ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ធ្វើ​រឿងទាំង​ ៧​ យ៉ាងនេះ បើ​អ្នក​កំពុង​ប្រើ​ម៉ាស៊ីនបោកខោអាវ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​សម័យកាល​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​នេះ ទម្លាប់​រស់នៅ​របស់​ប្រជាជន​មាន​ភាព​បត់បែន​ និង​ជម្រើស​ច្រើន​ជាង​មុន ។ គ្រួសារ​ភាគច្រើន​ចាប់ផ្ដើម​ប្រើប្រាស់​ម៉ាស៊ីន ក្នុង​ការ​បោក​សម្អាត​សម្លៀក​បំពាក់ ព្រោះ​វា​ជួយ​សម្រាល​ភាព​នឿយហត់​បាន​ច្រើន ជា​ជាង​ការ​បោកគក់​ដោយ​ដៃ…

រាជធានី​ភ្នំពេញ ​៖ ក្នុង​សម័យកាល​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​នេះ ទម្លាប់​រស់នៅ​របស់​ប្រជាជន​មាន​ភាព​បត់បែន​ និង​ជម្រើស​ច្រើន​ជាង​មុន ។ គ្រួសារ​ភាគច្រើន​ចាប់ផ្ដើម​ប្រើប្រាស់​ម៉ាស៊ីន ក្នុង​ការ​បោក​សម្អាត​សម្លៀក​បំពាក់ ព្រោះ​វា​ជួយ​សម្រាល​ភាព​នឿយហត់​បាន​ច្រើន ជា​ជាង​ការ​បោកគក់​ដោយ​ដៃ មួយវិញទៀត​ការ​ប្រើប្រាស់​ម៉ាស៊ីនបោកខោអាវ ជួយ​ឱ្យ​ចំណេញ​ពេលវេលា​បាន​ច្រើន ។

ចំពោះ​ការ​ប្រើ​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​នេះ អ្នក​គួរ​ថែទាំ​ និង​ប្រើប្រាស់​ម៉ាស៊ីន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​គុណភាព​ម៉ាស៊ីន​ឱ្យ​បាន​យូរ និង​មិន​ងាយ​ឆាប់​ខូច ​។ ខាងក្រោម​នេះ​ជា​ចំណុច​ទាំង​ ៧ ដែល​អ្នក​គួរ​ចៀសវាង ​៖

១. ប្រើ​សាប៊ូ​មិន​ត្រូវ​តាម​ការ​កំណត់​នៃ​ម៉ាស៊ីន ​៖ ការ​ប្រើប្រាស់​សាប៊ូ​បោក​ខោអាវ​ច្រើន​ពេក​ គឺ​មិនល្អ​សម្រាប់​ម៉ាស៊ីន​របស់​អ្នក​ឡើយ ព្រោះ​យូរ​ៗ​ទៅ​សាប៊ូ​ដែល​លើស នឹង​ស៊ី​កាត់​ស្រទាប់​ការពារ​ចេញពី​អាង​បោកគក់ និង​សមាសធាតុ​ខាងក្នុង​នានា​នៃ​ម៉ាស៊ីន​ ។

២. ដាក់​សម្លៀក​បំពាក់​លើស​ចំនួន​កំណត់ ឬ​មិន​ត្រឹមត្រូវ ​៖ ត្រូវ​ដឹង​ពី​គីឡូ​កំណត់​នៃ​ម៉ាស៊ីន សម្រាប់​ការ​ដាក់​បោក​ខោអាវ​របស់​អ្នក​ ។ ជា​ទូទៅ ម៉ាស៊ីន​មាន​ចាប់ពី ៥ ​គីឡូ ទៅ ១២​ គីឡូក្រាម ប្រសិនបើ​ដាក់​លើស​កំណត់ សម្លៀក​បំពាក់​នឹង​បោកគក់​មិន​ស្អាត ហើយ​អាច​ធ្វើ​ឱ្យ​ម៉ាស៊ីន​គាំង ឬ​ខូច​ទៀត​ផង ​។

៣. ប្រើ​មុខងារ​កំណត់​ខុស ​៖ អាន​សៀវភៅ​ណែនាំ​ឱ្យ​បាន​ច្បាស់ និង​យល់​ដឹង​ពីមុខ​ងារ​កំណត់​របស់​ម៉ាស៊ីន​ឱ្យ​បាន​ត្រឹមត្រូវ​ ។

៤. ចំហ​ខ្សែ​រ៉ូ​ត​ខោ​ឬ​អាវ​ចោល ដោយ​មិន​ភ្ជាប់​ខ្សែ​រ៉ូ​ត​នោះ ពេល​ដាក់​បោក ​៖ បើសិនជា​អ្នក​មិន​រ៉ូ​ត​ឱ្យ​ជិត​ទេ នោះ​ក្រណាត់​អាវ​ឬ​សំពត់​ផ្សេង​ទៀត​អាច​ជាប់​ឬ​ទាក់​នឹង​ខ្សែ​រ៉ូ​ត ដែល​អាច​ធ្វើ​ឱ្យ​ដាច់​រហែក​សាច់​ក្រណាត់ ឬ​អូស​កាត់​ផ្នែក​ខាងក្នុង​នៃ​ម៉ាស៊ីន​បោកគក់ ដែល​នាំ​ឱ្យ​មានការ​ឆ្កូត​ ឬ​ខូច​ម៉ាស៊ីន ​។

៥. មិន​ពិនិត្យ​ផ្ទៃ​ខាងក្នុង​ហោប៉ៅ មុន​ដាក់​បោក ​៖ វត្ថុ​លោហៈ​ដូច​ជា​កាក់ កូនសោ និង​វី​ស អាច​បំផ្លាញ​អាង​ខាងក្នុង និង​ផ្ទៃ​ខាងក្រៅ​នៃ​ម៉ាស៊ីន​បោកគក់​របស់​អ្នក ចំណែកឯ​ក្រដាស​ជូត​មាត់ សាច់ប្រាក់ អាច​នាំ​ឱ្យ​ស្ទះ​បំពង់​បង្ហូរទឹក​នៃ​ម៉ាស៊ីន​ ។

៦. មិន​បើកចំហ​ទ្វារ​ម៉ាស៊ីន​បោក​ឱ្យ​ក្លិន​ចេញ ក្រោយ​ប្រើ​ម៉ាស៊ីន​បោក​ហើយ ​៖ ចៀសវាង​ទុក​ចោល​ខោអាវ​បោក​រួច ក្នុង​ម៉ាស៊ីន​យូរ
៧. មិនសូវ​សម្អាត​ផ្នែក​ខាងក្នុង​ម៉ាស៊ីន ​៖ សម្លៀក​បំពាក់​ដែល​ដាក់​បោក តែងតែមាន​ធូលី​ដី​ និង​ក្អែល​ច្រើន​ស្រាប់ ដូច្នេះ​បើ​មិនសូវ​ឧស្សាហ៍​សម្អាត​ខាងក្នុង​ម៉ាស៊ីន​នោះ​ទេ ម៉ាស៊ីន​នឹង​កើត​មាន​ក្លិន​មិនល្អ​និង​កខ្វក់ ធ្វើ​ឱ្យ​ចេញ​ស្រទាប់​ស្អិត​និង​បាក់តេរី​ ។

យ៉ាងណាមិញ ដើម្បី​បោក​សម្លៀក​បំពាក់​ឱ្យ​បាន​ស្អាត​ល្អ​និង​មាន​ក្លិនក្រអូប លោក​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​សាប៊ូ​ដែល​មានគុណ​ភាព​ប្រកបដោយ​ទំនុកចិត្ត​ ។ ជាក់ស្ដែង ប្រសិនបើ​លោក​អ្នក​កំពុង​តែ​ចង់​ផ្លាស់​ប្ដូរ ​ឬ​ស្វែងរក​ប្រភេទ​សាប៊ូ​ទឹក​បោក​សម្លៀក​បំពាក់​ល្អ លោក​អ្នក​អាច​សាកល្បង​ប្រើប្រាស់​ជាមួយ​សាប៊ូ Fineline (​ហ្វា​ញ​ឡាញ​) ដែល​ជា​ម៉ាក​យីហោ​សាប៊ូ​ទឹក​នាំមុខ​នៅ​ប្រទេស​ថៃ​។

Fineline គឺជា​ផលិតផលលំដាប់​ព្រី​មៀម ដែល​ផលិត​តាម​ស្តង់ដារ​អន្តរជាតិ ​។ សាប៊ូ​ទឹក Fineline មាន​ច្រើន​ជម្រើស ច្រើន​ប្រភេទ ច្រើន​ក្លិន សម​ស្រប​តាម​តម្រូវការ​របស់​អតិថិជន ​។ នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ថែទាំ​សម្លៀក​បំពាក់ និង​ជា​ជម្រើស​ឆ្លាត​វៃ​របស់​ស្ត្រី​គ្រប់​រូប ជា​ពិសេស​សម្រាប់​ស្ត្រី​មេផ្ទះ​ ។

Fineline គឺជា​ម៉ាក​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​សាប៊ូ​ទឹក​បោក​សម្លៀក​បំពាក់​ប្រចាំ​ប្រទេស​ថៃ​ ។ ​សាប៊ូ​ទឹក Fineline ប្រើប្រាស់​បច្ចេកវិទ្យា FX TECH ​។ សូម​ចៀសវាង​ផលិតផល​ក្លែងក្លាយ ​! អ្នក​គួរ​ចំណាំ​ថា គ្រប់​ផលិតផល​របស់​សាប៊ូ​ទឹក​បោក​សម្លៀក​បំពាក់ Fineline ត្រូវ​តែ​មាន​ស្លាក​សញ្ញា ដែល​មាន​តួអក្សរ F I N E L I N E តែ​មួយ​គត់​ប៉ុណ្ណោះ ​។ ក្រៅពី​ស្លាក​សញ្ញា​តួអក្សរ​នេះ គឺជា​ផលិតផល​ក្លែងក្លាយ​ ។ ប្រភព ​៖ https://www.urbancompany.com/blog/homecare/appliance-repair/7-mistakes-to-avoid-while-using-your-washing-machine/ ៕ ដោយ​សហការ