ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រសិនបើ​អ្នកជា​គ្រូបង្រៀន តើ​អ្នក​គួរ​ទទួលយក​លុយ​ $20 ពី​សិស្ស​ដែរ​ ឬទេ ? អាន​រឿង​ខ្លី «​កាតព្វកិច្ច​របស់​គ្រូបង្រៀន​» ដែល​ជា​សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើ​គ្រូបង្រៀន​ជា​នរណា ? គ្រូបង្រៀន​ជា​ឃ្លាំង​បញ្ញា​របស់​ជាតិ ជា​អ្នក​បណ្តុះ​ធនធានមនុស្ស​ដល់​សង្គម ជា​គ្រូពេទ្យ​ព្យាបាល ​និង​កំចាត់​ភាព​ល្ងង់ គ្រូបង្រៀន​ជា​អ្នក​ផ្ទេរ​ចំណេះដឹង ជា​ពិសេស​គ្រូបង្រៀន​…

រាជធានីភ្នំពេញ ៖ តើ​គ្រូបង្រៀន​ជា​នរណា ? គ្រូបង្រៀន​ជា​ឃ្លាំង​បញ្ញា​របស់​ជាតិ ជា​អ្នក​បណ្តុះ​ធនធានមនុស្ស​ដល់​សង្គម ជា​គ្រូពេទ្យ​ព្យាបាល ​និង​កំចាត់​ភាព​ល្ងង់ គ្រូបង្រៀន​ជា​អ្នក​ផ្ទេរ​ចំណេះដឹង ជា​ពិសេស​គ្រូបង្រៀន​ គឺជា​អាណាព្យាបាល​ទី​ 2 របស់​សិស្សានុសិស្ស ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​មិន​បានដឹង​ទេ​ថា​អំឡុង​ពេល​កូ​វី​ដ​ប៉ុន្មាន​ឆ្នាំ​នេះ ពួក​គាត់​បាន​ជួប​ប្រទះ​នៅ​ផល​ពិបាក និង​លះបង់​អ្វីខ្លះ ? ។ ឥឡូវ​យើង​ងាក​អាន​រឿង​ខ្លី​មាន​ចំណងជើង​ថា «​កាតព្វកិច្ច​របស់​គ្រូបង្រៀន​» ជា​សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno ហើយ​អ្នក​ទាំងអស់​គ្នា​អាច​ទាយ​មុន​បាន​អត់ថា​ តើ​គាត់​បាន​ទទួលយក​លុយ $20 ពី​សិស្ស​ដែរ​ទេ ? ។

«​ខ្ញុំ​គឺជា​គ្រូបង្រៀន​ម្នាក់ មុន​ថ្ងៃ​ប្រឡង​បឋម​ភូមិ​ថ្នាក់​ទី ​9 ប៉ុន្មាន​ថ្ងៃ​មាន​សិស្ស​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ (​ក្នុង​ចំណោម​នោះ​ក៏​មាន​សិស្ស​របស់ខ្ញុំ​ផង​ដែរ​) សាលា​បាន​កំណត់​បន្ទប់​ប្រឡង​ដាច់​ដោយឡែក​សម្រាប់​សិស្ស​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ​។ មុន​ប្រឡង​លោកគ្រូ​អ្នកគ្រូ​មាន​វត្ត​មាននៅ​ក្នុង​នៅ​ក្នុង​បន្ទប់​ប្រជុំ ដោយ​នាយក​សាលា​បាន​សួរ​ទៅ​គ្រូបង្រៀន​ទាំងអស់​ថា តើ​មាន​អ្នក​ណា​ស្ម័គ្រចិត្ត​ធ្វើ​ជា​អនុរក្ស​ក្នុង​ថ្នាក់​ដែល​មាន​សិស្ស​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ដែរ ​ឬទេ ? គ្រូ​នៅ​ជុំវិញ​ទាំងអស់​សុទ្ធតែ​មិន​យល់ព្រម គឺ​មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​លើកដៃ​ឡើង​ ។

លុះដល់​ថ្ងៃ​ប្រឡង​ឈាន​ចូល​មក​ដល់ ខ្ញុំ​បាន​ណែនាំ​ពី​របៀប​ក្នុង​ការ​ប្រឡង​ទៅ​ឲ្យ​កូនសិស្ស​ដែល​មាន​ជំងឺ​កូ​វី​ដ ១៩ ព្រមទាំង​លើកទឹកចិត្ត​គាត់​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ជំងឺ​មួយ​នេះ​ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏​ដោយ​សូមកុំ​អស់សង្ឃឹម យើង​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់ពី​សម្ថ​ភាព​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​ទទួល​បាន​នូវ​ជោគជ័យ​និង​លទ្ធផល​ល្អ ដូចនេះ​កុំ​ខ្លាច​អ្វី​ទាំងអស់ គ្រូ និង​មិត្ត​រួម​ថ្នាក់​ទាំងអស់​នៅ​ក្បែរ​នេះ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ឲ្យ​អ្នក​រាល់គ្នា ។

ខណៈ​កំពុង​ដំណើរការ​ប្រឡង​កូនសិស្ស​រូប​នោះ​លើកដៃ​សុំ​អនុញ្ញាត​ទៅ​បន្ទប់ទឹក ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​និង​ជា​អនុរក្ស​នៃ​បន្ទប់​ប្រឡង ខ្ញុំ​ក៏​សម្រេច​ជូន​គាត់​ទៅ ស្រាប់តែ​សិស្ស​ប្រុស​រូប​នោះ​ចេញពី​បន្ទប់ទឹក រួច​ក៏​ដើរ​ស​ម្តៅ​មក​រក​ខ្ញុំ​រួច​ដក​ប្រាក់​ចេញពី​ហោប៉ៅ​ចំនួន 20$ មក​កាន់​ខ្ញុំ​រួច​និយាយ​ថា ​៖ អរគុណ​គ្រូ​ដែល​ដឹង​ថា ​ខ្ញុំ​កើត​កូ​វី​ដហើយ​នៅ​តែ​មក​ធ្វើ​អនុរក្ស​ខ្ញុំ​ ។ ទោះជា​យ៉ាងណា​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ ខ្ញុំ​មិន​អាច​ទទួល​លុយ​នោះ​ទេ រួច​ខ្ញុំ​និយាយ​ទៅ​កាន់​សិស្ស​វិញ​ថា​ ៖ នេះ​គឺជា​កាតព្វកិច្ច​របស់​គ្រូ មិន​ថា​នៅ​ក្រោម​សភាពការណ៍​បែប​ណា​ទេ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ​គឺ​នឹង​មិន​បោះបង់​កូនសិស្ស​បាន​ឡើយ​ ។ មួយវិញទៀត ជំងឺ​នេះ​អ្នក​ណា​ក៏​ខ្លាច​ដែរ តែ​ត្រូវ​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ គ្រូ​មិន​ចង់បាន​អ្វី​ពី​ប្អូន​ទេ គ្រាន់តែ​សង្ឃឹមថា ​ប្អូន​ខំប្រឹង​សិក្សា និង​ខំប្រឹង​ប្រឡង​ឲ្យ​ជាប់ ​។ បន្ទាប់​ពី​ឮពាក្យ​ប៉ុន្មាន​នេះ សិស្ស​ប្រុស​រូប​នេះ​ក៏​បាន​ឱន​ខ្លួន​ចុះ​គោរព ហើយ​និយាយ​ថា ​៖ អរគុណ​គ្រូ ខ្ញុំ​នឹង​ប្រឡង​ឲ្យ​បាន​ល្អ មិន​ឲ្យ​គ្រូ​អស់សង្ឃឹម​ទេ​ ។

ថ្ងៃ​ប្រឡង​ទី ​2 បាន​មក​ដល់​ហើយ​ក៏​ជា​ថ្ងៃ​ប្រឡង​បញ្ចប់ តែបើ​ក្រឡេក​ទៅ​មើល​មុខ​កូនសិស្ស​ប្រុស​ម្នាក់​នោះ​ពិតជា​ពោរពេញ​ដោយ​ភាព​ជឿជាក់ មិន​ភ័យ​ដូច​ថ្ងៃ​ទី ​1 ទៀត​ទេ ថែម​ទាំង​ចេញ​មុន​ម៉ោង​កំណត់​ទៀត​ផង ​។ នៅ​ពេល​សិស្ស​រូប​នេះ​ប្រមូល​ក្រដាស​ប្រឡង​ឲ្យ​ខ្ញុំ​ជា​អនុរក្ស ខ្ញុំ​ក៏​បាន​ជូនពរ​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ និង​ល្អ​ប្រសើរ​គ្រប់​រឿងរ៉ាវ​ទាំងអស់​ ។

នៅ​ក្នុង​សាច់​រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ថា ក្នុង​នាម​ជា​គ្រូបង្រៀន ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏​ដោយ ពួក​យើង​នៅ​តែ​ជា​គ្រូ ពួក​យើង​គួរតែ​ហ៊ាន​ធ្វើ​រឿង​គ្រប់យ៉ាង ដើម្បី​សម្រេច​កាតព្វកិច្ច ព្រោះថា​ការងារ​របស់​យើង​ គឺ​មិន​ត្រឹមតែ​បង្រៀន​ចំណេះដឹង​ដល់​សិស្ស​ទាំង​អស់នោះ​ទេ គឺ​ត្រូវ​បង្រៀន​សិស្សានុសិស្ស​ធ្វើ​ជា​មនុស្ស​ល្អ​ ។ បន្ថែម​ពី​នេះ បន្ទាប់​ពី​ធ្វើ​អនុរក្ស 2 ថ្ងៃ​មក​គឺ​ខ្ញុំ​ទទួល​បាន​នូវ​គំនិត​ថ្មី​ៗ និង​បទ​ពិសោធន៍​ជា​ច្រើន​នៅ​ក្នុង​ជីវិត ហើយ​ខ្ញុំ​ធ្វើ​ជា​បង្រៀន​ជិត 6 ឆ្នាំ​ហើយ ខ្ញុំ​មិន​ចង់បាន​អ្វី​មក​វិញ​ទេ គឺ​គ្រាន់តែ​ចង់​ឲ្យ​កូនសិស្ស​របស់ខ្ញុំ​ទទួល​បាន​ជោគជ័យ​តែ​ប៉ុណ្ណោះ ដូច​ពាក្យចាស់​ពោល​ថា​៖ គ្រូ​មិន​អាច​ក្លាយជា​អ្នកមាន តែ​គ្រូ​អាច​បង្រៀន​សិស្ស​ឲ្យ​ក្លាយជា​អ្នកមាន ហើយ​ក៏​ព្រោះតែ​ពាក្យ​មួយ​ម៉ាត់​នេះ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​នូវ​អាជីព​របស់ខ្ញុំ​យ៉ាង​ខ្លាំង​» ។​

តើ​អ្នក​កំពុង​រង់ចាំ​កម្មវិធី «OPPO Reno SUPERFANS Festival» មែន​អត់ ? អ៉ីចឹង​កុំ​ភ្លេច​រង់ចាំ​តាមដាន​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ទាំងអស់​គ្នា​ ។ គួរ​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី ​6 ហើយ​ដែល OPPO នៅ​ជាមួយ​អ្នក និង​តែងតែ​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឲ្យ​មាន​សមត្ថភាព​ថតរូប​កាន់តែ​អស្ចារ្យ រចនាបថ​រូបរាង​កាន់តែ​ទាន់សម័យ ហើយ​គោលបំណង​ចម្បង​របស់​យើង​គឺ​ចង់​ផ្តល់​ឲ្យ​អតិថិជន​នូវ​អ្វី​ដែល​ថ្មី និង​ឈាន​មុខជា​និច្ច ហើយ​យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​រួម​គ្នា​ ។ ដូច្នេះ ​! កុំ​ភ្លេច​ទន្ទឹងរង់ចាំ​មើល​ថា​តើ OPPO នឹង​មាន​អ្វី​ប្លែក​ចែក​ជូន​ដល់​ហ្វេ​ន​ៗ OPPO Reno នា​ពេល​ខាង​មុខ​នេះ ?

ទន្ទឹម​គ្នា​នេះ​ផង​ដែរ បើ​សង្កេត​ឃើញ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ក្នុងអំឡុងពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 15 តុលា 2022 OPPO មានការ​ចែក​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​រង្វាន់ សម្រាប់​ហ្វេ​ន​គ្រប់​ជំនាន់​របស់ Reno ដោយ​គ្រាន់តែ Like និង Share បង្ហោះ​រូប​មួយ​សន្លឹក​ដែល​ទាក់ទង​នឹង Reno ស៊េរី​ណា​ក៏​បាន លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន (​ដាក់​ជា​សាធារណៈ​) ភ្ជាប់​នឹង #OPPORenoFansFestival #Together6th រួច Screenshot យក​មក Comment ខាងក្រោម​នេះ ៖

https://bit.ly/3fbVKh6

បញ្ជាក់ ​៖ ការ​បង្ហោះ​រូបភាព​ភ្ជាប់​មក​ជាមួយ​សាច់​រឿង​ដែល​មាន​ន័យ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​ទី 1 និង​ទី 2 ។ ហើយ​ការ​ជ្រើស​យក​ហ្វេ​ន​ដែល​អនុវត្ត​គ្រប់​លក្ខខណ្ឌ ហើយ​ផ្តល់​រង្វាន់​ជូន​ទៅ​តាម​ចំណាត់ថ្នាក់ ។ ចំពោះ​កាដូ​រួម​មាន ​៖ 1. តុក្កតា​មាស Ollie (Limited Edition) ចំនួន 3 | 2. កាស​ឥត​ខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កា​តាប​ស្ពាយ ចំនួន 10 | 4. ជញ្ជីង​វៃឆ្លាត ចំនួន 10​។ សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ផេ​គ​ផ្លូវការ​របស់ OPPO ៕ អត្ថបទសហការ