ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម័យ​ឌី​ជី​ល បង់ថ្លៃ​សំរាម​តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល ងាយស្រួល​អ៊ីចឹង !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម័យ​ឌី​ជី​ថ​ល​បាន​និង​កំពុង​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​របស់​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ធនាគារ អេ​ស៊ី​លី​ដា ដែល ជា​ធនាគារពាណិជ្ជ​ខ្មែរ​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​ផ្ដល់​នូវ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ សម្រាប់​អតិថិជន…

រាជធានីភ្នំពេញ ៖ សម័យ​ឌី​ជី​ថ​ល​បាន​និង​កំពុង​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​របស់​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ធនាគារ អេ​ស៊ី​លី​ដា ដែល ជា​ធនាគារពាណិជ្ជ​ខ្មែរ​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​ផ្ដល់​នូវ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ សម្រាប់​អតិថិជន ​។ ជាក់ស្ដែង ជាមួយនឹង​អេ​ស៊ី​លី​ដា​ម៉ូ​បាល អិ​ថិ​ជន​កាន់តែ​មាន​ភាព​ងាយស្រួល ​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ ពិសេស​ការ​បង់ថ្លៃ​សំរាម​តែ​ម្ដង​ ។

កាន់តែ​ងាយស្រួល​ណាស់ ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ប្រតិបត្តិការ​លើ​បណ្ដាញ​ឌី​ជី​ថ​ល​ បាន​ជួយ​សម្រួល​កិច្ចការ​ជា​ច្រើន​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុង​នោះ​ជាមួយ App អេ​ស៊ី​លី​ដា​ម៉ូ​បាល យើង​អាច​ប្រើប្រាស់​សេវា​ធនាគារ​សព្វបែបយ៉ាង កាន់តែ​ងាយស្រួល និង​ចំណេញ​ពេលវេលា ​។ តួយ៉ាង​សម្រាប់​ការ​បង់ថ្លៃ​សំរាម​តាម​រយៈ​ អេ​ស៊ី​លី​ដា​ម៉ូ​បាល គឺ​ប្រើ​ពេលវេលា​មិន​ដល់ ​៣០ ​វិនាទី​ផង ការ​បង់ថ្លៃ​សំរាម​ នឹង​រួចរាល់​ជា​ស្រេច ទោះ​នៅផ្ទះ នៅ​ទីកន្លែង​ធ្វើការ ឬ​នៅ​ទីកន្លែង​ណា​ក៏​ដោយ​ក៏​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​បាន​យ៉ាង​ងាយស្រួល ​។

អេ​ស៊ី​លី​ដា​ម៉ូ​បាល បច្ចុប្បន្ន​កំពុង​មានការ​ពេញ​និយម​ប្រេី​ប្រាស់​កាន់តែ​ខ្លាំង​ឡើង​ ពី​សំណាក់​អតិថិជន ជាមួយនឹង​មុខងារ​សេវា​ធនាគារ​ដ៏​សម្បូរ​បែប ពិសេស​ការ​ទូទាត់​ថ្លៃ​ទឹក​ភ្លើង បង់ថ្លៃ​សំរាម ទិញ​កាត​ទូរស័ព្ទ ផ្ទេ​ប្រាក់ និង​ទូទាត់​តាម​រយៈ QR Code ហើយ​ថ្មី​ៗ​នេះ អេ​ស៊ី​លី​ដា ក៏​ទើបតែ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ ​នូវ​មុខងារ​ថ្មី​មួយទៀត​ដែល​អាច​ឲ្យ​អតិថិជន​ទិញ​ លក់ទំនិញ​ជាមួយ​អេ​ស៊ី​លី​ដា អ៊ី​សប​ ជាមួយនឹង​មុខទំនិញ​រាប់​ម៉ឺន​មុខ​​ដែរ​ ៕