
ទង សុវណ្ណនេត្រ ពីក្មេងរត់តុការ ក្លាយជាអ្នកជោគជ័យក្នុងវិស័យ Make Money Online ដ៏លេចធ្លោ !
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ៖ បើនិយាយពីការតស៊ូព្យាយាម អត់ធ្មត់វិញ…
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ៖ បើនិយាយពីការតស៊ូព្យាយាម អត់ធ្មត់វិញ…
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ៖ បើនិយាយពីការតស៊ូព្យាយាម អត់ធ្មត់វិញ មានមនុស្សជាច្រើនដែលខិតខំប្រឹងប្រែងជម្នះភាពលំបាកទាំងនោះឱ្យអស់ពីលទ្ធភាពរៀងៗខ្លួន ប៉ុន្តែអ្នកខ្លះក៏បានបោះបង់ ចំណែកអ្នកខ្លះទៀតតស៊ូរហូតដល់ជោគជ័យ ។
តើអ្នកធ្លាប់ដឹងទេថា លោក ទង សុវណ្ណនេត្រ ដែលជាបុគ្គលជោគជ័យម្នាក់នៅលើវិស័យ Make Money Online (MM0) ព្រមទាំងមានសមាគមន៍ Video Creator ជាច្រើនរូបនៅកម្ពុជា បានធ្វើអ្វីខ្លះមុនពេលដែលគាត់ក្លាយជាមនុស្សជោគជ័យមួយរូបនៅកម្ពុជា ? ។
នៅក្នុងកិច្ចសម្ភាសដោយផ្ទាល់ជាមួយនឹងលោក ទង សុវណ្ណនេត្រ លោកបានបង្ហើបឱ្យដឹងថា លោកធ្លាប់ជាក្មេងធ្វើការនៅក្នុងហាងតែគុជ និងជាក្មេងធ្វើការជាអ្នករត់តុការ ជីវភាពគ្រួសារពិបាក ពេលដែលលោកបន្តការសិក្សានៅភ្នំពេញ រហូតខ្លួនបានទៅរស់ក្រៅប្រទេសថែមទៀតផង ក្រោមការជួយជ្រោមជ្រែងពីលោកតារបស់លោក នៅឯសហរដ្ឋអាមេរិក ។
លោកបានបន្តថា ការងាររត់តុការ គឺជាការងារដំបូងដែលបានបង្រៀនលោកឱ្យចេះគ្រប់យ៉ាង ពីភាពលំបាក ចេះតស៊ូ ព្យាយាម អំណត់ ហើយអាចបត់បែនគ្រប់កាលៈទេសៈទើបធ្វើឱ្យលោកមានថ្ងៃនេះ ។ ប៉ុន្តែយ៉ាងណាមិញ ការតស៊ូបាននាំលោកឆ្ពោះទៅរកភាពជោគជ័យដ៏ធំមួយ ដូចជាការប្រែកាយថ្មី ពីក្មេងរត់តុការ មកជារកលុយនៅលើវិស័យ Online (MM0) លេចធ្លោមួយរូបផងដែរនៅកម្ពុជា ។
កន្លងមកលោកក៏ធ្លាប់លើកឡើងផងដែរថា «បើចង់សម្រេចគោលដៅ កុំខ្លាចភាពលំបាក» ។ មានមនុស្សមិនតិចនោះទេ ដែលបានជួបនូវភាពលំបាក ហើយភាពលំបាកនេះជាឧបសគ្គរារាំងពួកគេក្នុងការសម្រេចគោលដៅដែលពួកគេបានកំណត់ ។ បើសិនលោកអ្នកបានកំណត់គោលដៅដែលលោកអ្នកចង់សម្រេច សូមកុំខ្លាចភាពលំបាកឱ្យសោះ ហើយបើលោកអ្នកខ្លាចភាពលំបាកនោះលោកអ្នកមិនអាចសម្រេចគោលដៅនោះបានឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ