រាជធានីភ្នំពេញ ៖ វិស័យអប់រំនៅប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានចំណេះដឹងខ្ពស់ មានសមត្ថភាពអាចប្រកួតប្រជែង ជាមួយប្រជាជននៅ លើពិភពលោកបាន ។ រាជរដ្ឋាភិបាល ក៏បានគិតគូរយ៉ាងខ្លាំងលើបញ្ហាអប់រំ ដោយបានជំរុញឲ្យមានសាលាបណ្តុះបណ្តាលឲ្យបានច្រើន ទាំងសាលារដ្ឋ និងឯកជនផងដែរ ។
ជាក់ស្តែងសាលាភាសាលីដឺលែន ដែលជាសាលាបង្រៀនភាសាបរទេស ផ្តល់ជូននូវគុណភាពអប់រំ ប្រកបដោយគុណធម៌ សុជីវធម៌ សីលធម៌ វិន័យ ដែលជាទីទុកចិត្តរបស់គ្រប់អតិថិជន បន្ថែមពីនេះសិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលា លីដឺលែន នឹងទទួលបានវិញ្ញាបនបត្រពីរក្នុងពេលតែមួយ ដែលមួយចេញពីសាលា លីដឺលែន និងមួយទៀតគឺជាសញ្ញាប័ត្រ TOEFL iBT ដែលចេញពី Educational Testing Service ដែលហៅកាត់ថា ETSសម្រាប់ភាសាអង់គ្លេស និង HSK សម្រាប់ភាសាចិន ហើយលក្ខណៈពិសេសនៃសញ្ញាប័ត្រ TOEFL iBT នេះ គឺជាសញ្ញាប័ត្រ ដែលមានការទទួលស្គាល់ដោយប្រទេសជាង 160+ ដែលអាចជួយសម្រួលដល់សិស្សដែលបានបញ្ចប់ការសិក្សានៅទីនេះអាចយកវិញ្ញាបនបត្រ ទៅបន្តការសិក្សានៅក្រៅប្រទេសបានដោយគ្មានភាពព្រួយបារម្ភ ។
គួរបញ្ជាក់ផងដែរ សាលាភាសាលីដឺលែន ឥឡូវនេះមានទទួលបង្រៀនសិស្សចាប់ពីអាយុ១៣ឆ្នាំឡើងទៅ និងចាប់ផ្តើមបើកទទួលចុះឈ្មោះសិស្ស ចាប់ពីថ្ងៃនេះរហូតតទៅហើយ ។ ដោយឡែក ប្រសិនបើលោកអ្នកចុះឈ្មោះចាប់ពីអំឡុងពេលនេះ រហូតដល់ថ្ងៃទី ០៩ ខែកុម្ភៈ លោកអ្នកនឹងទទួលបានការផ្តល់ជូននូវអាហារូបករណ៍រហូតដល់ ១០០% សម្រាប់សិស្សទើបបញ្ចប់ទី ១២ និង រហូតដល់ ៥០% សម្រាប់សិស្សពូកែពី ចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៥ និងអាហារូបករណ៍ រហូតដល់ 15% សម្រាប់សិស្សទូទៅផងដែរ ។
សាលារៀន លីដឺលែន មានទីតាំងស្ថិតនៅ ៖ ផ្លូវលេខ ៦៦៤ ផ្ទះលេខ ១១៩ A សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ៖ ០៩២ ៣១១ ១៦៨ / ០៧០ ៣១០ ១៦៨ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ