ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង និងសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ក្លាយជា​ដៃគូ​ផ្លូវការក្នុង​ការ​ធានា​ផ្តល់​កិច្ចធានា​លើ​កម្ចី​ខ្នាត​តូច និង​មធ្យម

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក John Bell អគ្គនាយក​ធនាគារ ជីប ម៉ុង និងលោក Wong…

រាជធានីភ្នំពេញ ៖ លោក John Bell អគ្គនាយក​ធនាគារ ជីប ម៉ុង និងលោក Wong Keet Loong អគ្គនាយកសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (​ស​.​ធ​.​ក​.) បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី ​១៣ ខែមករា ឆ្នាំ​២០២២ នេះ នៅ​ធនាគារ ជីប ម៉ុង សាខា​មជ្ឈមណ្ឌល ជីប ម៉ុង បាក់​ទូក ដើម្បី​ផ្តល់​ការ​ធានា​លើ​កម្ចី​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ សម្រាប់​ពង្រីក និង​ទ្រទ្រង់អាជីវកម្ម ជា​ពិសេស​សម្រាប់​សហគ្រាស​ធុន​តូច​ និងមធ្យម នៅ​កម្ពុជា​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក John Bell បាន​មាន​ប្រសា​ស​ន៏​ថា​ ៖ «ធនាគារ ជីប ម៉ុង តែងតែ​ឈរ​លើ​គោល​ជំហរ​ជួយ​គាំទ្រ​ដល់​អាជីវកម្ម និង​សហគ្រាស​ធុន​តូច​ និងមធ្យម នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ច្រើន ជាមួយ​អត្រា​ការ​ប្រាក់​ទាប និង​សំណង​រយៈពេល​វែង ​។ លើស​ពី​នេះ​ទៅ​ទៀត ធនាគារ ជីប ម៉ុង ក៏​តែងតែ​ស្វា​គម​ន៏​នូវ​រាល់​កិច្ចសហការ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍ​ន៏​ដល់​អាជីវកម្ម និង​សហគ្រាស​ធុន​តូច​ និងមធ្យម​ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​និរន្តរភាព​» ។​

លោក​បាន​បន្ថែម​ថា​ ៖ «កិច្ចព្រមព្រៀង​រវាង ធនាគារ ជីប ម៉ុង និងសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ក្នុង​ពេល​នេះ នឹង​ជួយ​ឱ្យ​អតិថិជន​របស់​ធនាគារ ជីប ម៉ុង កាន់តែ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​កម្ចី បើ​ទោះបីជា​ពួក​គេ​ពុំ​មានទ្រព្យ​តម្កល់​គ្រប់គ្រាន់​ក្តី​ ។ កិច្ចសហការ​នេះ គឺ​ពិតជា​មាន​ផល​ប្រ​យោ​ជ​ន៏​ច្រើន​មែនទែន មិន​ថា​ចំពោះ​អតិថិជន ចំពោះ​ធនាគារ ក៏​ដូច​ជា​ចំពោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល ព្រោះថា ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ដែល​កំពុង​ត្រូវការ​ជំនួយ​ផ្នែក​ហរិ​ញ្ញ​វត្ថុ អាច​ស្នើ​កម្ចី​ពី​ធនាគារ ជាមួយ​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​ និង​ចំនួន​កម្ចី​ច្រើន​ជាង​មុន ក្រោម​កិច្ចធានា​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ។

លោក Wong Keet Loong ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ៖ «​ស​.​ធ​.​ក​. មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ដំបូង​គេ​បង្អស់​សម្រាប់​ឆ្នាំ​ថ្មី ២០២២ ​នេះ ជាមួយ​ធនាគារ ជីប ម៉ុង​ ។ ធនាគារ​ជីប ម៉ុង នឹង​ក្លាយជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​បន្ថែម​របស់ ស​.​ធ​.​ក​. សរុប​ចំនួន ២២ ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ធានា ដើម្បី​គាំទ្រ​ដល់​បណ្ដា​សហគ្រាស​ធុន​តូច និង​មធ្យម​» ។​

លោក​បាន​បន្ត​ថា ៖ «​ខណៈ​ដែល​សកម្មភាព​អាជីវកម្ម​មានការ​រីក​ចម្រើន តម្រូវការ​កម្ចី​សម្រាប់​ជា​ទុន​បង្វិល ឬ​ការ​ពង្រីក​អាជីវកម្ម ក៏​នឹង​មានការ​កើនឡើង​ដែរ​ ។ ការ​ធានា​ឥណទាន​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ម្ចាស់​អាជីវកម្ម លើ​តម្រូវការ​ទ្រព្យ​បញ្ចាំ​ពី​ធនាគារ នៅ​ពេល​ស្នើ​សុំ​កម្ចី​ ។ ស​.​ធ​.​ក​. មាន​សុទិដ្ឋិនិយម​ថា អាជីវកម្ម រួម​ទាំង​សហគ្រាស​ធុន​តូច និង​មធ្យម កាន់តែ​ច្រើន នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធានា​ឥណទាន​នេះ» ​។​

គួរ​រំលឹក​ផង​ដែរ​ថា តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​ធនាគារ​ជីប​ម៉ុង ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​នេះ នឹង​អាច​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​សហគ្រាស​ធុន​តូច​ និងមធ្យម​ដែល​មាន​លទ្ធភាព​សង និង​កំពុង​ត្រូវការ​កម្ចី​សម្រាប់​អភិវឌ្ឍ​ន៏​អាជីវកម្ម ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ ឥឡូវនេះ​ពួក​គេ​អាច​ធ្វើការ​ស្នើ​កម្ចី​ពី​ធនាគារ ជីប ម៉ុង បាន​ដោយ​មាន​ទំនុកចិត្ត​ ។

អំពី​ធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជា​ធនាគារពាណិជ្ជ​បែប​ឌី​ជី​ថ​ល បង្កើត​ឡើង​នៅ​ខែមករា ឆ្នាំ ​២០១៩ និង​មាន​ក្រុមហ៊ុន ជីប ម៉ុង ជា​ភាគ​ទុក​និក​ដ៏​រឹង​មាំ ​។ ក្នុង​ប្រតិបត្តិការ​ជាង​ ៣ ​ឆ្នាំ​មកនេះ ធនាគារ ជីប ម៉ុង មានទ្រព្យ​សកម្ម​សរុប​ជាង ៨០០ ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ឥណទាន​សរុប​កើនឡើង​ជាង ៥០០​ លាន​ដុល្លារ​អា​មេ​រិ​ក និង​ទទួល​បាន​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជាង ៧០០ ​លាន​ដុល្លារ​អា​មេ​រិ​ក ​។

អំពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (​ស​.​ធ​.​ក​.)
ស​.​ធ​.​ក​. គឺជា​សហគ្រាស​សាធារណៈ ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បាន​ចុះបញ្ជី​ជា​ផ្លូវការ នៅ​ខែវិច្ឆិកា ឆ្នាំ ​២០២០​ ។ បេសកកម្ម​ចម្បង​របស់ ស​.​ធ​.​ក​. គឺ​ផ្តល់​ការ​ធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ។ គិត​ត្រឹម​ថ្ងៃ​ទី​ ១១ ខែមករា ឆ្នាំ​២០២២ នេះ ស​.​ធ​.​ក បាន​ផ្តល់​ការ​ធានា​ឥណទាន ដល់​អាជីវកម្ម​សរុប​ចំនួន​ ១៩៩ ក្នុង​ទំហំ​ទឹកប្រាក់ ​២២ ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ ៩៥% នៃ​ចំនួន​អាជីវកម្ម​ដែល​ទទួល​ការ​ធានា​សរុប បាន​ផ្តល់​ជូន​ទៅ​សហគ្រាស​ធុន​តូច ​និង​មធ្យម (SME)​ ៕ ដោយសហការ