ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

AirAsia Cambodia ​សម្ពោធ​ជើងហោះហើរ​ត្រង់ពីទីក្រុង​ភ្នំពេញ ​ឆ្ពោះទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ​ ក្នុងតម្លៃ​សំបុត្រ​ដ៏​អស្ចារ្យ ចាប់ពី 74 USD តែ​ប៉ុណ្ណោះ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 22 ខែ ធ្នូ ឆ្នាំ 2024 ៖ បន្ទាប់​ពី​បាន​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ថ្មី​ៗ​ជា​ច្រើន​កន្លង​មក នា​ថ្ងៃនេះ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 22 ខែ ធ្នូ ឆ្នាំ 2024 ៖ បន្ទាប់​ពី​បាន​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ថ្មី​ៗ​ជា​ច្រើន​កន្លង​មក នា​ថ្ងៃនេះ ក្រុមហ៊ុន​អាកាស​ចរ​ណ៏ AirAsia Cambodia បាន​បន្ត​ដាក់​សម្ពោធ​ជើងហោះហើរ​ថ្មី​បន្ថែម​ទៀត​ចេញដំណើរ​ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​ ។

ជើងហោះហើរ​ត្រង់​ទៅ​-​មក ចំនួន 4 ជើងហោះហើរ ក្នុង​មួ​យស​ប្តា​ហ៍ អាច​ទទួល​អ្នកដំណើរ​ប្រមាណ​ជាង 1,400 នាក់ ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ជើងហោះហើរ ទៅ​-​មក រវាង អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ នឹង​អាច​ជំរុញ​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច រវាង​ទីក្រុង​ទាំង​ពីរ​បាន​យ៉ាង​ប្រសើរ​ ។

ទន្ទឹម​នឹង​ការ​សម្ពោធ​ជើងហោះហើរ​ថ្មី​នេះ អ្នកដំណើរ​ទាំងអស់​បាន​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង 11:50 ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ដែល​ជើងហោះហើរ​ដំបូង​នេះ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ជូន​ដំណើរ​ពី​សំណាក់ នាយ​អាកាសយានិក លោក Rajesh Gill តំណាង​ក្រុមហ៊ុន​អាកាស​ចរ​ណ៏ AirAsia Cambodia ដោយ​បាន​ចែក​ជូន “​ក្រមា​” ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា មរតក​វប្បធម៌​ជាតិ​អរូបី​របស់​ប្រទេស​កម្ពុជា ជា​វត្ថុ​អនុ​ស្សាវ​រី​យ៌ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​មួយ​នេះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ មន្ត្រី​អាកាសយានដ្ឋាន និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ក៏​បាន​ប្រារព្ធ​ពី​ធី​អបអរសាទរ​ជើងហោះហើរ​ត្រឡប់​មក​វិញ ដែល​ហោះហើរ​ចេញពី​ទីក្រុង​ហូ​ជី​មិ​ញ នៅ​ម៉ោង 13:25 នាទី​រសៀល (​ម៉ោង​នៅ​វៀតណាម​) ដើម្បី​ជូន​ដំណើរ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចាក​ចេញពី​ទឹកដី​ពោរពេញ​ដោយ​វប្បធម៌​អច្ឆរិយ “Land Of Blue Dragon”​ ។

លោក ណ​ម វិស្សុត ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន AirAsia Cambodia បាន​មាន​ប្រសាសន៍​ថា “​ក្នុង​នាម​ជា សមាជិក​ថ្មី​បំផុត​នៃ AirAsia ថ្ងៃនេះ​គឺ​ឱកាស​មួយ​ដែល​បាន​បង្ហាញ​អំពី​ការ​បោះ​ជំហាន​ថ្មី​មួយទៀត​នៃ​ការ​រីក​ចម្រើន​របស់ AirAsia Cambodia ខណៈ​ពេល​ដែល​យើងខ្ញុំ​កំពុង​បន្ត​ពង្រីក​សមត្ថភាព នឹង​សេវាកម្ម ក្នុង​គោលបំណង​បំពេញតម្រូវការ​ដ៏រឹង​មាំ​នា​ពេល​ខាង​មុខ​នេះ ​។

គិត​ចាប់ពី ក្រុមហ៊ុន​អាកាសចរណ៍ យើងខ្ញុំ បាន​ដំណើរការ​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា ខែឧសភា ឆ្នាំ 2024 កន្លង​មកនេះ រួម​មាន​ជើងហោះហើរ​ក្នុងស្រុក​ឆ្ពោះទៅ​កាន់ ខេត្តសៀមរាប ហើយនឹង​ជើងហោះហើរ​អន្តរជាតិ ឆ្ពោះទៅកាន់​ទីក្រុង​សំខាន់​ៗ ដូច​ជា​កូ​ឡា​ឡាំ​ពួរ សិង្ហ​បុរី និង វៀតណាម ។ ដូច្នេះ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សរុប​ជើងហោះហើរ​ទាំងអស់ យើងខ្ញុំ​មាន​មោទនភាព​សូម​ជម្រាប​ថា យើងខ្ញុំ​បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​-​មក ជាង 10,000 នាក់ ក្នុង​មួ​យស​ប្តា​ហ៍ ដែល​បាន​ចេញដំណើរ​ទៅ​-​មក ពី​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ផែនការ​ពង្រីក​ជើងហោះហើរ​ឆ្ពោះទៅ​កាន់​គោលដៅ​ជា​ច្រើន​ទៀត នា​ពេល​ខាង​អនាគត​ ។

“​កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជិតខាង ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ស្ថិត​នៅ​ក្នុង​ខ្សែ​ក្រ​វ៉ា​ត់​ទេសចរណ៍​ក្នុង​តំបន់ ទន្លេមេគង្គ ដែល​អាច​ផ្តល់​ជូន​អ្នកដំណើរ​អន្តរជាតិ​នូវ​កា​រត​ភ្ជាប់​ឆ្ពោះទៅ​កាន់​គោលដៅ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​។ ការ​បើក​សម្ពោធ​ជើងហោះហើរ​ត្រង់ រវាង​ទីក្រុង​ធំ​ៗ​របស់​ប្រទេស​ទាំង 2 នឹង​បង្កើន​ភាព​ងាយស្រួល​រួម​ជាមួយ​គុណភាព​សំបូរ​បែប នឹង ជម្រើស​កាន់តែ​ច្រើន សម្រាប់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ​។

“​យើងខ្ញុំ​ជឿជាក់់​យ៉ាង​មុតមាំ​ថា ជើងហោះហើរ​ថ្មី រវាង​ភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ នឹង​បង្ហាញ​ឱ្យ​ឃើញ ពី​ប្រជាប្រិយភាព​ដ៏​ពេញ​និយម និង​ភាព​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ សម្រាប់​ប្រទេស​ទាំង​ពីរ ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើងខ្ញុំ​ក៏​បាន​សម្លឹង​មើលឃើញ​អំពី​តម្រូវការ​ដ៏​មាន​សក្តានុពល ពី​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Group ដែល​នឹង​អា​ចត​ភ្ជាប់ កម្ពុជា និង​វៀតណាម ឆ្ពោះទៅ​កាន់​គោលដៅ​ជាង 130 នៅ​អាស៊ី អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​គោលដៅ​ដ៏​ទៃ​ជា​ច្រើន​ទៀត ជាមួយនឹង​តម្លៃ​សំបុត្រ​ដ៏​សមរម្យ​បំផុត​ ។

ជើងហោះហើរ​ថ្មី​នេះ​ផង​ដែរ នឹង​ក្លាយជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់ ប្រទេស​ទាំង 2 ក្នុង​ការ​បង្ហាញ​អំពី សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប និង ភាព​ទាក់ទាញ​ជា​ច្រើន​ជា​របស់​ខ្លួន ក៏​ជា​នឹង​ឆ្លុះ​បញ្ចាំង​ពី​ការ ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​របស់ AirAsia ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​សមរម្យ​ឈានមុខ ក្នុង​បណ្តាញ​ហោះហើរ​ក្នុង​សហគមន៍​អាស៊ាន ខណៈ​ពេល​ដែល​មានការ​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍ កំណើន​វិស័យសេដ្ឋកិច្ច និង​ឱកាស​ការងារ​ដ៏​ច្រើន​កុះករ នៅ​ទូ​ទាំង​តំបន់​ ។

ដើម្បី​ជា​ចំណែក​នៃ​ការ​អបអរសាទរ​ចំពោះ​ការ​សម្ពោធ​ជើងហោះហើរ​អន្តរជាតិ​ថ្មី​នេះ ក្រុមហ៊ុន AirAsia Cambodia សូម​ប្រកាស​ដាក់​លក់​សំបុត្រ​សម្រាប់​ជើងហោះហើរ​រវាង ទីក្រុង​ភ្នំពេញ និង ទីក្រុង​ហូ​ជី​មិ​ញ ក្នុង​តម្លៃ​សំបុត្រ​ដ៏​អស្ចារ្យ​បំផុត​ចាប់ពី 74* USD​ ។

កាលវិភាគ​ហោះហើរ​រវាង ទីក្រុង​ភ្នំពេញ (PNH) និង ទីក្រុង​ហូ​ជី​មិ​ញ (SGN) ៖
គោលដៅ​ហោះហើរ​ ​លេខ​ជើងហោះហើរ​ ​ម៉ោង​ចេញដំណើរ​ ​ម៉ោង​ទៅ​ដល់​ ​ចំនួន​ជើងហោះហើរ
ភ្នំពេញ – ហូ​ជី​មិ​ញ​ ​KT 600​ ​11:50​ ​12:55​ ​ចន្ទ​, ពុធ​, សុក្រ​, អាទិត្យ
ហូ​ជី​មិ​ញ – ភ្នំពេញ​ ​KT 601​ ​13:25​ ​14:15​ ​ចន្ទ​, ពុធ​, សុក្រ​, អាទិត្យ
ម៉ោង​ចេញដំណើរ និង​ម៉ោង​ទៅ​ដល់​គឺ​គិត​ជា​ទម្រង់ 24 ម៉ោង ​។

*​តម្លៃ​ដែល​ដាក់​លក់​រួម​បញ្ចូល​ទាំង​តម្លៃ​មូលដ្ឋាន ពន្ធ និង​ថ្លៃ​សេវា​ផ្សេង​ៗ ​។ លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត​ ៕ អត្ថបទសហការ