ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​ថៃ​ អញ្ជើញ​សហគ្រិន​កម្ពុជា​ទាំងអស់​ចូល​រួម​កម្មវិធី “TILOG Virtual Exhibition 2022” ​ប្រចាំ​តំបន់​អាស៊ាន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ (DITP) នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ប្រារព្ធ​រៀបចំ​ពិព័រណ៍​វិស័យ​ភស្តុ​ភារ​ក្នុង​តំបន់​អាស៊ាន​បែប​សិប្ប​និ​មិ្ម​ត​ប្រកបដោយ​ភាព​ទូលំទូលាយ ដែល​មាន​ចំណងជើង​ថា “TILOG VE 2022”…

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ (DITP) នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ប្រារព្ធ​រៀបចំ​ពិព័រណ៍​វិស័យ​ភស្តុ​ភារ​ក្នុង​តំបន់​អាស៊ាន​បែប​សិប្ប​និ​មិ្ម​ត​ប្រកបដោយ​ភាព​ទូលំទូលាយ ដែល​មាន​ចំណងជើង​ថា “TILOG VE 2022” ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី 24-26 ខែសីហា ឆ្នាំ 2022 ​។ វេទិកា​នេះ​ធ្វើ​ឡើង​សម្រាប់​ការ​បើកឱកាស​អោយ​សហគ្រិន​ថៃ​នៃ​វិស័យ​ការ​ដឹក​ជញ្ជូន​ដើម្បី​ផ្សារ​ភ្ជាប់ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហគ្រិន​នៃ​វិស័យ​ដឹក​ជញ្ជូន​ទូ​ទាំង​ពិភពលោក ទាំង​អ្នកទិញ​/​អ្នក​នាំ​ចូល ​។

ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន សម្រាប់​អ្នកចូលរួម​ក្នុង​កម្មវិធី TILOG VE 2022 នេះ ដោយ​នឹង​មានឱកាស​ទទួល​បាន​បទ​ពិសោធន៍​យ៉ាងច្រើន​ពី​កម្មវិធី​ពិព័រណ៍​វិស័យ​ភស្តុ​ភារ​បែប​សិប្ប​និ​មិ្ម​ត​នេះ ដោយ​កម្មវិធី​តម្រូវ​អោយ​អ្នកចូលរួម​ស្វែងរក​ដៃគូរ​អាជីវកម្ម​ជា​លក្ខណៈ​អន​ឡាញ​ទាំងអស់ ​។ ដោយ​អ្នកចូលរួម​នឹង​អង្គុយ​នៅ​ក្នុង​កៅអី​ជួរ​មុខ ដើម្បី​ស្វែងរក​នូវ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈានមុខ​របស់​ប្រទេស​ថៃ​ ។

ដោយ​មាន​ក្រុមហ៊ុន​ជាង 50 ក្រុមហ៊ុន នឹង​មក​ធ្វើការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​បំផុត និង​ផលិតផល​/​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​ ។ ព្រឹត្តិការណ៍​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​ក្រុម​ផលិតផល​/​សេវាកម្ម​ចំនួន 5 ដូច​ជា ក្រុម​គ្រប់គ្រង​សម្ភារៈ ក្រុម​វេច​ខ្ចប់ ក្រុម​ឃ្លាំង ក្រុម​បច្ចេកវិទ្យា និង​ក្រុម​នវានុវត្តន៍ និង​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ ដែល​អាច​បំពេញតម្រូវការ​ទាំងអស់​ ។ កម្មវិធី​ពិព័រណ៍ TILOG នេះ​បាន​អនុវត្ត​តាម​គោលនយោបាយ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit ដែល​ផ្តោត​ទៅ​លើ​ការ​លើកកម្ពស់​អាជីវកម្ម​ក្នុង​វិស័យ​សេវាកម្ម ជា​ពិសេស “​ក្រុម​អាជីវកម្ម​ដឹក​ជញ្ជូន​” ​។

លោក Phusit Ratanakul Sereroengrit អគ្គនាយក DITP មាន​ប្រសាសន៍​ថា “​ចាប់តាំងពី​ការ​ទទួល​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ឆ្នាំ 2021 DITP បាន​បន្ត​ធ្វើ​ផែនការ និង​រៀបចំ​សកម្មភាព​សម្រាប់​ការ​ចាប់​គូរ អាជីវកម្ម និង​ការ​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រយៈពេល​វែង​រវាង​អ្នក​ផ្តល់​សេវា​ភស្តុ​ភារ​ថៃ និង​អន្តរជាតិ​ ។ អាស្រ័យ​ហេតុនេះ TILOG VE ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ភស្តុ​ភារ​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​មានការ​ប្រមូលផ្តុំ​នូវ​ក្រុមហ៊ុន​និង​សហគ្រិន​ភស្តុ​ភារ​ជា​ច្រើន​ដែល​បាន​អញ្ជើញ​ចូលរួម ដើម្បី​បង្កើត​ជា​ឱកាស​នៃ​វិស័យ​ឧស្សាហកម្ម​ការ​ដឹក​ជញ្ជូន ​។ មូលហេតុ​នេះ​ហើយ​នាំ​ឱ្យ​កើត​នូវ​ប្រធានបទ “​កា​រត​ភ្ជាប់​អាស៊ាន​ទៅ​កាន់​ពិភពលោក​” សម្រាប់​ពង្រីក​បណ្តាញ​ទីផ្សារ​ផលិតផល និង​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ថៃ និង​អន្តរជាតិ​ ។

ឥឡូវនេះ DITP បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​អញ្ជើញ​អ្នកចូលរួម​ដែល​មាន​ចំណាប់អារម្មណ៍​ទាំងអស់​ដូច​ជា ប្រតិបត្តិ​ករ ឬ សហគ្រិន​ធុន​តូច​នឹង​មធ្យម អ្នក​នាំ​ចូល អ្នក​នាំ​ចេញ និង​ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​ដ៏​មាន​សក្តានុពល​ទូ​ទាំង​ពិភពលោក ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្តល់​សេវា​នៃ​វិស័យ​ដឹក​ជញ្ជូន​ដ៏​ឆ្នើម​របស់​ប្រទេស​ថៃ ​។ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក និង​បន្ត​ទំនាក់ទំនង​នៅ TILOG VE 2022 ដោយ​អាច​ចុះ​ឈ្មោះ​ចូលរួម​នៅ​គេហទំព័រ www.tilog-ve.com នឹង​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ​ក្នុង​តំបន់​របស់​អ្នក ​៕ អត្ថបទសហការ