ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រី​ដំបូង​គេ​បង្អស់ទទួល​បាន​ពានរង្វាន់បុគ្គលិកលក្ខណៈ​ឆ្នើមប្រចាំឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយិកា​ប្រតិបត្តិ​នៃ​គម្រោង​ខុន​ដូ​ដែល​ឈ្នះ​ពានរង្វាន់​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា Urban Village & Factory Phnom Penh និង​ជា​នាយិកា​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ នាយិកា​ប្រតិបត្តិ​នៃ​គម្រោង​ខុន​ដូ​ដែល​ឈ្នះ​ពានរង្វាន់​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា Urban Village & Factory Phnom Penh និង​ជា​នាយិកា​ក្រុមហ៊ុន Goldfame Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ហុងកុង​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា លោកស្រី Catherine Chan គឺជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​ទទួល​ពានរង្វាន់​បុគ្គលិកលក្ខណៈ​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដោយ PropertyGuru Cambodia Property Awards ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​និម្មិត​ប្រចាំឆ្នាំ​លើក​ទី 6 ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី 12 ខែវិច្ឆិកា ឆ្នាំ ​2021​ កន្លង​មកនេះ ​។

លោកស្រី Catherine Chan បាន​បញ្ចប់​ការ​សិក្សា​ពី the London School of Economics and Political Science មក​ពី​ចក្រភព​អង់គ្លេស ហើយ​លោកស្រី​បាន​បន្ត​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ដែល​ជា​មុខ​ជំនួញ​ផ្ទាល់​របស់​គ្រួសារ​លោកស្រី​ចាប់តាំងពី​ឆ្នាំ 2010 ។​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ក្រុមហ៊ុន Goldfame Group ដែល​ជា​ក្រុមហ៊ុន​ផលិត​សំលៀក​បំពាក់​ធំ​ជាងគេ​លំដាប់ថ្នាក់​ទី 5 លើ​ពិភពលោក លោកស្រី Catherine Chan បាន​កត់សម្គាល់​ឃើញ​ឱកាស​ដ៏​ល្អ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា ​។​ បច្ចុប្បន្ន​លោកស្រី Catherine Chan កាន់​តំណែង​កំពូល​មួយ​ចំនួន​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សេង​ៗ ដូច​ជានា​យក​ក្រុមហ៊ុន Goldfame Group នាយក​ប្រតិបត្តិ Urban Village & Factory Phnom Penh និង​ជា​ប្រធានកិត្តិយស​នៃ Cambodia Chinese Commerce Association ឬ​ហៅ​កាត់​ថា (CCCA) ព្រមទាំង​ជា​ប្រធានកិត្តិយស​នៃ the Association of Agricultural International Cooperation of Hainan Province​ ។


ជ្រើសរើស​ដោយ​ក្រុម​វិចារណកថា ​របស់​ទស្សនាវដ្ដី PropertyGuru Property Report ពានរង្វាន់​បុគ្គលិកលក្ខណៈ​អចលនទ្រព្យ​ឆ្នើម ប្រចាំឆ្នាំ​នៅ​កម្ពុជា គឺជា​ពានរង្វាន់​ដ៏​វិសេសវិសាល​មួយ​ដែល​ត្រូវ​បាន​ប្រគល់​ជូន​បុគ្គល​ដែល​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ​ខ្មែរ ​។

លោកស្រី Catherine Chan បាន​លើក​ឡើង​ថា ៖ ​ពានរង្វាន់​នេះ​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ និង​ប្រទេស​កម្ពុជា​ទាំងមូល​ព្រោះ យើង​បាន​ប្រាប់​ពិភពលោក​ថា ប្រទេស​កម្ពុជា​ក៏​អាច​មាន​គម្រោង​ខុន​ដូ​លំដាប់​ពិភពលោក​ដូច​ជា Urban Village & Factory Phnom Penh ផង​ដែរ​ ។ ទោះបីជា​ស្ថិត​នៅ​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីត ​១៩​ក៏​ដោយ Urban Village Phase I គឺជា​គម្រោង​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បញ្ចប់​ក្នុង​អំឡុង​វិបត្តិ​នេះ ​។ ​ឥឡូវនេះ​យើង​កំពុង​អភិវឌ្ឍ Urban Village Phase II ដែល​គម្រោង​នេះ​ផង​ដែរ​ត្រូវ​បាន​អភិវឌ្ឍ​ឱ្យ​កាន់តែ​វិសេសវិសាល​ឡើង​ទៀត ក្នុង​នោះ​ផង​ដែរ​យើង​បាន​ពង្រឹង​ក្រុម​របស់​យើង​ដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​រួម​មាន​ក្រុមហ៊ុន China construction ក្រុមហ៊ុន engineering consulting—Buro Happold និង structure consulting—Meinhardt ជាដើម ។

តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​លោកស្រី Catherine Chan បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ស្ត្រី​ក៏​អាច​សម្រេច​បាន​និង​បង្កើត​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​លើ​វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិស័យ​មួយ​ដែល​គ្រប់គ្រង​គ្រប់គ្រង​ដោយ​បុរស ​។ លោកស្រី​បាន​អះអាង​ថា ៖ ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តាំងចិត្ត​គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ ​។ ភាព​ជោគជ័យ​របស់ Urban Village គឺជា​ឧទាហរណ៍​យ៉ាង​ជាក់ស្តែង​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ ។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​លោកស្រី​សម្រេចចិត្ត​វិនិយោគ​លើ​អចលនទ្រព្យ​ខ្មែរ ? លោកស្រី​បាន​ឆ្លើយ​យ៉ាង​ម៉ុ​ត​ម៉ាំ​ថា ៖ ប្រទេស​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​មាន​បរិយាកាស​វិនិយោគ​អំណោយផល និង​ទាក់ទាញ​ខ្លាំង​ ។ យើង​បាន​វិនិយោគ​នៅ​កម្ពុជា​ជាង ២៥ ​ឆ្នាំ មក​ហើយ ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍​ដែល​អនុញ្ញាត​ឲ្យ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជា​រូបិយប័ណ្ណ​មុខងារ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បរទេស​ជា​ច្រើន​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​រួម​ទាំង​សហភាព​អឺរ៉ុប ​៖ រាល់​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​សហភាព​អឺរ៉ុប អា​មេ​រិ​ក អូស្ត្រាលី ជប៉ុន និងប្រទេស​ចិន ត្រូវ​បាន​លើកលែង​ឬ​កាត់​បន្ថយពន្ធ ។ ដោយសារ​បរិយាកាស​វិនិយោគ​ដ៏​អំណោយផល​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ច្រើន​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​នាំ​មក​នូវ​កំណើន​ជនបរទេស​ផង​ដែរ ​។ ដូច​ជា​ក្រុមហ៊ុន Goldfame Group បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន​ខ្មែរ​ប្រហែល 30,000 ​នាក់ រួម​ទាំង​ជនបរទេស​រាប់រយ​នាក់​ផង​ដែរ​ ។ ដូច្នេះ​ហើយ​តម្រូវការ​ផ្នែក​អចលនទ្រព្យ​ក៏​មានការ​កើនឡើង ជា​ពិសេស​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​មាន​តម្រូវការ​យ៉ាងច្រើន​ចំពោះ​ខុន​ដូ​ដែល​ស្ថិត​នៅ​កណ្ដាល​ទីក្រុង ដែល​ជា​មូលហេតុ​ដែល​យើង​ចាប់ផ្តើម​វិនិយោគ​លើ​អចលនទ្រព្យ​ខ្មែរ​ដោយ​ផ្តោត​លើ​ការ​រស់នៅ​បែប​សហគមន៍​ចំ​កណ្ដាល​ទីក្រុង​ ។

គម្រោង Urban Village & Factory Phnom Penh គឺជា​គម្រោង​ខុន​ដូ​ដែល​ទទួល​បាន​ពានរង្វាន់​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​ខុន​ដូ​នេះ​បាន​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន 26 ចាប់តាំងពី​ឆ្នាំ​ 2019 មក រួម​ទាំង​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត​មួយ​ចំនួន​ដូច​ជា “​គំ​ម្រោ​ង​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា​” ឬ “Best Condo Development in Cambodia” សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា “​កន្លែងធ្វើការ​រួម​ល្អ​បំផុត​នៅ​អាស៊ី​” ឬ “Best Co-working space in Asia” និង​ជា​គម្រោង​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់ “​គំ​ម្រោ​ង​ខុន​ដូ​ល្អ​បំផុត​នៅ​អាស៊ី​” ឬ “Best Condo Development in Asia” លើស​ពី​នេះ​ទៅ​ទៀត​ពានរង្វាន់​អន្តរជាតិ​ផ្សេង​ទៀត​ដូច​ជា “Best Mixed-use Development Cambodia” និង “Best Mixed-use Architecture Cambodia”​ ។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​លក់​ចេញ​អស់​ជាង 1300 យូ​នី​ត Urban Village Phase II កំពុង​ដាក់​លក់​យូ​នី​ត​ថ្មី 1 បន្ទប់​គេង​ដែល​ពេញ​និយម​បំផុត​ក្នុង​អគារ E ដែល​មាន​តម្លៃ​ចាប់ពី 15​ដុល្លារ ក្នុង​មួយ​ថ្ងៃ ​។
សម្រាប់​ព័ត៌មាន​បន្ថែម ​៖ https://www.facebook.com/urbanvillagephnompenh ៕ ដោយ​សហការ