ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ប្រារព្ធខួបលើកទី ២ និងប្រកាសពីការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវសង្គម

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន…

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានបង្កើតឡើងនៅប្រទេសកម្ពុជាអស់រយៈពេល ២ ឆ្នាំ ហើយនៅថ្ងៃនេះ (ថ្ងៃទី ១២ ខែមីនា) ក្រុមហ៊ុនមានការប្រារព្ធកម្មវិធីដ៏ធំមួយដើម្បីបង្កើតភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជា នៅផ្សារទំនើបអ៉ីអន ២ ។ អ្នកទាំងអស់គ្នាបានចូលរួមយ៉ាងសកម្ម ហើយនឹងមានការផ្តល់ជូនកាដូដ៏ស្រស់ស្អាតជាច្រើនផងដែរ ដើម្បីអបអរសាទរដល់ថ្ងៃគម្រប់ខួប ២ ឆ្នាំរបស់ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ ។ លើសពីនេះទៀត នឹងមានកម្មវិធីទិញធានារ៉ាប់រងចាប់រង្វាន់យកទូរស័ព្ទ iPhone ហើយក្រុមហ៊ុននឹងមានគម្រោងការជំនួយជាបន្តបន្ទាប់ផ្សេងៗទៀត ដើម្បីបំពេញទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានប្រារព្ធកម្មវិធីជាពិសេសនៅថ្ងៃនេះ (ថ្ងៃទី ១២ ខែមីនា) នៅផ្សារទំនើបអ៉ីអន ២ ដើម្បីអបអរសាទរដល់គម្រប់ខួបរយៈពេល ២ ឆ្នាំ ។ នៅក្នុងកម្មវិធីផ្ទាល់ អ្នកចូលរួមមានការសាទរ និងមានសំឡេងសើចសប្បាយរីករាយជាបន្តបន្ទាប់ ។ អ្នកចូលរួមនឹងមានភាពងាយស្រួលក្នុងការរៀនអំពីចំណេះដឹងធានារ៉ាប់រង និងគោលគំនិតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈការលេងល្បែងកម្សាន្ត ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ក៏បានត្រៀមកាដូស្រស់ស្អាតជាច្រើនជូនដល់អ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការអំណរគុណចំពោះអ្នកដែលមកគាំទ្រក្នុងថ្ងៃគម្រប់ខួបលើកទី ២ នេះ ។ ក្នុងនាមជាដៃគូហិរញ្ញវត្ថុរបស់អ្នកទាំងអស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍សង្ឃឹមថា មិនត្រឹមតែអាចអបអរសាទរគម្រប់ខួបរបស់ក្រុមហ៊ុននោះទេ ស្របពេលនោះដែរអាចផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលត្រឹមត្រូវទៅកាន់អ្នកទាំងអស់គ្នាបានគ្រប់ពេលវេលាផងដែរ ។

មិនត្រឹមតែមានការជួបជាមួយអ្នកទាំងអស់គ្នានៅផ្សារទំនើបអ៉ីអន ២ ប៉ុណ្ណោះទេ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានបង្កើតនូវកម្មវិធី «ទិញធានារ៉ាប់រងដើម្បីចាប់យករង្វាន់ទូរស័ព្ទ iPhone» ក្នុងឱកាសគម្រប់ខួបនេះផងដែរ ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំនេះ អ្នកដែលទិញធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនពី ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងអាចចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះទូរស័ព្ទ iPhone ។ អ្នកទាំងអស់គ្នាដែលបានទិញធានារ៉ាប់រង មិនត្រឹមតែទទួលបានការការពារនោះទេ ថែមទាំងអាចមានឱកាសចាប់យករង្វាន់ថែមទៀតផងដែរ ។

លោក Wang Guo Qiang នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ត្រូវបានបង្កើតឡើងអស់រយៈពេល ២ ឆ្នាំមកហើយ  យើងមិនត្រឹមតែផ្តល់នូវផលិតផលធានារ៉ាប់រងដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការសាធារណជនសម្រាប់ការកាត់បន្ថយហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែក៏តែងតែគិតពីការរួមចំណែកវិភាគទានដល់សង្គមជាតិផងដែរ ។​ គិតត្រឹមឆ្នាំមុន យើងបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងការបរិច្ចាគចំនួន ៩ សកម្មភាព ហើយនៅឆ្នាំនេះយើងបានបើកកម្មវិធីសុន្ទរកថា ក្នុងបរិវេណសាលា ដើម្បីបង្ហាញពីគោលគំនិតនៃការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវដល់សិស្សានុសិស្ស ពួកគេ​អាច​​បង្វែរ​ទិសដៅជីវិត​របស់​ពួកគេឱ្យបានត្រឹមត្រូវ​ទៅ​ថ្ងៃ​អនាគត ។ ហើយពួក​យើង​ក៏​នឹង​ចាប់​ផ្តើម​កម្មវិធី​ផ្តល់​រង្វាន់ផ្សេងៗ ក៏ដូចជា​ចូល​រួម​ក្នុងកម្មវិធី​ជំនួយ​សប្បុរសធម៌​បន្ថែម​ទៀត ។ យើងសង្ឃឹមថា អាចរួមចំណែកក្នុងការជួយដល់សង្គមតាមរយៈការផ្តល់ជំនួយទៅកាន់ប្រជាជនទន់ខ្សោយ  និងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យសង្គមជាតិកាន់តែមានភាពប្រសើរឡើងថែមទៀត ។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ទីតាន ស្តូន គ្រុប ។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលគំនិត «យើងថែរក្សាជីវិតរបស់អ្នក» និងគោលការណ៍នៃ «សុចរិតភាព វិជ្ជាជីវៈ សុវត្ថិភាព» ដើម្បីបង្កើតផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ។ យើងណែនាំទាំងគោលគំនិតនៃការគ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថា នេះនឹងធ្វើឱ្យប្រជាជនកម្ពុជាយល់ពីអត្ថន័យពិតនៃការទិញធានារ៉ាប់រង ។ វគ្គគ្រប់គ្រងហិរញ្ញវត្ថុបានបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ឱ្យក្លាយទៅជាអ្នកជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់គ្នា និងជួយមនុស្សឱ្យចេះគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ ដោះស្រាយហានិភ័យដែលកើតឡើងភ្លាមៗ និងសម្រេចក្តីស្រមៃក្នុងជីវិត ៕ ដោយសហការ

ដើម្បីស្វែងយល់បន្ថែមអំពី Titan Stone Life Insurance សូមចូលទៅកាន់ ៖ https://life.titanstonegroup.com/khmer.php