ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន វឌ្ឍនៈ ចូលរួម​គាំទ្រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ «សាទរ​កម្ពុជា​» ស្វាគមន៍​ឆ្នាំ ​២០២៥

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ព្រឹ​ត្តិការណ៍ «សាទរ​កម្ពុជា​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ពេញ​និយម​ដោយ​ឃើញ​មាន​បុគ្គល​ល្បី​ៗ​ក្នុង​បណ្តាញ​សង្គម​ចែករំលែក និង​ចូលរួម​ផ្សព្វផ្សាយ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​នេះ ​។ ក្រុមហ៊ុន វឌ្ឍនៈ ដែល​តែងតែ​ចូលរួម​ប្រារ​ព្វ​កម្ម​វី​ធី​តូច​ធំ…

រាជធានីភ្នំពេញ ៖ ព្រឹ​ត្តិការណ៍ «សាទរ​កម្ពុជា​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ពេញ​និយម​ដោយ​ឃើញ​មាន​បុគ្គល​ល្បី​ៗ​ក្នុង​បណ្តាញ​សង្គម​ចែករំលែក និង​ចូលរួម​ផ្សព្វផ្សាយ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​នេះ ​។ ក្រុមហ៊ុន វឌ្ឍនៈ ដែល​តែងតែ​ចូលរួម​ប្រារ​ព្វ​កម្ម​វី​ធី​តូច​ធំ បន្ត​ឆ​ន្ទះ​ស្មារតី​ខ្មែរ​តែ ​១ ចូលរួម​ឧបត្ថម្ភ​គាំទ្រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ «សាទរ​កម្ពុជា​» ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​រាជធានី​ភ្នំពេញ មុខ​ព្រះ​បរម​រាជ​រាំង ដោយ​មានការ​រៀបចំ​ក្បួន​ដង្ហែ​ដ៏​ធំ​ចូលរួម​ដោយ​មនុស្ស​ប្រមាណ ៣០០០​នាក់​ដើរ​ចូលរួម​ដង្ហែ រួម​ទាំង​មានការ​សម្តែង​ទស្សនីយភាព​ចម្រុះ​គ្រប់​ទម្រង់ មាន​ទាំង​ការ​បង្ហោះ​ពោង និង​តុបតែង​រចនា​នូវ​គ្រឿង​លម្អ ជាមួយ​ពណ៌​ប្លែក​ៗ បច្ចេកវិទ្យា និង​ពន្លឺ ក៏​ដូច​ជា​ការ​បង្ហាញ​ទេព​កោសល្យ​សិល្បៈ​ខ្មែរ ការ​ប្រគំ​តន្ត្រី ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​សាទរ​សង្គម​កម្ពុជា​ដ៏​រស់​រវើក បង្ហាញ​វិសេសភាព​នៃ​អត្តសញ្ញាណ​របស់​យើង ព្រមទាំង​លើកតម្កើង​មោទនភាព​ក្នុង​ភាព​ប្រជាជាតិ​តែ​មួយ ។

ក្រៅពី​នេះ​ក៏​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត ការ​ប្រគំ​តន្ត្រី ស្តង់​ម្ហូបអាហារ​ចម្រុះ ស្តង់​ផលិតផល​របស់​ក្រុមហ៊ុន​វឌ្ឍនៈ មាន​ម៉ាក​សញ្ញា វឌ្ឍនៈ​, គ្រុឌ​, ដ្រា​ហ្គិ​ន​, និង​វី​-​អាក​ទីវ នៅ​សួនច្បារ​មុខ​វត្ត​ឧណ្ណាលោម​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ធ្នូ​។ សូម​បងប្អូន​ចូលរួម​កម្សាន្ត និង​ជា​សក្ខីភាព​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ «​សាទរ​កម្ពុជា​» ទាំងអស់​គ្នា ​៕ អត្ថបទសហការ