ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង្ហាញខ្លួន​ថ្មី​មែន តែ​បុរី​មហា​ទ្រព្យ ពោរពេញ​ដោយ​សក្តានុ​ពល

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្នុង​ពិធី​ជំនួប​ធំ​មួយ​របស់​ក្រុមហ៊ុន​បុរី មហា​ទ្រព្យ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី 22 ខែមករា ឆ្នាំ 2022​មុន​នេះ លោក Scott…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពិធី​ជំនួប​ធំ​មួយ​របស់​ក្រុមហ៊ុន​បុរី មហា​ទ្រព្យ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី 22 ខែមករា ឆ្នាំ 2022​មុន​នេះ លោក Scott Kang អគ្គនាយក​ផ្នែក​គ្រប់គ្រង​របស់​បុរី មហា​ទ្រព្យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​អ្នកជំនួញ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​ចាប់អារម្មណ៍ ក្នុង​ការ​វិនិយោគ​របស់​អ្នកជំនួញ​ក្នុង និង​ក្រៅ​ស្រុកលើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ។

លោក​បាន​លើក​ឡើង​ថា រយៈពេល​ប្រមាណ​ជាង 10 ឆ្នាំ​មក​ហើយ ដែល​លោក​បាន​ចូល​មក​បណ្ដាក់ទុន​ លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ហើយ​វិស័យ​ដែល​មាន​សន្ទុះ និង​ល្អ​ប្រសើរ​បំផុត​នៅ​ក្នុង​ការ​បិ​និ​យោគ គឹ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​ក្នុង​តំបន់​ជាយក្រុង ដែល​កំពុង​តែ​មានការ​អភិវឌ្ឍន៍​និង​មាន​តម្រូវការ​ខ្ពស់​ពី​អ្នក​រស់នៅ ។ ដោយ​មើលឃើញ​ពី​សក្តានុពល​ដ៏​ខ្លាំង​នេះ​ហើយ ទើប​លោក​និង​ដៃគូ​វិនិយោគ បាន​បោះទុន​សាងសង់​បុរី​ធំ​មួយ គឺ​បុរី មហា​ទ្រព្យ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​3 ដែល​នៅ​មិន​ឆ្ងាយ​ពី​រង្វង់​មូល​ចោម​ចៅ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ។

បុរី​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​បោះទុន​នេះ មិន​ត្រឹមតែ​ជា​សំណង់​លំនៅ​ឋាន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ផ្សារ​ទំនើប​, សួ​នក​ម្សា​ន​ផ្កា​សាគូ​រ៉ា​, សួន​កុមារ​ធំ​ទូលាយ , ក្លឹ​ប​បាល់ទាត់​, ក្លឹ​ប​វាយ​សី​, អាង​ហែល​ទឹក​, កន្លែង​ជិះទូក​, បឹង​សិប្បនិមិត្ត​, កន្លែង​ហាត់ប្រាណ​, សាលារៀន​អន្តរជាតិ​, កន្លែង​ជិះ​កង់​,​សាល​សម្រាប់​ប្រារព្ធ​ពិធី​ផ្សេង​ៗ និង អាង​ហែល​ទឹក​ផ្ទាល់ខ្លួន ពោល​គឺ​ដូច​ជាទី​ក្រុង​មួយ​តែ​ម្ដង ដើម្បី​ផ្ដល់​នូវ​ផាសុកភាព​ដល់​អ្នក​រស់នៅ និង​អ្នក​ធ្វើ​អាជីវកម្ម ។ លោក​បន្ត​ថា សក្ដានុពល នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​តែ​បន្ត​សន្ទុះ​រីក​ចម្រើន ហើយ​ស្ថេ​រ​ភាព​នៃ​នយោបាយ​ដ៏​ល្អ​ប្រសើរ ក៏​ជា​កត្តា​ជម្រុញ​ឱ្យ​លោក​និង អ្នកជំនួញ​ក្រៅ​ស្រុក​ដ៏​ទៃ​ទៀត កាន់តែ​មាន​ទំនុកចិត្ត ក្នុង​ការ​បោះទុន​នៅ​កម្ពុជា​ផង​ដែរ ។

លោកស្រី មេត្តា អគ្គ​នាយិការ​ផ្នែក​លក់ និង ទីផ្សារ បាន​លើក​ឡើង​ថា បុរី​មហា​ទ្រព្យ គឺជា​គម្រោង​ថ្មី​មួយ ក្នុង​ចំណោម​មុខ​ជំនួញ​ជា​ច្រើន​មុខ​របស់​ក្រុមហ៊ុន ហើយ​បុរី​មួយ​នេះ​ក៏​ចាត់​ទុក​ថា ជា​បុរី​ទ្រង់ទ្រាយ​ធំ និង​មានការ​ប្រកួតប្រជែង​ខ្ពស់ ក្នុង​វិស័យ​អចលនទ្រព្យ នៅ​លើ​ផ្លូវជាតិ​លេខ 3 ផង​ដែរ ។ ក្នុង​គម្រោង​ទាំងមូល គឺ​មានផ្ទះ​ច្រើន​ប្រភេទ តែ​បាន​ផ្ដល់​ជូន​នូវ​តម្លៃ​ទាប​ជាង​គម្រោង​ក្បែរ​ខាង ដោយ​សំណង់​លំនៅ​ឋាន ក្នុង​មួយ​ល្វែង​លក់​ត្រឹមតែ​ជាង 3 ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ដើម្បី​រួមចំណែក​ផ្ដល់​ឱកាស ឱ្យ​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម មាន​លទ្ធភាព​រស់នៅ ក្នុងផ្ទះ​មួយ​ដ៏​សមរម្យ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ផ្ទះ​នៅ​ក្នុង​បុរី​ទាំងមូល គឺជា​ការ​សាងសង់ ដោយ​ក្រុមហ៊ុន​ជំនាញ​មក​ពី​សិង្ហ​បុរី និង អា​មេ​រិ​ក ដែល​ធានា​នូវ​គុណភាព​និង​ស្តង់ដារ​រស់នៅ ដោយ​មិនមែន​ផ្ដល់​ជូន​នូវ​តម្លៃ​ទាប ហើយ​សំណង់​មាន​ភាព​មិន​ច្បាស់លាស់​នោះ​ឡើយ ។

ដោយសារ​តែ​ទំនុកចិត្ត​ខ្ពស់ ក្រោម​ការ​គ្រប់គ្រង​របស់​លោក Scott Kang ជា​អ្នកជំនួញ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​នេះ​ហើយ ទើប​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​កក់​បិទ​ទីតាំង ក្រុមហ៊ុន​បាន​លក់​ផ្ទះ​ចេញ​អស់​ជាង 40 យូ​នី​ត ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង ជា​ពិសេស​គឺ​ផ្ទះ​ប្រភេទ​អាជីវកម្ម​ផ្លូវ 30m ។ លោកស្រី​ក៏​បាន​អះអាង​ពី​ភាព​ឈាន​ឡើង នៃ​វិស័យ​អចលនទ្រព្យ ដែល​កាន់តែ​ល្អ​ប្រសើរ ក្រោយ​ពី​កូ​វី​ដ​មាន​សភាព​ស្ងប់ស្ងាត់​នា​ពេល​នេះ​ផង​ដែរ ៕ ដោយ​សហការ