ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធ្យូប កាហ្វេ បើកសាខាថ្មីលើទឹកដីក្រុងប៉ោយប៉ែត បុរី ផាកស៊ីធី និងចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ !

4 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីការបើកសាខាក្នុងទឹកដីអង្គរ ខេត្តសៀមរាប បានយ៉ាងជោគជ័យនៅពាក់កណ្តាលខែធ្នូកន្លងទៅនេះ ធ្យូប បានបន្តបើកសាខាថ្មីទី 43 ដែលមានទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីការបើកសាខាក្នុងទឹកដីអង្គរ ខេត្តសៀមរាប បានយ៉ាងជោគជ័យនៅពាក់កណ្តាលខែធ្នូកន្លងទៅនេះ ធ្យូប បានបន្តបើកសាខាថ្មីទី 43 ដែលមានទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងបុរី ផាកស៊ីធី ។ ការបើកសម្ពោធជាផ្លូវការនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ជាមួយនឹងការកម្សាន្តឈ្នះរង្វាន់រហូតទៅដល់ 999 រង្វាន់ ! ទីតាំងថ្មី  ក្រុងប៉ោយប៉ែត បុរី ផាកស៊ីធី នេះមានទីធ្លាធំទូលាយ ផាសុកភាព សេវាកម្មរួសរាយ រហ័ស និងភេសជ្ជៈឈ្ងុយឆ្ងាញ់ ។ 

នាពេលបច្ចុប្បន្ន ធ្យូប កាហ្វេ បានពង្រីកសាខាតាមបណ្តាខេត្តជាច្រើន ដែលក្នុងនោះរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត ព្រះសីហនុ និងផ្លូវល្បឿនលឿនផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការរក្សាបាននូវគុណភាព រសជាតិ និងសេវាកម្មពីមួយហាងទៅមួយហាង សបញ្ជាក់ឱ្យឃើញអំពីការប្ដេជ្ញាចិត្តក្នុងការពង្រីកទីតាំងទៅជុំវិញខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាពច្នៃប្រឌិតលើកម្មវិធីប្លែកភេសជ្ជៈថ្មីរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់បម្រើជូនប្រជាជនកម្ពុជា ៕ អត្ថបទសហការ