ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បន្លែ​សុវត្ថិភាព​ឃែ​រ៉​ល បាន​ឆ្លងកាត់​ការ​វិភាគ​យ៉ាង​ត្រឹមត្រូវ​ដោយ​មន្ទីរពិសោធន៍​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្តី​កង្វល់​ពី​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​បន្លែ​តែង​មាននៅ​ក្នុង​អារម្មណ៍​មនុស្ស​គ្រប់​គ្នា ​។ បន្លែ​ដែល​មាន​មេរោគ​បណ្តាល​ឱ្យ​រាគ​រួស គ្រុនពោះវៀន កើត​ព្រូន ហើយ​បន្លែ​ដែល​មាន​សារធាតុ​គីមី​បណ្តាល​ឱ្យ​កើត​ជំងឺ ក្រ​ពេញទី​រ៉ូ​អ៊ី​ដ បេះដូង ខួរក្បាល…

រាជធានី​ភ្នំពេញ​៖ ក្តី​កង្វល់​ពី​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​បន្លែ​តែង​មាននៅ​ក្នុង​អារម្មណ៍​មនុស្ស​គ្រប់​គ្នា ​។ បន្លែ​ដែល​មាន​មេរោគ​បណ្តាល​ឱ្យ​រាគ​រួស គ្រុនពោះវៀន កើត​ព្រូន ហើយ​បន្លែ​ដែល​មាន​សារធាតុ​គីមី​បណ្តាល​ឱ្យ​កើត​ជំងឺ ក្រ​ពេញទី​រ៉ូ​អ៊ី​ដ បេះដូង ខួរក្បាល សួត ថ្លើម សាច់ដុំ និង​ឆ្អឹង​…​។

ក្រុមហ៊ុន ឃែ​រ៉​ល មាន​មន្ទីរពិសោធន៍ មាន​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​សម្លា.ប់​មេរោគ បាក់តេរី ប្រព័ន្ធ​ស​ម្ងួ​ត និង ប្រព័ន្ធ​ត្រជាក់​រក្សា​គុណភាព​បន្លែ​ប្រើ​ប​ច្ចេស​ទំនើប​ចុង​ក្រោយ​ ។ បន្លែ​សុវត្ថិភាព​ឃែ​រ៉​ល​ទាំងអស់​ត្រូវ​បាន​ឆ្លងកាត់​ការ​វិភាគ​យ៉ាង​ត្រឹមត្រូវ​តាម​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ​។ បើ​រក​ឃើញ​ថា បន្លែ​មាន​មេរោគ ឬ​សារធាតុ​គីមី​នៅ​លើ​បន្លែ ឬ​នៅ​សាច់​ក្នុង​បន្លែ​លើស​ពី​កម្រិតស្តង់ដារ​សុវត្ថិភាព ក្រុមហ៊ុន​កម្ទេច​បន្លែ​ទាំងនោះ​ចោល​ដោយ​មិន​លក់ ឬ​ចែកចាយ​ទៅ​កាន់​ផ្សារ​ឡើយ​ ។

ដើម្បី​បង្ហាញ​ពី​ស្តង់ដារ​គុណភាព​និង​សុវត្ថិភាព​នៃ​ផលិតផល​បន្លែ​របស់​ខ្លួន ក្រុមហ៊ុន ឃែ​រ៉​ល បាន​អញ្ជើញ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ (​ក ប ប​) និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មក​ត្រួតពិនិត្យ​ដល់ទី​តាំង នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​២០២១​ ។ អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត​ជាមួយ​បន្លែ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ឃែ​រ៉​ល បន្ទាប់​ពី​កប​ប ពិនិត្យ និង​ទទួលស្គាល់​ថា បន្លែ​ដែល​ឆ្លងកាត់​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​ពី​រោងចក្រ​ឃែ​រ៉​ល ពិតជា​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​100% ៕ ដោយ​សហការ