ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​ក្រុមហ៊ុន ព្រីន​ស៍ គ្រុប និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ​សហការ​គ្នា​ផ្តល់​បរិក្ខារ​លាងដៃ ​ដល់សាលារៀន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធានា​ឱ្យ​ការ​ត្រលប់​ទៅ​ថ្នាក់រៀន​វិញ​ ប្រកបដោយ​សុវត្ថិភាព

3 ឆ្នាំ មុន

រាធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ៦ ខែមករា ឆ្នាំ​ ២០២២ ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង…

រាធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ៦ ខែមករា ឆ្នាំ​ ២០២២ ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ និង​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយនឹង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដែល​ជា​អង្គការ​អភិវឌ្ឍ​និង​មនុស្សធម៌​មួយ ​ដែល​ចូលរួម​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេង​ស្រី ​។ តាម​រយៈ​ការ​សហការ​មួយ​នេះ ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ នឹង​តម្លើង​បរិក្ខារ​សម្រាប់​លាង​សម្អាត​ដៃដល់​សាលារៀន​គ្រប់​កម្រិតសិក្សា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​អប់រំ យុវជន​និង​កីឡា ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវ ជន និង​កីឡា​ ។

នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​ជូនពរ​ដល់​តំណាង​ប្រតិភូ​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ក៏​ដូច​ជា​តំណាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុ​ជានា​ឱកាស​ឆ្នាំ​ថ្មី​ ២០២២​ នេះ សូម​ជួប​ប្រទះ​នូវ​សេចក្តីសុខ ចម្រុងចម្រើន និង​ជោគជ័យ​ក្នុង​ការងារ​ថ្មី​ៗ​ថែម​ទៀត ​។ ជាមួយ​គ្នា​នេះ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​របស់ ក្រុមហ៊ុន​ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប នា​ពេល​កន្លង​មក ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អប់រំ ទាំង​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​រៀន​តាម​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ព្រមទាំង​ការ​ផ្តល់​បរិក្ខារ​ទឹក​ស្អាត​និង​អនាម័យ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​ ។

ឯកឧត្តម​បាន​លើក​ឡើង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ​ប្រសើរ​តាម​រយៈ​ការ​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ​៩០ ​ភាគរយ ការ​ចូលរួម​អនុវត្ត​វិធានការ​ ៣​ការពារ ៣​កុំ ​របស់​ប្រជាជន ការ​គ្រប់គ្រង​បាន​ល្អ​អ្នកជំងឺ​ប្រភេទ​ថ្មី​អូ​មី​ក្រុង​នាំ​ចូល​ពី​បរទេស ដែល​ធ្វើ​ឱ្យ​អត្រា​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ធ្លាក់​ចុះ​ស្ទើរតែ​គ្មាន និង​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​នូវ​សេដ្ឋកិច្ចជាតិ​យ៉ាង​ពេញលេញ​ចាប់ពី​ចុងឆ្នាំ​ ២០២១ រហូត​ដល់​បច្ចុប្បន្ន​និង​ទៅ​អនាគត ​។ តែ​ទោះ​យ៉ាងនេះ​ក៏​ដោយ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​អនុវត្ត​វិធាន​អនាម័យ ពិសេស​ការ​លាង​សម្អាត​ដៃ ការ​រក្សា​គម្លាត​សុវត្ថិភាព ការ​ពាក់​ម៉ាស់​ត្រូវ​តែ​អនុវត្ត​ជាប់​ជា​ប្រចាំ​ទាំង​នៅ​សាលារៀន និង​នៅ​តាម​សហគមន៍ ទើប​អាច​យកឈ្នះ​ជំងឺ​កូ​វី​ដ​-១៩ ​បាន​ ។

ស្ថិត​នៅ​ក្រោម​យុទ្ធនាការ «​ត្រឡប់​ទៅ​សាលារៀន​វិញ​» មូលនិធិ​ព្រី​ន​ស៍​ដែល​ជា​អង្គការ​សប្បុរសធម៌​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍​គ្រុប នឹង​ធ្វើការ​ជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដើម្បី​អនុវត្ត​កម្មវិធី​ទឹក​ស្អាត និង​អនាម័យ​ចាប់ពី​ខែមីនា​ដល់ ខែមេ​សា ឆ្នាំ​២០២២ ​។ មូលនិធិ​ព្រី​ន​ស៍ នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ប្រតិបត្តិការ​ទៅ​លើ​សកម្មភាព​ជា​ច្រើន ដែល​នឹង​ជួយ​គាំទ្រ​ទៅ​ដល់​កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​ប្រកបដោយ​សុវត្ថិភាព ​។

លោក Cliff Koh ដែល​ជា​អគ្គលេខាធិការ នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប​បាន​មាន​ប្រសាសន៍​ថា​៖ «​មូលនិធិ​ព្រី​ន​ស៍ ធ្លាប់​បាន​ធ្វើការ​សហការ​នៅ​ថ្នាក់​ជាតិ តាម​រយៈ​ការ​ផ្តួចផ្តើម​លើ​អាហារូបករណ៍ ចេ​ន​ហ្ស៊ី​ហើយ​ពេល​នេះ ពួក​យើង​នឹង​បន្ត​ការ​សហការ​យ៉ាង​សកម្ម​ជាមួយនឹង​ថ្នាក់​ខេត្ត​បន្ថែម​ទៀត​ ។ ពួក​យើង​ចង់​ធានា​ឱ្យ​បាន​នូវ​ការ​ស្តារ​នូវ​សកម្មភាព​នានា​របស់​ខេត្ត​ព្រះ​សីហ​នុ​ត្រលប់​មក​វិញ ហើយ​យើង​ក៏​មាន​សេចក្តី​រីករាយ​ផង​ដែរ​ដែល​បាន​ធ្វើការ​សហការ​ជាមួយនឹង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ ។ ពួក​យើង​ក៏​ត្រៀម​នឹង​ធ្វើការ​សហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បី​ធានា​ថា​កុមារ​កម្ពុជា​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព​» ។​

មូលនិធិ​ព្រី​ន​ស៍ និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​ប្រគល់​បរិក្ខារ​លាងដៃ​ទាំងអស់​ទៅ​ដល់​មន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា សាលាខេត្ត និង​ក្រុងព្រះសីហនុ នៅ​ចន្លោះ​ពី​ខែមីនា​ដល់​ខែមេសា​ ។ កម្មវិធី​បែប​នេះ​បាន​ស​បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធផល​ដ៏​គួរ​ឱ្យ​សរសើរ​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក និង​ជា​ការ​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​នេះ ​។

លោក យី គឹ​ម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​កិច្ចសហការ​រវាង​មូលនិធិ​ព្រី​ន​ស៍​ និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​នឹង​ជួយ​ធានា​ឱ្យ​បាន​នូវ​ការ​ត្រលប់​ចូល​រៀន​វិញ​របស់​សិស្សានុសិស្ស ជា​ពិសេស​កុមារី​ប្រកបដោយ​សុវត្ថិភាព បន្ទាប់​ពី​មានការ​ផ្អាក​មួយ​រយៈ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។ ការ​ផ្តល់​ជូន​នូវ​បរិក្ខារ​លាង​សម្អាត​ដៃ​ទាំងនេះ នឹង​ជួយ​ការពារ​ពួក​គេ​ពី​ជំងឺ កូ​វី​ដ​-១៩ និង​អាច​ឱ្យ​ពួក​គេ​បាន​ទទួល​ការ​អប់រំ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​នា​ពេល​អនាគត​»​ ។

លោក​បន្ត​ថា​៖ «​ជំនួស​មុខ​ឱ្យ​សិស្សានុសិស្ស​នៅ​ក្នុង​សាលារៀន​ទាំងអស់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ខ្ញុំ​សូម​ថ្លែងអំណរគុណ មូលនិធិ​ព្រី​ន​ស៍​ចំពោះ​គម្រោង​ការងារ​ដំបូង​ដ៏​គួរ​ឱ្យ​រំភើប​មួយ​នេះ ​។ គម្រោង​នេះ​ស្ថិត​នៅ​ក្រោម​កម្មវិធី​យុទ្ធសាស្ត្រ​ការ​ចាប់ផ្តើម​ជាមួយ​សុខភាព​ល្អ និង​ការ​សិក្សា​ពេញ​មួយ​ជីវិត​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ពួក​យើង​ក្នុង​ការ​សហការ​ជា​ដៃគូ​ផ្តល់​ភាព​អង់អាច​ដល់​ក្មេង​ស្រី​ចំនួន ២,៥ លាន​នាក់ ជា​ពិសេស​ក្មេង​ស្រី​វ័យ​ជំទង់​និង​ស្ត្រី​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០២៦​» ។​

ក្រោម​ការ​ឧបត្ថម្ភ​ជា​ថវិកា​ និង​ភាព​ជា​ដៃគូ​សាជីវកម្ម​ដែល​ផ្តល់​ដោយ​មូលនិធិ​ព្រី​ន​ស៍ កម្មវិធី​ទឹក​ស្អាត និង​អនាម័យ​រៀបចំ​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដែល​ជា​អង្គការ​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុ​ចា​តាំងពី​ឆ្នាំ ​២០០២ ​បាន​ក្លាយជា​ដំណោះស្រាយ​ក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​ធានា​ឱ្យ​ទទួល​បាន​ប្រភព​ទឹក​ស្អាត និង​សម្ភារៈ​អនាម័យ​នានា​ត្រូវ​បាន​រក្សា​បាន​យ៉ាង​ល្អ​ព្រមទាំង​ផ្តល់​ភាព​អង់អាច​ដល់​ប្រជាជន​ក្នុង​ការ​គ្រប់គ្រង​សុខភាព​សាធារណៈ​របស់​ពួក​គេ​ ។ នៅ​អាស៊ី​ខាងត្បូង​ប្រជាជន​ជាង ៦,៦ លាន​នាក់​ទទួល​បាន​គ្រឿង​បរិក្ខារ ទឹក​ស្អាត​និង​អនាម័យ​ដែល​ប្រសើរ​ឡើង​ ។

សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​យុវជន​ហើយ​ថ្មី​ៗ​នេះ ព្រី​ន​ស៍ គ្រុប​បាន​សម្ពោធ​កម្មវិធី​អាហារូបករណ៍​ ចេ​ន ហ្ស៊ី ដែល​ជា​កម្មវិធី​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០ នាក់​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ខាង​មុខ​នេះ តាម​រយៈ​ការ​ផ្តល់​ការ​សិក្សា​ដោយ​ឥត​គិតថ្លៃ​ក៏​ដូច​ជា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ចំនួន ២ លាន​ដុល្លារ​អា​មេ​រិ​ក ​។

ក្រុមហ៊ុន​ខា​នូ​ពី​សែន​ឌី​វេឡុ​ប​ម៉ិ​ន​ឯ​.​ក ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍​គ្រុប ដែល​កំពុងធ្វើការ​លើ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​រាម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​ចែកចាយ​កញ្ចប់​ថែទាំ​ដល់​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​ក្នុង​ក្រុងព្រះសីហនុ គឺ​អង្គការ​ម្លប់​តា​ប៉ា​ង​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​សហគមន៍​មូលដ្ឋាន ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​បើក​ដំណើរការ​ឡើង​វិញ​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​ ។

ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​មាន ក្រុមហ៊ុន​ជា​ច្រើន​ធ្វើការ​ផ្តោត​លើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង បម្រើសេវា​អតិថិជន​ ។
អាជីវកម្ម​សំខាន់​ៗ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​នៅ​កម្ពុជា រួម​មាន​ក្រុមហ៊ុន ​Prince Real Estate Group ក្រុមហ៊ុន​ Prince Huan Yu Real Estate Group ធនាគារ​ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ ​Cambodia Airways ក្រុមហ៊ុន​ Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន ​Awesome Global Investment Group​ ។

តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​មាន​អាជីវកម្ម​ប្រមាណ​ជាង​ ៨០​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុ​ភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត ។​ល​។

ការ​កើនឡើង​នូវ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​កើត​ចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការ​ចូលរួម​នា​ពេល​អនាគត​នៅ​ក្នុង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវ​បាន​រំពឹង​ថា ​នឹង​ដើរតួ​នាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ក្រោម​ការ​គាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល ​។

ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​បាន​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​លំហូរ​មូលធន​ក្នុងស្រុក​និង​អន្តរជាតិ ​។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​ ។ ជាក់ស្តែង សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​កំពុង​តែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​ និង​លំនៅ​ដ្ឋា​នទី​ក្រុង​រាម​នា​ពេល​ខាង​មុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​នោះ​ដែរ​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប​មាន​គោលបំណង​ធានា​បាន​នូវ​ការ​វិនិយោគ​សរុប​ចំនួន​ ១៦​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​តំបន់​ទាំងមូល ​។ គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើ​ដំណើររយៈពេល ​១០ ​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ប៉ុណ្ណោះ ដែល​ក្នុង​គោលបំណង​រួមចំណែក​ដល់​ការ​ស្តារ សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ។

អង្គការ​ភ្លែ​ន​អន្តរជាតិ គឺជា​អង្គការ​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ និង​មនុស្សធម៌ ដោយ​ជួយ​លើកកម្ពស់​ដល់​សិទ្ធិ​កុមារ និង​សមភាព​ចំពោះ​ក្មេង​ស្រី ​។ យើង​នៅ​តែ​បន្ត​ប្រឹងប្រែង​ទាំងអស់​គ្នា​ដើម្បី​ទិស​ដៅ​ថ្មី​ដែល​ផ្តោត​សំខាន់​លើ​សិទ្ធិ​កុមារ​ និង​សមភាព​សម្រាប់​ក្មេង​ស្រី ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ​កុមារ យុវជន អ្នកគាំទ្រ ក៏​ដូច​ជា​ដៃគូ​នានា​របស់​យើង​ ។ ជាមួយនឹង​បទ​ពិសោធន៍​ជាង ៨០ ​ឆ្នាំ​នៅ​ទូ​ទាំង​ពិភពលោក កម្មវិធី​របស់​អង្គការ​អង្គការ​ភ្លែ​ន​អន្តរជាតិ​មាន​គោលបំណង​គាំទ្រ​ដល់​ក្មេង​ស្រី និង​ក្មេង​ប្រុស​ឱ្យ​បាន​ចូល​រៀន ចូលរួម​ក្នុង​ការ​ដឹកនាំ ការ​សម្រេចចិត្ត និង​តស៊ូ​ប្រឹងប្រែង ហើយ​បាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ​2002​ ។

នៅ​ខែតុលា ឆ្នាំ​ ២០២១ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​បើក​ដំណើរការ​យុទ្ធសាស្ត្រ​រយៈពេល ​៥ ​ឆ្នាំទៅ​មុខ​ទៀត​នោះ​មាន​ចំនួន ​៤ ​រួម​មាន​៖ (១) ការ​ចាប់ផ្តើម​ជាមួយ​សុខភាព​ល្អ ការ​រួម​បញ្ចូល​កម្មវិធី​អាហារូបត្ថម្ភ​កម្មវិធី​ការ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច និង​ទឹក​ស្អាត និង​អនាម័យ​ដើម្បី​ធានា​ថា​ក្មេង​ស្រី​និង​ក្មេង​ប្រុស​មានការ​ចាប់ផ្តើម​ដោយ​យុត្តិធម៌​នៅ​ក្នុង​ជីវិត និង​អាច​ធ្វើការ​ជ្រើសរើស​ដោយ​សេរី និង​ព័ត៌មាន​អំពី​រាង​កាយ​របស់​ពួក​គេ​ ។ (២) កិច្ច​ការពារ​ជំនាន់​ថ្មី ផ្តោត​ទៅ​លើ​ OCSE, អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​, CEFM, កុមារ​ដែល​ទុក​ចោល​រួម​ទាំង​កម្មវិធី​ឆ្លង​ដែន​ដើម្បី​រក្សា​កុមារ​ជា​ពិសេស​ក្មេង​ស្រី​ និង​យុវជន​ឱ្យ​មាន​សុវត្ថិភាព​ ។ (៣) ការ​រៀន​មួយ​ជីវិត​ដោយ​ផ្តោត​លើ ​IQE ការ​អភិវឌ្ឍ​ជំនាញ និង​ជំនាញ​ជីវិត​រួម​ទាំង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​ និង​សិទ្ធិ​ដើម្បី​ធានា​ថា​ កុមារ​ជា​ពិសេស​ក្មេង​ស្រី និង​ស្ត្រី​វ័យក្មេង​ទទួល​បាន​ចំណេះដឹង​ជំនាញ​ និង​ទំនុកចិត្ត​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​សម្រេច​បាន​នូវ​សិទ្ធិ​របស់​ពួក​គេ​ និង​ឈាន​ដល់​សក្តានុពល​ពេញលេញ​ ។ និង ​(៤) ភាព​ដឹកនាំ​របស់​ក្មេង​ស្រី ការ​ពង្រឹងសមត្ថភាព​និង​ភាព​ជា​អ្នកដឹកនាំ​ភាព​ជា​ពលរដ្ឋ​សកម្ម​និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ធានា​ថា​ក្មេង​ស្រី ​និង​ស្ត្រី​វ័យក្មេង​មានចំណេះ​ដឹង​ជំនាញ​ និង​ទំនុកចិត្ត​ដើម្បី​ជោគជ័យ​ ៕ ដោយសហការ