ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រក​ឃើញ​អតិថិជន​មានសំណាង​ប្រចាំ​ខែកញ្ញា ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛»

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី 12 ខែតុលា ឆ្នាំ​ 2021 មិត្ត​ហ្វូ​ន​ បាន​ប្រគល់​រង្វាន់​ធំ​ៗ​ជា​ច្រើន​ដូច​ជា ទូរស័ព្ទ​ដៃ​ទំនើប…

រាជធានី​ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី 12 ខែតុលា ឆ្នាំ​ 2021 មិត្ត​ហ្វូ​ន​ បាន​ប្រគល់​រង្វាន់​ធំ​ៗ​ជា​ច្រើន​ដូច​ជា ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅ​កាន់​អតិថិជន​ដែល​មានសំណាង​ឈ្នះ​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» ប្រចាំខែកញ្ញា នៅ​ឯ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ​។

អ្នក​នាង ចក់ ស៊ី​វន រស់នៅ​ខេត្តក្រចេះ​ជា​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ថា​ ៖ ​ខ្ញុំ​មិន​នឹក​ស្មានថា​អាច​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​សោះ តែ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​បាន​ឈ្នះ ​iPhone 12 Pro ​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛»​ ។ និយាយ​ទៅ ខ្ញុំ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​ច្រើន​ឆ្នាំ​ហើយ ព្រោះ​នៅ​ខេត្តក្រចេះ​ទាំង​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​ពិតជា​លឿន​របស់​គេ ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ដែល​ផ្តល់​រង្វាន់​ជូន​ពិត​ៗ​តែ​ម្តង​ ។

អតិថិជន​មានសំណាង​ម្នាក់​ទៀត​មក​ពី​ខេត្តកំពត លោក ឡែ​ម សៀវ​ឡៃ ជា​អ្នក​ឈ្នះ​រង្វាន់ iPad 8 Cellular ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូច​គ្នា​ថា​ ៖ ពី​មុន​ឧស្សាហ៍​ប​ញ្ជូ​ល​កាត $1 សម្រាប់​ប្រើ​មួ​យស​ប្តា​ហ៍ ប៉ុន្តែ​តាំងពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បង្កើត​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» មក​ក៏​ប្តូរ​ទៅ​បញ្ចូល​លុយ​ជាមួយ​កាត 5,000៛ វិញ ព្រោះ​គិត​ថា​ខុស​គ្នា​តែ 1,000៛ តែ​ចំនេញ​ច្រើន អាច​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំ​ថ្ងៃ​ផង និង​អាច​ឈ្នះ​រង្វាន់​ធំ​ប្រចាំខែ​ទៀត ដូច្នេះ​ក៏​ផ្សងសំណាង​ហ្នឹង​គេ​ទៅ ហើយ​សំណាង​ក៏​មក​ដល់​ពិត​ៗ​តែ​ម្តង ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ឈ្នះ iPad 8 1 គ្រឿង​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ជា​ចុង​ក្រោយ​ក៏​សូម​អរគុណ និង​ជូនពរ​ដល់​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ឱ្យ​មានសំណាង​ដូច​ខ្ញុំ​ផង​ដែរ​​ ។

ចំនែកឯ​អតិថិជន​មានសំណាង​ម្នាក់​ទៀត លោក អឿ ភោ​ក មក​ពី​ខេត្តស្វាយរៀង ភ្ញាក់ផ្អើល​ពុំ​នឹក​ស្មានថា លេខ​ទូរស័ព្ទ​លោក​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 12 mini ពី​មិត្ត​ហ្វូ​ន​សោះ​ ។ “«ទាំង​ក្រុម​គ្រួសារ​ទាំងមូល​មិន​ជឿ​ទាល់តែ​សោះ​ដំបូង ខ្លាច​គេ​ឆបោក តែ​បន្ទាប់​ពី​ស្តាប់​ការ​ពន្យល់​ណែនាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មក​ទើប​ឡើង​មក​ទទួល​រង្វាន់​នៅ​ថ្ងៃនេះ​តែ​ម្តង​ ។ ឥឡូវនេះ​ជឿជាក់​ថា​ពិតជា​ឈ្នះ​ ១០០% ​មែន​» ។

លោក​ អា​ដាំ មក​ពី​ការិយាល័យ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា​៖ «​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​បន្ត​ប្រើប្រាស់​នូវ​សេវាកម្ម​មិត្ត​ហ្វូ​ន​ទាំងអស់ សំណាង​នៅ​តែ​មាន​សម្រាប់ អតិថិជន​ដែល​បញ្ចូល​លុយ​ជាមួយ​កាត​កោស​មិត្ត​ហ្វូ​ន 5000៛ នឹង​ទទួល​បាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាម​ៗ រួម​ទាំង​ឱកាស​ឈ្នះ​រង្វាន់​កាត​កោស 5០០០​រៀល​, កាត​កោស $1, កាត​កោស $2, កាត​កោស $5, លុយ​ក្នុង​ប្រព័ន្ធ និង​ទិន្នន័យ​អ៊ីនធឺណិត​ជា​ច្រើន​សន្ធឹកសន្ធាប់ និង​តែ​ប៉ុណ្ណោះ​នឹង​ទទួល​បាន​លេខ​កូដ​សំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ប្រចាំខែ​រួម​មាន​៖ ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro 5 រង្វាន់​, iPhone 12 mini 5 រង្វាន់​, ទូរទស្សន៍ iPad 8 5 រង្វាន់ និង​កាត​កោស 10 ដុល្លារ​ជា​ច្រើន​រង្វាន់​ទៀត​» ។​

គួរ​បញ្ជាក់​ឡើង​វិញ​ថា កម្មវិធី «​បញ្ចូល​លុយ​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5,000៛» បន្ត​រហូត​ដល់​ថ្ងៃ​ទី 31 ខែធ្នូ ឆ្នាំ 2021 ដែល​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ភ្លាម​ៗ និង​រង្វាន់​ធំ​ប្រចាំខែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួម​មាន កាត​កោស 5០០០ រៀល រហូត​ដល់ $5, លុយ​ក្នុង​ប្រព័ន្ធ ទិន្នន័យ​អ៊ីនធឺណិត ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro iPhone 12 mini iPad 8 និង​កាត​កោស 10 ដុល្លារ​ ។ មិនតែប៉ុណ្ណោះ រាល់​ការ​បញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ អតិថិជន​គ្រប់​រូប​នឹង​ទទួល​បាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាម​ៗ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ ។ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​ទី 5 នៃ​ខែ​បន្ទាប់ វេលា​ម៉ោង 4 រសៀល តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ឆាន​ល​របស់​មិត្ត​ហ្វូ​ន ​។ សម្រាប់​ការ​ទំនាក់ទំនង​ទៅ​អតិថិជន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ប្រើប្រាស់ Hotline ប្រើប្រាស់​របស់​ខ្លួន​តែ​មួយ​ខ្សែ​គត់​គឺ 097 9 097 097​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មិត្ត​ហ្វូ​ន ៖ www.fb.com/metfone.closer ៕ ដោយ​សហការ