ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

SIDE HUSTLE ចូលរួម​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា និង​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ជឿ​ទុកចិត្ត Strong Hold !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC, National Bank Of Cambodia) បាន​ចេញ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ជា​ផ្លូវការ​ដល់​គ្រឹះស្ថាន SIDE…

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC, National Bank Of Cambodia) បាន​ចេញ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ជា​ផ្លូវការ​ដល់​គ្រឹះស្ថាន SIDE HUSTLE MICROFINANCE PLC (​ហៅ​កាត់​ថា SIDE HUSTLE MFI) ដែល​ផ្តល់​គុណវុឌ្ឍិ​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ កម្ចី​វត្ថុ​បញ្ចាំ ចរាចរ​រូបិយប័ណ្ណ និង​អាជីវកម្ម​ធនាគារ​ផ្សេង​ទៀត ​។

ជាមួយ​គ្នា​នេះ គ្រឹះស្ថាន​បាន​ប្រកាស​ពី​សម្ព័ន្ធភាព​ជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ជឿ​ទុកចិត្ត Stronghold Trustee (​ហៅ​កាត់​ថា Stronghold) និង​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​រយៈពេល 3 ឆ្នាំ​ក្នុង​ចំនួន​ទឹកប្រាក់ 30 លាន​ដុល្លា ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​កម្ពុជា​កាន់តែ​ស៊ីជម្រៅ​ ។ [​ឧស្សាហកម្ម រដ្ឋាភិបាល​គ្រប់​មជ្ឈដ្ឋាន របស់​តៃវ៉ាន់ និង​កម្ពុជា បាន​ថ្លែង​នូវ​ពាក្យ​ជូនពរ​] ។

ពិធី​ចុះហត្ថលេខា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រស់​រវើក​នៅ​ថ្ងៃ​នោះ គ្រប់​វិស័យ​នៃ​ឧស្សាហកម្ម រដ្ឋាភិបាល​នៅ​តៃវ៉ាន់ និង​កម្ពុជា​បាន​ចូលរួម​ថ្លែង​នូវ​ពាក្យ​ជូនពរ​ ។ ប្រធាន​គណៈកម្មការ​និយតកម្ម​មូល​ប​ត្រ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​សមាជិក​សភា​បាន​សម្តែង​នូវ​ពាក្យ​ជូនពរ​របស់​ពួក​គេ​ដោយ​ផ្ទាល់​តាម​រយៈ​វី​ដេ​អូ និង​តាម​អ៊ីនធឺណិត ​។

សម្ព័ន្ធភាព​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ក៏​ជា​កិច្ចសហការ​គោលនយោបាយ​ឆ្លង​ក្រសួង​លើក​ដំបូង​របស់​កម្ពុជា​ផង​ដែរ​ ។ ការ​ស្វាគមន៍​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ក៏​តំណាង​ឱ្យ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​វិស័យ​ហិរញ្ញវត្ថុ និង​ឌី​ជី​ថ​ល​សហគ្រាស​ហិរញ្ញវត្ថុ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​នឹង​ក្លាយជា​ស្នូល​នៃ​ការ​ស្តារ​សេដ្ឋកិច្ចជាតិ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​វិនិយោគ​ជា​ថ្មី​ ។

Side Hustle MFI គឺជា​អាជីវកម្ម​ដែល​គ្របដណ្តប់​ទៅ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​មានការ​ប្រាក់​ទាប​, កម្ចី​មានទ្រព្យ​ធានា​, កម្ចី​អាជីវកម្ម​ខ្នាត​តូច​, កម្ចី​សហគ្រិន​វ័យក្មេង​ជាដើម ហើយនឹង​បន្ត​រួម​បញ្ចូល​គ្នា​នូវ​សេវាកម្ម​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ។ ឧទាហរណ៍ ​៖ តាម​រយៈ​ការ​វិភាគ​ទិន្នន័យ ការ​ផ្ទៀងផ្ទាត់​ប្រាក់​កម្ចី ឬ​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​, កាត់​បន្ថយថ្លៃ​ចំណាយ​ប្រតិបត្តិការ​, ហើយ​បាន​កែប្រែ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ក្នុងស្រុក​ដែល​មានការ​គ្រប់គ្រង​ដោយ​ធនាគារ​បែប​ប្រពៃណី​, ការ​សម្រេច​បាន​នូវ​ការ​រួម​បញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​, ការ​ផ្គត់ផ្គង់​អាជីវកម្ម​ក្នុងស្រុក​, ហើយ​ជា​ជម្រើស​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មានការ​បត់បែន​បាន​កាន់តែ​ច្រើន​សម្រាប់​អ្នកជំនួញ​បរទេស និង​តៃវ៉ាន់​ ។

(បច្ចេកវិទ្យា x ទំនុកចិត្ត​, Side Hustle MFI បាន​បង្កើត​សម្ព័ន្ធភាព​ដៃគូរ​សហការ​ជាមួយ​និង Stronghold)
ដើម្បី​ពង្រឹងសមត្ថភាព​នៃ​ការ​ប្រកួតប្រជែង​អោយ​បាន​មួយ​កម្រិត​ទៀត បន្ទាប់​ពី​ការ​សម្ពោធ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Side Hustle MFI​ ។ ភ្លាម​ៗ​ជាមួយ​គ្នា​នេះ​ផង​ដែល ក៏​បាន​បង្កើត​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ជាមួយនឹង​ក្រុមហ៊ុន Stronghold ដែល​ជា​ស្ថាប័ន​ផ្តល់​ទំនុកចិត្ត​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ចុះហត្ថលេខា​លើ​គម្រោងការ​ដែល​មាន​ទំនុកចិត្ត​ជាមួយ​និង​នាយក​គ្រប់គ្រង​ស្ថាបត្យកម្ម ចំនួន 30 លាន​ដុល្លារ​ក្នុង​រយៈពេល 3 ឆ្នាំ ​។ លើស​ពី​នេះ​ទៅ​ទៀត​ក៏​បាន​ជួយ​អ្នក​វិនិយោគ​ដោះស្រាយ​បញ្ហា​ដែល​ជនបរទេស​មិន​អាច​កាន់កា.ប់​ដីធ្លី និង​ទទួល​បាន​អត្ថប្រយោជន៍​អតិបរិមា​ពី​ការ​វិនិយោគ​ ។

នៅ​ពេល​អនាគត ក្រុមហ៊ុន Stronghold នឹង​ទទួលខុសត្រូវ​ចំពោះ​ទំនុកចិត្ត​លើ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដីធ្លី​ ។ Side Hustle MFI ជួយ​អោយ​អតិថិជន​មាន​ទំនុកចិត្ត​ជាមួយ​ការ​អភិវឌ្ឍន៍​ដីធ្លី ដោយ​ផ្តល់​ប្រាក់​កម្ចី​, ពិនិត្យ​តាមដាន​ការ​អនុវត្ត​ចំពោះ​ផែនការអភិវឌ្ឍន៍​, ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​បែប​ប្រពៃណី​, មិន​ត្រឹមតែ​ភាគី​ម្ចាស់​ដី​, ភាគី​ម្ចាស់​ដើមទុន ហើយ​ចំពោះ​អ្នក​អភិវឌ្ឍន៍​កាន់តែ​អាច​ធានា​បាន​នូវ​លទ្ធផល និង​អត្ថប្រយោជន៍​នៃ​ការ​វិនិយោគ​ ៕ ដោយសហការ