ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រាក់​លើកទឹកចិត្ត​ប្រមាណ ២៨ ​លាន​រៀល ធឿ​ន ធា​រ៉ា គុន​ខ្មែរ​ប៉ះ​ជាមួយ ម៉ុង​ហ្គោ​លី កក្រើកសង្វៀន WURKZ សេនា​គុន​ខ្មែរ​យ័ន្ត​ ៨ ​ទិស

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រោម​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក និង​ស្ថានីយទូរទស្សន៍ ថោ​ន WURKZ សេនា​គុន​ខ្មែរ​យ័ន្ត ៨​ទិស ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី…

រាជធានីភ្នំពេញ ៖ ក្រោម​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក និង​ស្ថានីយទូរទស្សន៍ ថោ​ន WURKZ សេនា​គុន​ខ្មែរ​យ័ន្ត ៨​ទិស ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី ​១៥ ធ្នូ ២០២៤ នៅ​មុខ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បី​កក្រើក​នៅ​ក្នុង​ប្រទេស និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​ប្រដាល់​គុន​ខ្មែរ​របស់​ប្រទេស​កម្ពុជា ដែល​បាន​វាស់វែង​សមត្ថភាព បច្ចេកទេស ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ម៉ុង​ហ្គោ​លី ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ជា​ក្រុមហ៊ុន​គំរូ ដែល​មាន​គោល​ជំហ​ច្បាស់លាស់ ចេញ​មុខ​គាំទ្រ​ឧបត្ថម្ភ​យ៉ាងច្រើន​សន្ធឹង​សន្ធាប់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ខ្នាត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ដើម្បី​លើកតម្កើង​មរតក​ក្បាច់គុន​បុរាណ​ខ្មែរ​អោយ​កាន់តែ​រីកមុខ​រីក​មាត់​។ ជា​ពិសេស ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ដៃ​ផ្ទាល់​របស់​កីឡាករ​សរុប​ប្រមាណ ៥០​នាក់ ជា​រៀង​រាល់​ខែ គឺ​ដើម្បី​លើក​កម្លាំងចិត្ត​កីឡាករ​ឱ្យ ខិតខំ​ហ្វឹកហាត់ ដើម្បី​បង្កើត​កេរ្តិ៍ឈ្មោះ​សម្រាប់​សាមីខ្លួន​ផ្ទាល់ ក៏​ដូច​ជា​ក្បាច់គុន​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​សុះសាយ​ ។

នៅ​អំឡុង​ពេល​ប្រកួត​នេះ​ផង​ដែរ ដើម្បី​អបអរ​ស្នាដៃ​ដណ្តើម​បាន​ជ័យ​ជំ​ម្នះ​ពី​កីឡាករ​ម៉ុង​ហ្គោ​លី អ្នកលេង​កែង​ពូថៅ ធឿ​ន ធា​រ៉ា បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ប្រមាណ ២៨​លាន​រៀល ដែល​ក្នុង​នោះ ទឹកប្រាក់​ចំនួន​១២​លាន​រៀល ក៏​បាន​ផ្តល់​ជូន​ដោយ​លោក​អ្នកឧញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្កើត​សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ​រីក​សុះសាយ​ទូ​ទាំង​ប្រទេស និង​ច្រើន​ជាងគេ​ប្រចាំ​ស​ប្ដា​ហ៍ រួម​ជាមួយ​សន្ទុះ​ការ​គាំទ្រ និង​កោតសរសើរ​ពី​មហាជន​ ។ ក្រុមហ៊ុន​បាន​ស្វះស្វែង​បង្កើត​ឱកាស ក៏​ដូច​ជា​នាំ​មក​នូវ​ការ​ប្រកួត​កីឡាប្រដាល់​ខ្នាត​អន្តរជាតិ​ធំ​ៗ ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្ដូរ​បច្ចេកទេស និង​បទ​ពិសោធន៍​ដល់​កីឡាករ​។ ជាក់ស្តែង ការ​ប្រកួត WURKZ សេនា​គុន​ខ្មែរ​យ័ន្ត ៨​ទិស រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ុង​ហ្គោ​លី​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់តែ​រីក​ចម្រើន និង​មាន​ប្រជាប្រិយភាព​កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ​ ។

ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោកអ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែមាន​ឆន្ទៈ​ជំរុញ​អត្តសញ្ញាណ​ជាតិ​បង្ហាញ​ទៅ​ពិភពលោក ដើម្បី​លើក​ស្ទួយ​វិស័យ​ធំ​ៗ​នៅ​កម្ពុជា ព្រមទាំង​បាន​វិនិយោគ​អស់​រាប់រយ​លាន​ដុល្លារ​លើ​គ្រឿងចក្រ​ទំនើប បច្ចេកវិទ្យា​ចុង​ក្រោយ​ពី​សហគមន៍​អឺរ៉ុប និង​បញ្ជា​ច្រវាក់​ផលិតកម្ម​ទាំងមូល​ដោយ​វិស្វករ​ជំនាញ​ដែល​ជា​កូន​ខ្មែរ រហូត​ទទួល​បាន​ផលិតផល «Made In Cambodia» ស្តង់ដារ​ពិភពលោក​ ។ ឆ្លៀត​ក្នុង​ឱកាស​ដ៏​កម្រ​នេះ​ផង​ដែរ អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​ជូន​ក្រមា​ខ្មែរ ដែល​ទើបតែ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) ទៅ​កាន់​កីឡាករ​កម្ពុជា និង​កីឡាករ​ម៉ុង​ហ្គោ​លី ដើម្បី​ជា​ការ​ទទួល​ស្វាគមន៍ និង​បង្ហាញ​ពី​មោទនភាព​ខ្មែរ​ ។

គាំទ្រ​ខ្មែរ ប៊ែ​វើ​រី​ជី​ស លើកកម្ពស់​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ !
WURKZ ជួយ​គុន​ខ្មែរ​ច្រើន​ជាងគេ និង​ដំបូង​គេ​បង្អស់ ​!
WURKZ បង្កើន​ថាមពល​ឥត​ឈប់​ឈរ ​! ៕ អត្ថបទសហការ

default