល​ខ្វះខាត ផ្តល់​ជូន​សេវា​អ៉ី​ន​ធឺ​ណិ​ត​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ដល់​បណ្តាល​វិទ្យាល័យ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​តាម​បណ្តាល​ខេត្ត ផ្តល់​ជូន​សេវា​អ៉ីន​ធឺ​ណិ​ត​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​មន្ទី​ពេទ្យ គន្ធ​បុប្ផា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ផង​ដែរ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh ​៕ អត្ថបទសហការ