ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិតជាឱកាសកម្ររកបានមែន ! សម្រាប់សហគ្រិនដែលចង់ពង្រីកអាជីវកម្ម ឬស្តារអាជីវកម្មឡើងវិញ ធនាគារ អេស៊ីលីដា ផ្តល់ជូនប្រាក់កម្ចីដែលមិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើលោកអ្នកត្រូវការដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្ម ឬស្តារអាជីវកម្មឡើងវិញមែនទេ ? ឥឡូវនេះជាមួយ ធនាគារ អេស៊ីលីដា ផ្តល់ជូនម្ចាស់អាជីវកម្មដែលមិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់ក៏អាចខ្ចីឥណទានពីធនាគារបានដែរ…

រាជធានីភ្នំពេញ ៖ តើលោកអ្នកត្រូវការដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្ម ឬស្តារអាជីវកម្មឡើងវិញមែនទេ ? ឥឡូវនេះជាមួយ ធនាគារ អេស៊ីលីដា ផ្តល់ជូនម្ចាស់អាជីវកម្មដែលមិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់ក៏អាចខ្ចីឥណទានពីធនាគារបានដែរ ។ ធម្មតាទេ ! នរណាក៏​ចង់ឱ្យ​មុខរបរ​ជំនួញ​មាន​និរន្តរភាព​យូរអង្វែង និង​ស្វែងរក​នូវ​ឱកាស​ដ៏​ប្រសើរ ​ដើម្បី​វិនិយោគ​បន្ថែម​ទៀត ឬ​ឆ្លៀត​ឱកាស ​ដើម្បី​ទាញយក​នូវ​ផលប្រយោជន៍​​ ពី​មុខរបរ​ជំនួញ​នោះដែរ ដូចនេះសហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ អាចប្រើប្រាស់ប្រាក់កម្ចី ខណៈពេលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬមិនមានទ្រព្យធានានៅធនាគារ អេស៊ីលីដា ។

ខាងក្រោមនេះជា ប្រភេទឥណទាន ដែលម្ចាស់អាជីវកម្មអាចប្រើប្រាស់ និងជ្រើសរើសបាន ៖

–  កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារ សម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សរ៍ នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។

–  កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ៥.០០០ (ប្រាំពាន់) ដុល្លារ សម្រាប់មន្ត្រីរាជ្យការដែលមានគណនីបើកប្រាក់បៀវត្សរ៍ នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។

–  កម្ចីដើម្បីប្រើប្រាស់តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំរហូតដល់ ៤០.០០០ (បួនម៉ឺន) ដុល្លារ ។

–  កម្ចីអាជីវកម្ម ដែលមានទំហំរហូតដល់ ៥០០.០០០ (ប្រាំរយពាន់) ដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និងទំហំរហូតដល់ ១.០០០.០០០ (មួយលាន) ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”) ។

ជាមួយនឹងធនាគារ អេស៊ីលីដា ទំហំទឹកប្រាក់ខាងលើនេះ ពិតជាអាចជួយដល់ការស្តារអាជីវកម្ម និងការចាប់អាជីវកម្មរបស់សហគ្រិន​ទាំងអស់ ជាពិសេសអ្នកកំពុងជួបបញ្ហាក្នុងវិស័យអាជីវកម្មរបស់ខ្លួន ហើយដើម្បីឱ្យ​មាន​ការរីកចម្រើន​បាន​នោះ ដើមទុន​គឺ​ជា​កត្តា​ចម្បង ​ក្នុង​ការ​ចាប់​ផ្តើមឬ​ពង្រីក​មុខរបរ​ជំនួញ​នោះ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ៖ (២៤/៧)៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ៕