ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​បរ​ធន​បាល​ នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បាន​បើក​កិច្ចប្រជុំ​លើក​ទី​១០ ដើម្បី​បូក​សរុប​សមិទ្ធផល​ធំ​ៗ​ពេញ ​១ ​ឆ្នាំ​របស់​សហគ្រិន​ខ្មែរ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នា​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានីភ្នំពេញ៖ នា​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​(​ម​.​អ​.​ស​.) (https://www.facebook.com/ke.khmerenterprise/) បាន​ដឹកនាំ “​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​លើក​ទី​១០” នៅ​សហគ្រិន​ខ្មែរ​ ។

ក្នុង​អំឡុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​បរ​ធន​បាល​បាន​ពិនិត្យ និង​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​សំខាន់​ៗ​ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២១​កន្លង​មក ទោះបី​ស្ថិត​នៅ​ក្នុង​បរិការណ៍ កូ​វី​ដ​-១៩​ ។

សមិទ្ធិ​ផល​សំខាន់​ៗ​ទាំងនោះ​រួម​មាន កម្មវិធី​ស្នូល​ទាំង​បួន​របស់​សហគ្រិន​ខ្មែរ​ដូច​ជា​៖
កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ក្នុង​ឆ្នាំ​២០២១ ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ធុរកិច្ច​ចំនួន ៣២ ក្នុង​ចំណោម​ធុរកិច្ច​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​សរុប ចំនួន ៣៦១ មក​ពី ២០ ខេត្ត និង​រាជធានី​ ។

កម្មវិធី​បណ្តុះបណ្តាល​ធុរកិច្ច​ថ្មី​លើ​ផ្នែក​បច្ចេកវិទ្យា អង្គរ​៥០០ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី​ចំនួន ៧៥ ឬ ស្មើនឹង ១៩៨ សហគ្រិន ក្នុង​ការ​ផ្តួចផ្តើម​គំនិត និង​ពង្រីក​អាជីវកម្ម​បន្ថែម​។ កម្មវិធី​ប្រកួត ពានរង្វាន់​សហគ្រិន​ខ្មែរ (https://www.facebook.com/ke.khmerenterprise/ ) ឆ្នាំ​២០២១ ដែល​បាន​រក​ឃើញ​មា្ច​ស់ពាន​រង្វាន់​ទាំង ១៤ ពី​កម្មវិធី​ប្រកួត​ពាន រង្វាន់​ទាំង ៣ ​ប្រភេទ រួម​មាន ពានរង្វាន់​ពន្លក​សហគ្រិន​ខ្មែរ ពានរង្វាន់​សហគ្រិន​ខ្មែរ​ (https://www.facebook.com/ke.khmerenterprise/ ) ក្នុង​ធុរកិច្ច​ថ្មី និង ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ​។

កម្មវិធី​កិច្ច​ពិភាក្សា​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ដែល​មានការ​ចូលរួម ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ក្នុង​លទ្ធភាព​ទទួល​បាន ហិរញ្ញប្បទាន​សម្រាប់ សហគ្រាស​ធុន​តូច​និង​មធ្យម និង​ធុរកិច្ច​ថ្មី និង​កម្មវិធី​ជា ច្រើន​ផ្សេង​ៗ​ទៀត ដែល​កំពុង​បន្ដ​លើកកម្ពស់ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រស់​រវើក​ ។

ទន្ទឹម​នេះ ក្រុមប្រឹក្សា​បរ​ធន​បាល ក៏​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២២ ថែម​ទាំង​បាន​ផ្ដល់​អនុ​សាស​ន៏​មក​សហគ្រិន​ខ្មែរ ( https://www.facebook.com/ke.khmerenterprise/ )ដើម្បី​បន្ដ​អនុវត្ត​កម្មវិធី​ក្នុង​ឆ្នាំ​២០២២ ដែល​រួម​បញ្ចូល ការ​បន្ដ​ពង្រីក​កម្មវិធី​គាំទ្រ​សហគ្រិនភាព ការ​ជម្រុញ​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​បន្ដ​លើកកម្ពស់​វប្បធម៌​សហគ្រិនភាព​នៅ​កម្ពុជា ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​ ។

ជា​ចុង​ក្រោយ​, ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​ នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បាន​ថ្លែងអំណរគុណ​សមាជិក​ក្រុមប្រឹក្សា​បរ​ធន​បាល ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ ដែល​បាន​ខិតខំ​បំពេញការងារ ទទួល​បាន​វឌ្ឍន​ភាពល្អ​ប្រសើរ​ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី សហគ្រិនភាព​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ប្រកបដោយ​ចីរភាព ​៕ ដោយសហការ