ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ជាតិ​ការងារ​ រៀបចំ​វគ្គ​សុក្រឹតការ ស្តី​ពី «ច្បាប់ ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម​ដល់​អធិការ​ការងារ​»

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃទី ​២៣ ខែធ្នូ ឆ្នាំ ២០២៤ វិទ្យាស្ថាន​ជាតិ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​សុក្រឹតការ…

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃទី ​២៣ ខែធ្នូ ឆ្នាំ ២០២៤ វិទ្យាស្ថាន​ជាតិ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​សុក្រឹតការ ស្តី​ពី “​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម​” ដល់​អធិការ​ការងារ​សរុប​ចំនួន ២៥៩​នាក់ ដែល​ត្រៀមខ្លួន​បំពេញ​មុខងារ​ជា​នគរបាល​យុត្តិធម៌ នា​ពេល​ខាង​មុខ​ ។ ពិធី​នេះ​រៀបចំ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម អ៉ិ​ន ខេមរា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​រយ​:​ពេល ​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣-២៧ ខែធ្នូ ឆ្នាំ​២០២៤ ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន ​៨ រួម​មាន ​៖ (១).​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​ស្ដី​ពី​សុវត្ថិភាព​និង​សុខភាព​ការងារ (Checklist) និង​ការ​ដាក់​កំហិត និង​ការ​ពិន័យ (២).​ជំនាញ​គន្លឹះ​នៃ​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ (៣).​តួនាទី ភារកិច្ច និង​អំណាច​អធិការ​ការងារ (៤).​អធិការកិច្ច​សន្ដិសុខ​សង្គម (៥).​អធិការកិច្ច​ការងារ​ហត្ថពល​កម្ម​បរទេស (៦).​អធិការកិច្ច​ការងារ​កុមារ (៧)​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង ​(៨)​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​ ។

តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម អ៉ិ​ន ខេមរា បាន​ស្នើ​ដល់​សិក្ខាកាម​ទាំងអស់​នូវ​ចំណុច​មួយ​ចំនួន​ដូច​ជា (១).​យកចិត្តទុកដាក់​ស្តាប់ និង​ចាប់​យក​នូវ​ខ្លឹមសារ​បច្ចេកទេស​ពី​ការ​ធ្វើ​បទ​បង្ហាញ (២).​លើក​អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព (៣).​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ជា​អធិការ​ការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ វិជ្ជាជីវៈ និង​ប្រសិទ្ធភាព ស្រប​តាម​បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង​សៀវភៅ​គោលការណ៍​ណែនាំ​ស្តី​ពី​អធិការកិច្ច​ការងារ​ដែល​ជា​គោលការណ៍​គ្រឹះ​សម្រាប់​មន្ត្រី​អធិការកិច្ច​ការងារ​ត្រូវ​អនុវត្ត (៤).​បន្ត​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឱ្យ​ក្លាយជា​មន្ត្រី​អនុវត្ត​ច្បាប់​ប្រកបដោយ​សមត្ថភាព បុ​រេ​សកម្ម និង​ការ​ទទួលស្គាល់​ពី​ភាគី​ពាក់ព័ន្ធ និង​ពី​បងប្អូន​កម្មករនិយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន និង​(៥).​បន្ត​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០២៤-២០២៨ ជា​ពិសេស​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម ​៕ អត្ថបទសហការ